ព័ត៌មានអន្ដរជាតិ
ជប៉ុន ចាប់ផ្តើមរកឃើញមនុស្សស្លាប់ ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅភាគកណ្តាល
ប្រទេសជប៉ុនចាប់ផ្តើមចេញរបាយការណ៍អំពីចំនួនមនុស្សស្លាប់ហើយ ដោយសារគ្រោះទឹកជំនន់ដែលវាយប្រហារភាគកណ្តាល យ៉ាងធ្ងន់ធ្ងរ។
តាមការចុះផ្សាយរបស់ NHK នៅថ្ងៃចន្ទទី២៣ខែកញ្ញាឆ្នាំ២០២៤, មនុស្ស៦នាក់ ត្រូវបាត់បង់ជីវិតបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់និងបំណាក់ដីនៅខេត្ត Ishikawa។
នៅទីក្រុង Wajima, ជនរងគ្រោះចំនួន១០នាក់ត្រូវបានរកឃើញនៅក្បែរផ្លូវក្រោមដី ប៉ុន្តែក្នុងនោះមាន២នាក់ត្រូវបាត់បង់ជីវិត។ ចំណែកករណីផ្សេងទៀតនៅទីក្រុងដដែលនេះ ស្រ្តី២នាក់ ត្រូវស្លាប់ក្នុងផ្ទះដោយសារបាក់ដីសង្កត់ ខណៈបុរសម្នាក់លង់ទឹកស្លាប់។ រីឯនៅតំបន់ Suzu ឯណោះ មនុស្សម្នាក់ក៏ត្រូវដីបាក់សង្កត់ស្លាប់ដែរ។
ស្របពេលជាមួយគ្នានោះ បើតាមការបញ្ជាក់ពីអាជ្ញាធរខេត្ត Ishikawa, ក្រៅមនុស្សស្លាប់ ក៏មានមនុស្សច្រើននាក់ទៀតរងរបួសនិងបាត់ខ្លួន ដោយសារគ្រោះធម្មជាតិនេះដែរ។
លើសពីនេះ ក្រុមហ៊ុន Hokuriku Electric Power Company បានឲ្យដឹងថា នៅថ្ងៃចន្ទ មនុស្ស ៤ ០០០គ្រួសារ មិនមានអគ្គិសនីប្រើប្រាស់ឡើយ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ខណៈតំបន់ជាង ១០០ ត្រូវកាត់ផ្តាច់ដោយសារបំណាក់ដី ពាំងផ្លូវ។
នៅទីក្រុង Wajima, ទឹកភ្លៀងកម្រិតជិត៥០០មិល្លីម៉ែត្រ បានធ្លាក់ចុះចាប់តាំងពីល្ងាចថ្ងៃសុក្រដល់ម៉ោង១០យប់ថ្ងៃអាទិត្យ ខណៈនៅ Suzu ក៏មានភ្លៀងធ្លាក់កម្រិតជិត ៤០០មិល្លីម៉ែត្រដែរ ដែលតួលេខទាំងពីរនេះ គឺលើសបរិមាណទឹកភ្លៀងជាមធ្យមសម្រាប់ខែកញ្ញាដល់ទៅទ្វេដងឯណោះ ហើយក៏ជាតួលេខខ្ពស់បំផុតក្នុងកំណត់ត្រាផងដែរ។
ពេលនេះជប៉ុនបានដកការប្រកាសអាសន្ននៅខេត្ត Ishikawa ហើយ ប៉ុន្តែនៅតែជំរុញឲ្យប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្ន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ភាគកណ្តាលជប៉ុន ប្រកាសអាសន្ននិងជម្លៀសមនុស្សទ្រង់ទ្រាយធំ ដោយសារទឹកជំនន់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


