Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

បានផុស

នៅ

យោងតាមស្ថានទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង បានឲ្យដឹងថា កូរ៉េខាងជើងបានបើកសេវាកម្មបោះពុម្ព និងលក់កាសែតសម្រាប់ជនបរទេសដែលរស់នៅក្នុងប្រទេសឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេលជាយូរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន NK នៅថ្ងៃទី២៨ខែកញ្ញានេះ។

(រូបភាព៖ NK)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបោះពុម្ភឡើងវិញនេះក្នុងនោះ មានកាសែត Pyongyang Times ដែលអាចជាសញ្ញាមួយបង្ហាញថា ប្រទេស​កូរ៉េខាងជើងកំពុងរៀបចំអនុញ្ញាតឱ្យជនបរទេសចូលបន្ថែមទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ ប៉ុន្មានឆ្នាំបន្ទាប់ជនបរទេសភាគច្រើនបានចាកចេញដោយសារតែការគ្រប់គ្រងព្រំដែនដ៏តឹងរឹងអំឡុងពេលមានការរីករាលដាលជំងឺកូវីដ១៩ ។

យោងតាមស្ថានទូតរុស្ស៊ី បានបង្ហោះលើបណ្តាញ Telegram របស់ខ្លួនថា៖«បន្ទាប់ពីផ្អាកដ៏យូរ សេវាកម្មបោះពុម្ព និងលក់កាសែត Pyongyang Times បានដំណើរការឡើងវិញនៅក្នុងរដ្ឋធានីកូរ៉េខាងជើង ដោយមានអ្នកអានចម្បងជា​ជន​បរទេស និងត្រូវបានបោះពុម្ពជាភាសារុស្សី អង់គ្លេស និងចិន»។

វាមិនច្បាស់ទេថានៅពេលណាដែលកូរ៉េខាងជើងឈប់បោះពុម្ពកាសែត Pyongyang Times ប៉ុន្តែការបោះពុម្ពចុងក្រោយនៅក្នុងបណ្ណសារនៃក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងមានកាលបរិច្ឆេទត្រលប់ទៅខែមករាឆ្នាំ ២០២០ នៅ​ពេល​ដែល​កូរ៉េខាងជើងចាប់ផ្តើមដាក់កំហិតពេលកំពុងមានជំងឺរាតត្បាតកូវីដ១៩។

ទោះយ៉ាងណាក៏ដោយ កាសែតនេះបានបន្តបោះពុម្ពអត្ថបទលើអ៊ីនធឺណិតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ អ្នកទេសចររុស្ស៊ីមួយចំនួនក៏បានបង្ហោះវីដេអូដែលខ្លួនកំពុងអានការបោះពុម្ពរបស់កាសែត Pyongyang Times ជាមួយនឹងអត្ថបទថ្មីៗកាលពីដើមឆ្នាំនេះ ដោយបង្ហាញថា កាសែតនេះយ៉ាងហោចណាស់បានបន្តការបោះពុម្ពឡើងវិញមួយផ្នែក នៅពេលដែលភ្ញៀវទេសចរចាប់ផ្តើមត្រឡប់មកវិញ។

កាសែតនេះត្រូវបានបោះពុម្ពដោយគ្រឹះស្ថានបោះពុម្ពផ្សាយភាសាបរទេសជាភាសាអង់គ្លេស រុស្ស៊ី បារាំង និងចិន ហើយគេហទំព័រផ្លូវការមានអួតថាការបោះពុម្ពនេះគឺជា «កាសែតអង់គ្លេសតែមួយគត់របស់កូរ៉េខាងជើង»។ ការបោះពុម្ភផ្សាយនេះ ភាគច្រើនត្រូវបានចែកចាយនៅទីតាំងដែលភ្ញៀវបរទេសចេញចូលញឹកញាប់ ដូចជាកន្លែងទទួលភ្ញៀវនៅសណ្ឋាគារ និងនៅលើជើងហោះហើរ Air Koryo ទៅកាន់ប្រទេសកូរ៉េខាងជើង។

យោងតាមគេហទំព័ររបស់ខ្លួន កាសែតនេះផ្តល់នូវព័ត៌មានលម្អិតចុងក្រោយបំផុតអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេស​ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងវិស័យផ្សេងៗទៀត។ ប៉ុន្តែ បន្ថែមពីលើការរាយការណ៍ព័ត៌មានធម្មតារបស់កូរ៉េខាងជើង កាសែត Pyongyang Times ក៏ផ្សព្វផ្សាយផលិតផលប្រើប្រាស់របស់កូរ៉េខាងជើង ដូចជាសារធាតុចម្រាញ់ពីផ្សិត និងស្រាដែលប្រទេសនេះស្វែងរកការលក់ឱ្យអ្នកទេសចរដើម្បីនាំយករូបិយប័ណ្ណបរទេស។

(រូបភាព៖ The Korea Herald)

មន្ត្រីអង្គការសហប្រជាជាតិ បុគ្គលិកជំនួយមនុស្សធម៌ និងអ្នកការទូតបរទេសភាគច្រើនបានចាកចេញពីប្រទេស​កូរ៉េខាងជើង​ក្នុងអំឡុងពេលជំងឺរាតត្បាត ដោយមានស្ថានទូតតែមួយចំនួនតូចប៉ុណ្ណោះដែលបន្តប្រតិបត្តិការ។ ទោះ​យ៉ាង​ណា​ កូរ៉េខាងជើងបានចាប់ផ្តើមស្វាគមន៍ក្រុមប្រតិភូបរទេសកាលពីឆ្នាំមុន និងភ្ញៀវទេសចរ​រុស្ស៊ីនៅឆ្នាំនេះ ហើយក្រុមហ៊ុនទេសចរណ៍លោកខាងលិចបានប្រកាសថាកូរ៉េខាងជើងនឹងបើកឡើងវិញសម្រាប់ជនបរទេស​បន្ថែមទៀតនៅក្នុងខែធ្នូ។

ជាមួយគ្នានេះប្រទេសស៊ុយអែតក៏បានក្លាយជាប្រទេសអឺរ៉ុបដំបូងគេដែលចាប់ផ្តើមប្រតិបត្តិការការទូតឡើងវិញនៅទីក្រុងព្យុងយ៉ាងនៅដើមខែនេះ ដោយប៉ូឡូញ និងចក្រភពអង់គ្លេសក៏ត្រូវបានគេរាយការណ៍ថា បានពិភាក្សាគ្នាអំពីលទ្ធភាពដែលអ្នកការទូតរបស់ពួកគេត្រលប់មកវិញក្នុងពេលឆាប់ៗនេះផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរនឹងបិទការធ្វើចរាចរណ៍កំណាត់មហាវិថីព្រះនរោត្តម និងបរិវេណជុំវិញវិមាន៧មករា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា 

កីឡា២ ម៉ោង មុន

ក្រុម ភ្នំពេញហ្គាឡាក់​ស៊ី ព្រះសីហនុ រក​បាន៣ពិន្ទុ ខណៈ កណ្តាល ស្មើ កំពង់ស្ពឺ ពាន​សម្តេច​តេជោ​ថ្នាក់​ខេត្ត

ព័ត៌មានជាតិ២ ម៉ោង មុន

តម្រូវការកសិផលកសិករក្នុងខេត្តបាត់ដំបងកើនឡើង ក្រោយបិទច្រកព្រំដែន

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក ចុះពិនិត្យទីតាំងស្តុក និងក្លាសេផ្លែឈើ ១ កន្លែង ក្រោយមានការស្នើសុំពីប្រជាពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរមីន សហការជាមួយសាកលវិទ្យាល័យអង់គ្លេស អភិវឌ្ឍដ្រូនគ្មានមនុស្សបើកគាំទ្រការបោសសម្អាតមីននៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ២៣ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម