ព័ត៌មានអន្ដរជាតិ
លោក Netanyahu គំរាមវាយលីបង់ ឲ្យខ្ទេចខ្ទីដូចនៅហ្គាហ្សា
លោក Benjamin Netanyahu កាលពីថ្ងៃទី៨ខែតុលាបានព្រមានចំៗទៅកាន់ប្រជាជនលីបង់ឲ្យបណ្ដេញក្រុមសកម្មប្រយុទ្ធហេសបូឡាចេញ ជៀសវាងរងការបំផ្លិចបំផ្លាញ និងការឈឺចាប់ដូចអ្វីដែលបានកើតឡើងនៅឯតំបន់ហ្គាហ្សា ខណៈពេលអ៊ីស្រាអែលកំពុងតែបញ្ជូនកងកម្លាំងរាប់ពាន់នាក់បន្ថែមទៀតសម្រាប់ប្រតិបត្តិការវាយប្រហារជើងគោកចូលទៅក្នុងតំបន់ថ្មីនៃភាគនិរតីប្រទេសលីបង់។

ក្នុងវីដេអូថ្លែងការណ៍ទៅកាន់ពលរដ្ឋលីបង់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា៖ «អ្នកមានឱកាសជួយសង្គ្រោះលីបង់ មុនពេលវាដួលរលំកាន់តែជ្រៅទៅក្នុងសង្គ្រាមដែលរងការបំផ្លិចបំផ្លាញ និងការឈឺចាប់ដូចអ្វីដែលយើងមើលឃើញនៅតំបន់ហ្គាហ្សា។ ខ្ញុំសូមនិយាយប្រាប់អ្នក ពលរដ្ឋនៃលីបង់ ថា រំដោះប្រទេសអ្នកចេញពីក្រុមហេសបូឡា ដូច្នេះសង្គ្រាមនឹងអាចបញ្ចប់»។
ទន្ទឹមនោះ លោក Netanyahu ក៏បានអះអាងថា កងកម្លាំងពិសេស IDF របស់ខ្លួនបានសម្លាប់មេដឹកនាំថ្មីរបស់ក្រុមហេសបូឡា នៅក្នុងការវាយប្រហារតាមដែនអាកាសកាលពីពេលថ្មីៗ។ យ៉ាងណាមិញ កងកម្លាំង IDF ក្រោយមកបានចេញមកប្រកាសថា ខ្លួនមិនទាន់អាចបញ្ជាក់ជាផ្លូវការនូវឡើយទេនូវការស្លាប់របស់លោក Hashem Safieddine ដែលជាអ្នកទើបឡើងស្នងតំណែងថ្មីពីលោក Hassan Narallah។
ក្រុមហេសបូឡា នៅតែរឹងទទឹង បើទោះជាមានការវាយប្រហារយ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែលរយៈពេល៣សប្តាហ៍ និងការវាយប្រហារផ្សេងទៀត ដែលមន្ត្រីលីបង់បាននិយាយថាបានសម្លាប់មនុស្សជាង ១៤០០នាក់ និងបានជម្លៀសមនុស្ស ១,២លាននាក់ផ្សេងទៀត។
កាលពីព្រឹកថ្ងៃអង្គារ អតីតអនុប្រធានក្រុមហេសបូឡា លោក Naim Qassem បានទទូចថា ទោះក្រុមហេសបូឡាបានរង «ការវាយប្រហារដ៏ឈឺចាប់» ពីអ៊ីស្រាអែលនាពេលថ្មីៗ សមត្ថភាពរបស់ក្រុមគឺនៅតែដំណើរការល្អធម្មតានោះទេ។
អរិភាពរវាងភាគីទាំង២បានកើនឡើងជាលំដាប់ ចាប់តាំងពីក្រុមហេសបូឡាបានចាប់ផ្តើមបាញ់រ៉ុកកែតទៅកាន់ភាគខាងជើងអ៊ីស្រាអែល ដើម្បីគាំទ្រដល់ប៉ាឡេស្ទីននៅថ្ងៃទី៨ខែតុលាឆ្នាំ២០២៣ មួយថ្ងៃបន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ក្រុមហាម៉ាសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនទៅលើភាគខាងត្បូងអ៊ីស្រាអែល៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


