ព័ត៌មានអន្ដរជាតិ
មេដឹកនាំឥណ្ឌាអះអាងចំពោះក្រុមមេដឹកនាំអ៊ុយក្រែនអំពីការរកដំណោះស្រាយឲ្យបានឆាប់
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី និង ប្រធានាធិបតី វ៉ុលឌីមៀ ហ្សេលេនស្គី បានស្កាត់ជួបគ្នានៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ក្នុងអំឡុងពេលមេដឹកនាំទាំងពីរបានធ្វើដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក Narendra Modi ដែលជានាយករដ្ឋមន្ត្រីឥណ្ឌា បានបង្ហាញនូវរូបភាពនៃជំនួបទ្វេភាគី អមជាមួយខ្លឹមសារថា៖«ជួបប្រធានាធីបតី Zelenskyy នៅញូវយ៉ក។ យើងប្តេជ្ញាចិត្តអនុវត្តមានសមិទ្ធផលនៃដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសអ៊ុយក្រែនកាលពីខែមុនដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។ ការគាំទ្ររបស់ឥណ្ឌាដែលបានលើកឡើងសម្រាប់ដំណោះស្រាយកាន់តែឆាប់នៃជម្លោះនៅអ៊ុយក្រែន និង ការស្តារឡើងវិញនៃសន្តិភាពនិងស្ថិរភាព»។
ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌាក្នុងខែសីហា២០២៤ទៅកានប្រទេសអ៊ុយក្រែន មានការរំពឹងទុកយ៉ាងទូលំទូលាយថា ឥណ្ឌាទំនងជាអាចនាំដំណើរការចរចាសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែននៅនៅពេលដ៏ខ្លីខាងមុខ ខណៈដែលឥណ្ឌាបានរក្សាជំហរមិនលម្អៀងទៅរកភាគីជម្លោះណាមួយក្នុងរយៈពេលនៃការផ្ទុះសង្គ្រាមជិត៣ឆ្នាំកន្លងមកនេះ។
វត្តមានរបស់នាយករដ្ឋមន្ត្រីឥណ្ឌានៅក្នុងប្រទេសអ៊ុយក្រែនកាលពីខែមុនគឺដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេលទំនាក់ទំនងការទូតជាង៣ទសវត្សរ៍។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅអ៊ុយក្រែនកាលខែសីហា សារដែលសង្កត់ធ្ងន់លើការចរចាសន្តិភាព លោកម៉ូឌី សរសេរថា៖«យើងក៏មានការពិភាក្សាអំពីជម្លោះដែលកំពុងកើតឡើង។ វាមានសារៈសំខាន់បំផុតដែលសន្តិភាពត្រូវបានរក្សា។ ដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះគឺល្អបំផុតសម្រាប់មនុស្សជាតិ»។
ប្រមុខដឹកនាំអ៊ុយក្រែនកំពុងស្វះស្វែងរកការគាំទ្រលើផែនការជ័យជម្នះរបស់ខ្លួនសម្រាប់ការប្រយុទ្ធតទាល់នឹងសត្រូវមហាអំណាចរុស្ស៊ី ដោយការពឹងផ្អែកស្ទើរតែទាំងស្រុងលើការធានាពីសហរដ្ឋអាមេរិក និងសម្ព័ន្ធអឺរ៉ុបនិងណាតូ ដើម្បីធានាបាននូវយុទ្ធោបករណ៍ ហិរញ្ញវត្ថុ និងការគាំទ្រលើកិច្ចការទូត៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


