ព័ត៌មានអន្ដរជាតិ
គ្រាន់តែងាកមើលលោក គីម ជុងអ៊ុន បំពេញទស្សនកិច្ច ទាហានកូរ៉េខាងជើងជាច្រើននាក់ត្រូវចាប់ខ្លួន
យោងតាមកាសែត Daily NK បានឲ្យដឹងនៅថ្ងៃទី៩ខែតុលានេះថា ទាហានរាប់សិបនាក់ដែលចូលរួមក្នុងសមយុទ្ធយោធាអំឡុងដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅមូលដ្ឋានកងកម្លាំងពិសេសមួយកាលពីខែមុនត្រូវបានចាប់ខ្លួន ដោយគ្រាន់តែក្រឡេកមើលមេដឹកនាំនេះ។
យោងតាមប្រភពមួយនៅក្នុងទីក្រុងព្យុងយ៉ាង បាននិយាយនាពេលថ្មីៗនេះថា ទាហានប្រហែល២០នាក់ដែលបានចូលរួមក្នុងសមយុទ្ធ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៣ខែកញ្ញាកន្លងទៅ ហើយត្រូវបាននាំយកទៅកាន់ការិយាល័យសន្តិសុខរបស់កងទ័ព។
បញ្ហាចម្បងដែលបណ្ដាលឲ្យមានការចាប់ខ្លួនគឺការរំលោភលើពិធីសារសុវត្ថិភាពផ្ទាល់ខ្លួនរបស់មេដឹកនាំ គីម ជុងអ៊ុន។ ប្រភពបាននិយាយថា ក្រុមសន្តិសុខរបស់លោក គីម មានអារម្មណ៍ថា ទាហានខ្វះការផ្តោតអារម្មណ៍ ហើយហាក់មានភាពច្របូកច្របល់ក្នុងអំឡុងពេលសមយុទ្ធបាញ់ប្រហារ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមេដឹកនាំ។ ក្នុងនោះរួមមានការក្រឡេកមើលទៅមេដឹកនាំកំពូលក្នុងអំឡុងពេលសមយុទ្ធបាញ់គ្រាប់ពិតដែលវាអាចនាំឱ្យមានគ្រោះថ្នាក់។
ប្រភពបានពន្យល់ថា បុគ្គលិកសន្តិសុខរបស់លោក គីម បានរិះគន់ទាហានយ៉ាងខ្លាំងចំពោះអាកប្បកិរិយាមិនសមរម្យបែបនេះ។ ប្រភពបានបន្ថែមថា៖«វាជាបញ្ហាចម្បងដែលពួកគេមិនសប្បាយចិត្ត នៅពេលក្រុមសន្តិសុខរបស់លោក គីម ជាពិសេសចាប់តាំងពីពួកគេបានដឹងអំពីដំណើរទស្សនកិច្ចនេះ និងបានធ្វើការហាត់សម» ខណៈដែលបញ្ហានេះនាំឱ្យមានការចោទប្រកាន់អំពីអាកប្បកិរិយាមិនស្មោះត្រង់ក្នុងអំឡុងពេលសមយុទ្ធ។
ជាមួយគ្នានេះក្រុមសន្តិសុខបានកត់សម្គាល់ពីទង្វើដ៏គ្រោះថ្នាក់របស់ទាហានក្នុងអំឡុងហាត់សម ដោយបានបន្ទោសលើការខ្វះការត្រៀមលក្ខណៈផ្លូវចិត្តរបសកងកម្លាំងពិសេស និងមិនសូវការយល់ដឹងពីបទបញ្ជាប្រតិបត្តិការ។
ប្រភពនោះបាននិយាយថា៖«ឧប្បត្តិហេតុទាក់ទងនឹងការព្រួយបារម្ភរបស់លោក គីម បន្ទាប់ពីការត្រួតពិនិត្យ»។
លោក គីម បានត្អូញត្អែរអំពីអាកប្បកិរិយាមិនល្អរបស់ទាហាន ដោយបន្ទោសមេបញ្ជាការទាំងស្រុង និងធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់។ មេបញ្ជាការនៃអង្គភាព និងអ្នកពាក់ព័ន្ធទំនងជាប្រឈមមុខនឹងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ដោយសារតែអាជ្ញាធរមានកំហុសបែបនេះ ក្នុងអំឡុងពេលទស្សនកិច្ចរបស់មេដឹកនាំកំពូល។
គួរបញ្ជាក់ថា ចាប់តាំងពីពេលនោះមក ការិយាល័យសន្តិសុខរបស់កងទ័ពបានចេញសេចក្តីជូនដំណឹងដោយសង្កត់ធ្ងន់លើការអនុលោមតាមច្បាប់សុវត្ថិភាពរបស់លោក គីម ជុងអ៊ុន យ៉ាងតឹងរ៉ឹងដោយអំពាវនាវឱ្យមានការហ្វឹកហ្វឺនយ៉ាងយកចិត្តទុកដាក់ ការអប់រំមនោគមវិជ្ជា និងវិន័យខ្លាំងជាងមុន ដើម្បីទប់ស្កាត់ឧប្បត្តិហេតុស្រដៀងគ្នានេះនៅក្នុងព្រឹត្តិការណ៍នាពេលអនាគតដែលចូលរួមដោយលោកគីម ជុងអ៊ុន៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


