Connect with us

ព័ត៌មានអន្ដរជាតិ

ចម្លែក! សត្វមឹករាប់ម៉ឺនក្បាល អណ្តែតមកទើរលើឆ្នេរសមុទ្រ ថៃ

បានផុស

នៅ

មានរឿងដ៏ភ្ញាក់ផ្អើលមួយកើតឡើងនៅខេត្ត Prachuap Khiri Khan​ ភាគខាងលិចប្រទេសថៃ ដោយសត្វមឹករាប់ម៉ឺនក្បាល បានអណ្តែតមកទើរលើឆ្នេរ Pranburi។ នេះបើតាមការចុះផ្សាយរបស់ Nation នៅថ្ងៃពុធទី៩ខែតុលាឆ្នាំ២០២៤។

(រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លាមៗ មិនទាន់មានការបំភ្លឺថាតើ បាតុភូតដ៏ចម្លែកនេះបណ្តាលមកពីអ្វីនោះទេ ប៉ុន្តែអាជ្ញាធរមូលដ្ឋានបានព្រមានឲ្យពលរដ្ឋទាំងឡាយ កុំប៉ះពាល់សត្វទាំងនេះ ឬចុះទឹកឲ្យសោះ។

Promsing Singhaseni អ្នកស្ម័គ្រចិត្ដនៅអង្គការការពារបរិស្ថាន Pranburi និយាយថា សត្វមឹកមួយប្រភេទនេះ បានស្ថិតនៅរាយប៉ាយលើឆ្នេរប្រវែង៥គីឡូម៉ែត្រ។

(រូបថត៖ Nation)

ទោះបីជាយ៉ាងណាក៏ដោយ គេមិនហ៊ានសន្និដ្ឋានទេថា តើអ្វីដែលជំរុញឲ្យសត្វមឹកទាំងនេះមកទើរនៅលើឆ្នេរ ឬក៏វាអាចជាសញ្ញានៃគ្រោះធម្មជាតិអ្វីដែរ។

សូមបញ្ជាក់ថា បាតុភូតដ៏កម្រនេះ ក៏ធ្លាប់កើតឡើងផងដែរក្នុងឆ្នាំ២០២១ នៅពេលសត្វមឹក លុកលុយខេត្ត Prachuap Khiri Khan ដដែលនេះ ប៉ុន្តែកាលនោះមិនមែននៅឆ្នេរ Pranburi ទេប៉ុន្តែគឺនៅឆ្នេរ Ban Krut៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ១ភាគ៤ នៃប្រទេសថៃ កំពុងរងគ្រោះដោយទឹកជំនន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម