ព័ត៌មានអន្ដរជាតិ
អភិបាលក្រុងម៉ិកស៊ិក៤រូប ស្នើសុំការការពារ ក្រោយអភិបាលម្នាក់ត្រូវគេកាត់ក្បាលសម្លាប់
បន្ទាប់ពីហេតុការណ៍កាត់ក្បាលធ្វើឃាតអភិបាលក្រុងម្នាក់នៅប្រទេសម៉ិកស៊ិក អភិបាល៤រូបផ្សេងទៀតបានស្នើសុំអាជ្ញាធរសហព័ន្ធសម្រាប់ការការពារពិសេស។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៩ខែតុលា។

លោក Alejandro Arcos អភិបាលក្រុង Chilpancingo ក្នុងរដ្ឋ Guerrero ត្រូវបានគេសម្លាប់កាលពីថ្ងៃអាទិត្យ ក្រោយស្បថឡើងកាន់តំំណែងមិនដល់១សប្ដាហ៍ផង។
លោក Omar Garcia Harfuch លេខាធិការសុវត្ថិភាពសាធារណៈសហព័ន្ធ បាននិយាយថា អភិបាលក្រុង៤នាក់បានស្នើសុំការការពារកាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីអដ្ឋិធាតុរបស់លោក Arcos ត្រូវបានរកឃើញ។ អភិបាលក្រុងទាំង៤ កំពុងកាន់តំណែងនៅក្នុងរដ្ឋចំនួន២គឺ រដ្ឋ Guerrero និងរដ្ឋ Guanajuato ដែលកំពុងញាំញីខ្លាំងដោយអំពើហិង្សា។
ស្ថានការណ៍នៅរដ្ឋ Guanajuato គឺអាក្រក់ខ្លាំង ដោយនៅមុនការបោះឆ្នោតកាលពីខែមិថុនា យ៉ាងហោចណាស់បេក្ខភាពអភិបាលក្រុងចំនួន៤នាក់ត្រូវបានគេសម្លាប់។
លោក Garcia Harfuch មិនបានបញ្ជាក់ថាហេតុអ្វីបានជាអភិបាលក្រុងស្នើសុំការការពារឡើយ ហើយលោកក៏មិនបានផ្តល់ព័ត៌មានលម្អិតច្រើនអំពីការស៊ើបអង្កេតលើការស្លាប់របស់លោក Arcos នោះដែរ ដោយគ្រាន់តែប្រាប់ថា លោក Arcos ត្រៀមចូលរួមកិច្ចប្រជុំឯកជនមួយមុនពេលលោកត្រូវគេធ្វើឃាត។
បើតាមពិតទៅ លោក Arcos ធ្លាប់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា លោកត្រូវការការការពារបន្ថែមទៀត ប៉ុន្តែលោក Garcia Harfuch បាននិយាយថា អភិបាលរូបនេះមិនបានធ្វើសំណើផ្លូវការណាមួយឡើយ ខណៈបើមានការស្នើ នោះរដ្ឋាភិបាលរដ្ឋ និងសហព័ន្ធអាចផ្តល់ជូនអភិបាលក្រុងនូវរថយន្តការពារគ្រាប់កាំភ្លើង អង្គរក្សបន្ថែម និងប្រព័ន្ធប្រកាសអាសន្ន។
រដ្ឋ Chilpancingo ត្រូវបានគ្រប់គ្រង់ដោយក្រុមឧក្រិដ្ឋជនគ្រឿងញៀនចំនួន២ក្រុមធំៗគឺ ក្រុម Ardillos និងក្រុម Tlacos។ ក្រុមគ្រឿងញៀនបានអុកឡុកទីក្រុង ដោយការធ្វើបាតុកម្មមានមនុស្សរាប់រយនាក់ចូលរួម ការប្លន់រថពាសដែករបស់រដ្ឋាភិបាល ការបិទផ្លូវធំៗ និងការចាប់ប៉ូលិសធ្វើជាចំណាប់ខ្មាំងកាលពីឆ្នាំ២០២៣ជាថ្នូរនឹងការដោះលែងជនសង្ស័យដែលត្រូវបានចាប់ខ្លួន។
ក្រុមជនពាល និងក្រុមជួញដូរគ្រឿងញៀនក្នុងប្រទេសម៉ិកស៊ិក ជាញឹកញយបានកំណត់គោលដៅលើអភិបាលក្រុង ដើម្បីជំរិតទារប្រាក់ ទទួលបានកិច្ចសន្យារបស់រដ្ឋាភិបាល និងតែងតាំងបក្ខពួករបស់ខ្លួននៅក្នុងកងកម្លាំងប៉ូលិស៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


