Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី វាយប្រហារយ៉ាងសាហាវលើអ៊ុយក្រែន, ស្លាប់និងរបួសមនុស្សជាង ៣០០នាក់

បានផុស

នៅ

កងកម្លាំងលោកពូទីន បានបើកការវាយប្រហារមីស៊ីលលើទីក្រុង Poltava ភាគកណ្តាលប្រទេសអ៊ុយក្រែន ដោយសម្លាប់មនុស្សចំនួន៥១នាក់ និងរបួស២៧១នាក់ទៀត ហើយក្នុងចំណោមអ្នកស្លាប់ក៏មានទាំងទ័ពរបស់លោក ហ្សេលេនស្គី ផងដែរ។

(រូបថត៖ E2W)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីក្រសួងការពារជាតិអ៊ុយក្រែន, ការដែលមានជនរងគ្រោះច្រើនបែបនេះគឺព្រោះតែ ប្រជាជនរត់ចូលលេណដ្ឋានមិនទាន់ក្រោយស៊ីរ៉ែនប្រកាសអាសន្នបន្លឺឡើង។

ការវាយប្រហារនេះកើតឡើងនៅម៉ោងប្រហែល៩ព្រឹក (ម៉ោងនៅអ៊ុយក្រែន) ថ្ងៃអង្គារទី៣ខែកញ្ញា ដោយរុស្ស៊ីបាញ់មីស៊ីលបាលីស្ទិកចំនួន២គ្រាប់ ចំបណ្ឌិត្យសភាយោធា និងមន្ទីរពេទ្យនៅក្បែរនោះ។

ការវាយប្រហារនេះទៀតសោត គឺជាការវាយប្រហារដែលសម្លាប់មនុស្សច្រើនបំផុតមួយដោយស្នាដៃកងកម្លាំងរុស្ស៊ី ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីជាង៩០០ថ្ងៃមុន។

(រូបថត៖ E2W)

ពាក់ព័ន្ធរឿងនេះ លោកហ្សេលេនស្គី ប្តេជ្ញាថា ទីក្រុងមូស្គូនឹងត្រូវសងសឹកវិញ ចំពោះការវាយប្រហារដ៏សាហាវឃោរឃៅ ហើយអំពាវនាវជាថ្មី សុំខែលការពារដែនអាកាសបន្ថែម បើមិនបានទេ អ៊ុយក្រែនមិនអាចការពារខ្លួនពីមីស៊ីលរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ីបានឡើយ។

ដោយឡែក សេតវិមាន ក៏បានថ្កោលទោសការវាយប្រហារដ៏សាហាវនេះផងដែរ ដោយនិយាយថា វាបង្ហាញពីតម្រូវការដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ទីក្រុងកៀវជាបន្ទាន់។

(រូបថត៖ E2W)

តាមការអះអាងរបស់ទីប្រឹក្សាទំនាក់ទំនងសន្តិសុខជាតិសេតវិមានលោក John Kirby, «ការវាយប្រហារនេះ គឺដាស់ឲ្យយើងឃើញអំពើឃោរឃៅដ៏រន្ធត់បន្ថែមទៀតរបស់លោកពូទីនដែលធ្វើដាក់ប្រជាជនក្នុងប្រទេសអ៊ុយក្រែន។ ដូចនេះ សហរដ្ឋអាមេរិកនឹងបញ្ជូនជំនួយយោធាបន្ថែម ទៅឲ្យទីក្រុងកៀវ នាប៉ុន្មានសប្តាហ៍ខាងមុខនេះ»។

ទោះបីជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំងមិនទាន់ចេញមុខនិយាយអ្វី ជុំវិញការវាយប្រហារនេះនៅឡើយទេ ខណៈហេតុការណ៍នេះ កើតឡើងចំពេលលោក ពូទីន កំពុងបំពេញទស្សនកិច្ចនៅឯប្រទេសម៉ុងហ្គោលី។

សូមបញ្ជាក់ថា ទីក្រុង Poltava ស្ថិតនៅចម្ងាយប្រហែល ៣៥០ គីឡូម៉ែត្រ ភាគអាគ្នេយ៍រដ្ឋធានីកៀវ ហើយមុនសង្គ្រាម ទីក្រុងនេះមានប្រជាជនរស់នៅប្រមាណ ៣០ម៉ឺននាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ណាតូ ព្រមានសមាជិកខ្លួន កុំចេះតែបាញ់ទម្លាក់មីស៊ីលរុស្ស៊ី ផ្តេសផ្តាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៤ វិនាទី មុន

ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ឈានដល់ការតភ្ជាប់តួស្ពាន ខណៈការដ្ឋានសម្រេចបាន៨៥%

ព័ត៌មានជាតិ១១ នាទីutes មុន

ធនាគារ ABA ពង្រឹងការប្តេជ្ញាចិត្ត ដល់គំនិតផ្តួចផ្តើមអាហារូបករណ៍របស់សមាគម AMT ក្នុងឆ្នាំ 2025

ជីវិតកម្សាន្ដ១៣ នាទីutes មុន

ធ្លាប់មានរហស្សនាមជាស្ដេចតន្ត្រីល្បីល្បាញ ពេលនេះ Diddy ក្លាយជាជនជាប់់ចោទ ជួញដូរផ្លូវភេទ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​អ៊ុយក្រែន និង​រុស្ស៊ី​ ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ជុំវិញ​ការ​ពន្យារ​ពេល​ផ្លាស់​ប្តូរ​អ្នក​ទោស

ព័ត៌មានជាតិ១៧ នាទីutes មុន

ខេត្ត​រតនគីរី មាន​ការ​វិនិយោគ​ដាំ​ដុះ​ដំណាំ​ទុរេន​លើ​​ផ្ទៃដី​ជាង ១ ២០០ ហិកតា

ព័ត៌មានជាតិ១៧ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ២២ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម