ព័ត៌មានអន្ដរជាតិ
អ្នកការទូតជើងចាស់អ៊ុយក្រែននឹងជំនួសតំណែងរដ្ឋមន្ត្រីការបរទេស Kuleba
ប្រធានាធិបតីអ៊ុយក្រែន នឹងតែងតាំង លោក Andrii Sybiha ជារដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ក្នុងការរុះរើគណៈរដ្ឋមន្ត្រីដ៏ភ្ញាក់ផ្អើលក្នុងសម័យសង្គ្រាមជាមួយរុស្ស៊ីជាង២ឆ្នាំកន្លះកន្លងមកនេះ។

យោងការផ្សាយរបស់ Daily Maverick នៅថ្ងៃទី៥ខែកញ្ញានេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky គ្រោងនឹងតែងតាំងលោក Andrii Sybiha ដែលជាអ្នកការទូតជាន់ខ្ពស់ និងជាអតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសតួកគី ឱ្យក្លាយជារដ្ឋមន្ត្រីការបរទេសជំនួស Dmytro Kuleba វ័យ៤៣ឆ្នាំដែលបានដាក់ពាក្យលាឈប់កាលពីថ្ងៃពុធ។
បច្ចុប្បន្ននេះ លោក Andrii Sybiha វ័យ៤៩ឆ្នាំកាន់តំណែងជាអនុរដ្ឋមន្ត្រីការបរទេស ដែលត្រូវបានតែងតាំងកាលពីខែមេសាឆ្នាំ២០២៤។ លោកក៏ធ្លាប់បម្រើការងារនៅការិយាល័យប្រធានាធិបតីផងដែរ។
លោក David Arakhamia ដែលជាប្រធានគណបក្សនយោបាយរបស់ហ្សេឡេនស្គី បាននិយាយនៅលើបណ្តាញទំនាក់ទំនងសង្គម Telegram បន្ទាប់ពីប្រធានាធិបតីបានជួបជាមួយសមាជិកសភាថា «លោក Sybiha ដែលជាអនុរដ្ឋមន្ត្រី ដែលទំនងជំនួស Dmytro Kuleba»។
ពីរថ្ងៃចុងក្រោយនេះ ព័ត៌មាននៃការលាឈប់និងការបណ្តេញចេញមន្ត្រីសំខាន់ៗក្នុងគណៈរដ្ឋមន្ត្រីប្រទេសអ៊ុយក្រែន បានធ្វើឲ្យមានមន្ទិលជុំវិញជម្លោះផ្ទៃក្នុងដែលនាំទៅដល់ភាពមានប្រៀបរបស់រុស្ស៊ីក្នុងសង្គ្រាមដែលអូសបន្លាយជិតជិត១០០០ថ្ងៃកន្លងមក។
ការដាក់ពាក្យលាឈប់របស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ដែលធ្លាប់ហែរហមអមដំណើរលោក ហ្សេឡេនស្គី ចាប់តាំងពីឆ្នាំ២០២០ ក្រោយលោកហ្សេឡេនស្គីកាន់អំណាចចាប់ពីឆ្នាំ២០១៩មក។ យោង Al Jazeera
ព័ត៌មាននៃការលាឈប់និងការបណ្តេញចេញនូវមន្ត្រីជាន់ខ្ពស់សំខាន់ៗបានកក្រើកចាប់តាំងពីកាលល្ងាចថ្ងៃអង្គារ ប៉ុន្តែវាហាក់មិនចម្លែកសម្រាប់លោកហ្សេឡេនស្គីដែលប៉ុនប៉ងផ្លាស់ប្តូរនេះជាយូរមកហើយ ព្រមទាំងបាននិយាយថា អ៊ុយក្រែនត្រូវការ «ថាមពលថ្មី និងដែលរួមទាំងវិស័យការទូត»៕
កម្ពុជាថ្មីនឹងលម្អិតប្រវត្តិអ្នកការទូតថ្មីរបស់អ៊ុយក្រែននៅពេលក្រោយ!
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


