ព័ត៌មានអន្ដរជាតិ
មនុស្ស៧០នាក់រួមទំាងកុមារត្រូវបានសម្លាប់ដ៏រង្គាលនៅហៃទីដោយក្រុមអ្នកលេង
យ៉ាងហោចណាស់មនុស្ស៧០នាក់រួមទាំងកុមារត្រូវបានសម្លាប់ដោយក្រុមប្រដាប់អាវុធមួយ ដែលបានវាយប្រហារទីក្រុងតូចមួយក្នុងប្រទេសហៃទី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៥ខែកញ្ញានេះ។

យោងតាមអង្គការសហប្រជាជាតិ មនុស្សចំនួន១៦នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលសមាជិកក្រុមអ្នកលេង Gran Grif បានវាយលុកក្នុងតំបន់ Artibonite ភាគពាយព្យនៃរដ្ឋធានី Port-au-Prince។ អង្គការសហប្រជាជាតិបាននិយាយថា សមាជិកក្រុមនេះបានដុតបំផ្លាញផ្ទះយ៉ាងតិច៤៥ខ្នង និងរថយន្ត៣៤គ្រឿង»។
បើយោងតាមខ្សែវីដេអូបង្ហាញពីក្រុមមនុស្សដែលរត់គេចពីអំពើហិង្សាដោយជិះម៉ូតូនិងថ្មើរជើង ខណៈរដ្ឋអាជ្ញារដ្ឋាភិបាលបានពណ៌នាការវាយប្រហារនេះថា ជា«ការសម្លាប់រង្គាល»។ ក្រុមក្មេងទំនើងទាំងនោះមានសមាជិកប្រហែល១០០នាក់ ហើយត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មរួមទាំងឃាតកម្ម ការចាប់រំលោភ ប្លន់ និងការចាប់ជំរិត។
ទាំងស្ថាបនិកនិងមេដឹកនាំបច្ចុប្បន្នត្រូវរងទណ្ឌកម្មរបស់អាមេរិកនៅឡើយ ខណៈការវាយលុករបស់ក្រុមអ្នកលេងកាលពីថ្ងៃព្រហស្បតិ៍ បានកើតឡើងជិតមួយខែ បន្ទាប់ពីអាជ្ញាធរហៃទីបានពង្រីកការបង្ក្រាបដើម្បីគ្របដណ្តប់ទូទាំងប្រទេស។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីហៃទី លោក Garry Conille បានប្តេជ្ញាថា នឹងបង្ក្រាបក្រុមក្មេងទំនើងប្រដាប់អាវុធឲ្យអស់។ ដើម្បីប្រតិបត្តិការណ៍បោសសម្អាតនេះ រួមមាន មន្រ្តីប៉ូលិសចំនួន ២៥០០នាក់មកពីប្រទេសផ្សេងៗ រួមទាំង ១០០០នាក់ ដែលសន្យាបញ្ជូនមកពីប្រទេសកេនយ៉ា។ ការដាក់ពង្រាយប៉ូលិសទាំងនេះត្រូវបានអនុញ្ញាតសម្រាប់រយៈពេលមួយឆ្នាំជាមួយនឹងការពិនិត្យឡើងវិញដែលនឹងធ្វើឡើងប្រាំបួនខែម្ដង។

ក្រុមក្មេងទំនើងប្រដាប់អាវុធបានដណ្តើមកាន់កាប់ផ្នែកជាច្រើននៃប្រទេសហៃទី ដែលបានធ្វើឲ្យមានបេសកកម្មប៉ូលិសគាំទ្រដោយអង្គការសហប្រជាជាតិ ដែលដឹកនាំដោយមន្រ្តីប៉ូលិសមកពីប្រទេសកេនយ៉ា ចាប់តាំងពីខែមិថុនាក្នុងការប៉ុនប៉ងដណ្តើមយកការគ្រប់គ្រងមកវិញ ដែលក្នុងនោះមានមន្ត្រីប៉ូលិសកេនយ៉ារហូតដល់ ១០០០ នាក់ ។
គួរបញ្ជាក់ថា ក្រុម Gran Grif ត្រូវបានគេស្គាល់ថាជាក្រុមអ្នកលេងដ៏ឃោរឃៅបំផុតមួយរបស់ក្រុមជនជាតិហៃទី។ កាលពីខែមករាឆ្នាំ២០២៣ សមាជិករបស់ខ្លួនត្រូវបានគេចោទប្រកាន់ថា បានវាយប្រហារប៉ុស្តិ៍ប៉ូលិសនៅជិត Pont-Sondé និងបានសម្លាប់មន្ត្រីប៉ូលិស៦នាក់ និងក្រុមនេះក៏ត្រូវបានស្តីបន្ទោសផងដែរ ចំពោះការបង្ខំឱ្យបិទមន្ទីរពេទ្យដែលបម្រើមនុស្សជាង៧០ម៉ឺននាក់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


