Connect with us

ព័ត៌មានអន្ដរជាតិ

ចិនជាប្រទេសដំបូងគេចេញលិខិតឆ្លងដែនកូវីដ

បានផុស

នៅ

ចិនបានចាប់ផ្តើមកម្មវិធីចេញវិញ្ញាបនបត្រសុខភាពសម្រាប់ប្រជាជនរបស់ខ្លួនដែលធ្វើដំណើរអន្តរជាតិ ហើយជាប្រទេសដំបូងគេនៅលើពិភពលោកចេញលិខិតឆ្លងដែនកូវីដ ។

វិញ្ញាបនប័ត្រជំងឺកូវីដ ១៩ ឌីជីថលបង្ហាញពីព័ត៌មានលម្អិតអំពីការចាក់វ៉ាក់សាំង និងលទ្ធផលតេស្តរកជំងឺកូវីដ ១៩ របស់អ្នកប្រើប្រាស់សម្រាប់ពលរដ្ឋចិនតាមរយៈកម្មវិធីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន WeChat ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃចន្ទ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា វិញ្ញាបនប័ត្រនេះកំពុងត្រូវបានដាក់ចេញដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចពិភពលោក និងជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែន ។

វិញ្ញាបនប័ត្រដែលក៏មានជាទម្រង់ក្រដាសផងដែរនោះបច្ចុប្បន្នសម្រាប់តែប្រើប្រាស់ដោយពលរដ្ឋចិនប៉ុណ្ណោះ ហើយមិនទាន់មានការទទួលស្គាល់នៅឡើយទេ ។

ទន្ទឹមនោះមិនទាន់មានព័ត៌មានច្បាស់លាស់ថាតើចិនកំពុងធ្វើការជាមួយប្រទេសណាខ្លះនោះទេដើម្បីទទួលស្គាល់វិញ្ញាបនប័ត្រនេះ នៅពេលដែលអ្នកដំណើរចិនចេញទៅក្រៅប្រទេស ។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានរាយការណ៍កាលពីថ្ងៃចន្ទថា កម្មវិធីវិញ្ញាបនបត្រសុខភាពរបស់ប្រទេសចិនរួមមាន QR code ដែលត្រូវបានអ៊ីនគ្រីបដែលអនុញ្ញាតឲ្យអាជ្ញាធរទទួលបានព័ត៌មានលម្អិតសុខភាពរបស់អ្នកធ្វើដំណើរ ។

ចំណែក “QR code សុខភាព” នៅលើ WeChat និងកម្មវិធីស្មាតហ្វូនចិនដទៃទៀតត្រូវបានដាក់រួចហើយដើម្បីទទួលបានការដឹកជញ្ជូនក្នុងស្រុក និងកន្លែងសាធារណៈជាច្រើនផ្សេងទៀតនៅក្នុងប្រទេសចិន ។

ប៉ុន្តែប្រព័ន្ធនេះបានធ្វើឲ្យមានការព្រួយបារម្ភអំពីភាពឯកជន និងការភ័យខ្លាចថាវាបង្ហាញពីការពង្រីកការឃ្លាំមើលរបស់រដ្ឋាភិបាល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ មិនធម្មតា! ចិន និងរុស្ស៊ីត្រៀមសាងសង់ស្ថានីយ៍អវកាសនៅភពព្រះចន្ទ

ចុចអាន ៖ ដំណឹងល្អ! ទិន្នន័យអង់គ្លេសបង្ហាញថា ការចាក់វ៉ាក់សាំងលើកទីមួយ កាត់បន្ថយការឆ្លងកូវីដបាន២ភាគ៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម