ព័ត៌មានអន្ដរជាតិ
ក្មេងជំទង់ឬក្រុម Gen Z នៅចិនសម្រុកទិញសត្វចិញ្ចឹមថ្មមកលួងលោមផ្លូវចិត្ត
និន្នាការចម្លែកមួយកំពុងរីករាលដាលក្នុងចំណោមយុវវ័យចិនឬហៅថាក្រុម Gen Z (មនុស្សដែលមានអាយុ២០ឆ្នាំ) នៅពេលដែលពួកគេមិនមានលទ្ធភាពចិញ្ចឹមសត្វឆ្កែនិងឆ្មា ប៉ុន្តែនៅតែត្រូវការសត្វចិញ្ចឹមជាមិត្តលួងលោមភាពឯកា។មនុស្សវ័យក្មេងជាច្រើនបានភ្ជាប់ភ្នែក សំលៀកបំពាក់ ឈ្មោះ និងសូម្បីតែប្រារព្ធខួបកំណើតសម្រាប់ថ្មរបស់ពួកគេ ដោយចាត់ទុកពួកវាដូចជាសត្វចិញ្ចឹម ខណៈដែលអ្នកចិត្តសាស្រ្តជឿថា នេះឆ្លុះបញ្ចាំងពីភាពឯកោនៃយុវជនជំនាន់បច្ចុប្បន្ន។
ក្មេងជំទង់ស្រីម្នាក់សុំមិនបញ្ចេញឈ្មោះ បានចែករំលែកជាមួយសារព័ត៌មានថា ដំបូងឡើយនាងមានអារម្មណ៍ថា ការចិញ្ចឹមថ្មមិនសមហេតុផល និងគ្មានប្រយោជន៍ ប៉ុន្តែបន្ទាប់ពីបានសាកល្បងវា នាងចាប់ផ្តើមយល់ពីអារម្មណ៍របស់មនុស្សដែលចាត់ទុកថ្មជាសត្វចិញ្ចឹមដែលត្រូវមើលថែ។

យ៉ាងណាក៏ដោយ មកដល់សព្វថ្ងៃនិន្នាការនេះបានរីកចម្រើនយ៉ាងខ្លាំង ដែលអ្នកគាំទ្របានបង្កើតមគ្គុទ្ទេសក៍ថែទាំថ្មសម្រាប់សត្វចិញ្ចឹម ហើយយុវជនមួយចំនួនថែមទាំងបានបើកអាជីវកម្មដោយផ្អែកលើគំនិតនេះទៀតផង។ ក្មេងស្រីម្នាក់ដែលមានរហស្សនាមថា Tu បានសហការជាមួយកន្លែងយកថ្មដើម្បីជ្រើសរើសថ្មដែលមានរាង និងទំហំសមស្រប។
នាងជ្រើសរើសដោយផ្ទាល់, លាងសំអាតនិងច្នៃវាលក់តាមអ៊ីនធឺណិត។ នាងក៏បានរៀបចំគ្រឿងបន្ថែមតូចៗជាច្រើន ដើម្បីធ្វើឲ្យថ្មមានរូបរាងដូចជាសត្វចិញ្ចឹម ហើយថែមទាំដាក់អត្តសញ្ញាណប័ណ្ណដ៏ស្រស់ស្អាត និងដាក់ឈ្មោះថ្មនីមួយៗ ដោយផ្អែកលើលក្ខណៈរបស់វា។
ក្នុងរយៈពេលត្រឹមតែពីរខែ ក្មេងស្រីដដែលនាងទទួលបានការបញ្ជាទិញច្រើនជាង ១ពាន់ ដោយប្រាក់ចំណូលប្រចាំខែលើសពី ១០ពាន់យន់។ លើសពីនេះ ទីផ្សារក៏មានផលិតផលជាច្រើនពីសត្វចិញ្ចឹមថ្ម ដូចជា ក្រែមលាបស្បែក សំលៀកបំពាក់ ភេសជ្ជៈ កាបូបយួរដៃ ឈុតធ្វើដំណើរ។ យោងតាមបុគ្គលិក Taobao បានឲ្យដឹងថា ចំនួនហាង និងការលក់សត្វចិញ្ចឹមថ្មនៅលើវេទិកាបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ។ អ្នកប្រើប្រាស់ត្រូវបានប្រមូលផ្តុំជាចម្បងនៅក្នុងទីក្រុងសៀងហៃ ដែលជាកម្មសិទ្ធិរបស់មនុស្សជំនាន់ដែលកើតនៅចន្លោះឆ្នាំ ១៩៩៥ និង ២០០០ ប្រហែល ៨០% ជាស្ត្រីទាំងអស់។
យ៉ាងណាមិញ វេជ្ជបណ្ឌិត Duan Xiaowen នៃនាយកដ្ឋានជំងឺធ្លាក់ទឹកចិត្ត មជ្ឈមណ្ឌលសុខភាពផ្លូវចិត្តនៃសាលាវេជ្ជសាស្ត្រ Zhejiang University បានអត្ថាធិប្បាយថា ការរក្សាសត្វចិញ្ចឹមគឺជាការពេញនិយមក្នុងចំណោមមនុស្សវ័យក្មេង ដោយសារតែពួកគេតែងតែមានអារម្មណ៍ឯកោ និងចង់បានការអនុវត្តន៍ដៃគូ និងការទទួលយកអារម្មណ៍។ សត្វចិញ្ចឹមក្លាយជាប្រភពនៃការលួងលោមចិត្តពិខាងក្នុងសម្រាប់ពួកគេ។ ជាពិសេស នៅពេលដែលលក្ខខណ្ឌសេដ្ឋកិច្ចមិនអនុញ្ញាតឲ្យរក្សាឆ្មា ឬឆ្កែ ពួកគេងាកទៅរកសត្វចិញ្ចឹមថោកជាង ដូចជាថ្មសត្វចិញ្ចឹមជាដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្អើលអតិថិជនដែលធ្លាប់ទិញ ក្រោយរកឃើញធ្មេញមនុស្សក្នុងនំព្រះខែ ពីហាងល្បីមួយនៅចិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


