ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានឲ្យខេត្តចំនួន៤៨ រួមទាំងរាជធានីបាងកក ត្រូវប្រយ័ត្នគ្រោះទឹកជំនន់
តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី១១ខែកញ្ញាឆ្នាំ២០២៤, ប្រទេសថៃ បានចេញការព្រមានឲ្យប្រជាជនរស់នៅក្នុងខេត្តចំនួន៤៨ រួមទាំងរាជធានីបាងកកផងដែរ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ដែលវាយប្រហារភ្លាមៗ ចាប់ពីថ្ងៃទី១៣ដល់ទី១៨ខែនេះ។

ខេត្តទាំងនោះរួមមាន Chiang Rai, Chiang Mai, Mae Hong Son, Tak, Phayao, Nan, Phrae, Uttaradit, Phitsanulok, Kamphaeng Phet, Phichit, Nakhon Sawan, Phetchabun, Loei, Nong Khai, Bueng Kan, Nakhon Phanom, Khon Kaen, Maha Sarakham, Roi-Et, Yasothon, Nakhon Ratchasima, Buri Ram, Surin, Si Sa Ket, Ubon Ratchathani, Lop Buri, Saraburi, Nakhon Nayok, Prachin Buri, Chon Buri, Rayong, Chanthaburi, Trat, Chumphon, Ranong, Phangnga, Phuket, Krabi, Surat Thani, Trang, Satun, បាងកកនិងខេត្តជុំវិញនេះផ្សេងទៀត។
ការិយាល័យធនធានទឹកជាតិ (ONWR) បានបង្ហោះជូនដំណឹងលើទំព័រ Facebook ថា ដោយសារតែខ្យល់មូសង់នឹងបង្កើនកម្លាំងក្នុងអំឡុងពេលនោះ វានឹងជះឥទ្ធិពលខ្លាំងដល់តំបន់នៅប៉ែកខាងលើ ហើយបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង វាយប្រហារជាពិសេសចំពោះសហគមន៍ងាយរងគ្រោះដោយទឹកជំនន់។
ទន្ទឹមនឹងការព្រមាននេះ នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃ ក៏បានរាយការណ៍ដែរថា ទឹកជំនន់និងបំណាក់ដីដែលបណ្តាលមកពីឥទ្ធិពលនៃព្យុះ យ៉ាកជី បានឆក់យកជីវិតមនុស្សចំនួន៤នាក់ នៅភាគខាងជើងប្រទេស។

ដោយឡែក បើយោងតាមមជ្ឈមណ្ឌលប្រតិបត្តិការគ្រាអាសន្នវិញ, មានមនុស្សសរុប២៩នាក់ហើយ ដែលត្រូវបាត់បង់ជីវិតនៅក្នុងគ្រោះធម្មជាតិ ចាប់តាំងពីប្រទេសថៃ ឈានចូលដល់រដូវភ្លៀងធ្លាក់មក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទឹកជំនន់វាយប្រហារចូលដល់ខេត្តភាគកណ្តាលថៃ មាន Ayutthaya ជាដើម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


