ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រតិកម្មខ្លាំងៗ ទៅសមយុទ្ធនុយក្លេអ៊ែររបស់ណាតូ
ប្រតិកម្មខ្លាំងៗទៅសមយុទ្ធ Steadfast Noon របស់អង្គការណាតូ, អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់ទៅក្រុមអ្នកកាសែតថា សមយុទ្ធនុយក្លេអ៊ែរនេះ មានតែធ្វើឲ្យសង្គ្រាមកាន់តែក្តៅ និងជំរុញភាពតានតឹងនៃជម្លោះអ៊ុយក្រែនឲ្យឡើងដល់កម្រិតខ្ពស់ ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន TASS កាលពីថ្ងៃចន្ទទី១៤ខែតុលាឆ្នាំ២០២៤។

អង្គការណាតូ ប្រកាសថា សមយុទ្ធ Steadfast Noon ដឹកនាំដោយបែលហ្ស៊ិកនិងហូឡង់ នឹងធ្វើឡើងរយៈពេលពីរសប្តាហ៍ ដោយមានការចូលរួមពីសំណាក់កងទ័ពមកពីមូលដ្ឋានទ័ពអាកាសចំនួន៨ និងយន្តហោះជាច្រើនប្រភេទ ក្នុងនោះមានទាំងយន្តហោះចម្បាំង ផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ។
ច្បាស់ណាស់ សមយុទ្ធនេះធ្វើឲ្យក្តៅស្លឹកត្រចៀកនិងនៅមិនសុខ ហើយចាត់ទុកថា ជាការត្រៀមលក្ខណៈរបស់សម្ព័ន្ធភាពដឹកនាំដោយអាមេរិក ធ្វើសង្គ្រាមជាមួយរុស្ស៊ី។

លោក Peskov និយាយថា «នៅក្នុងបរិបទនៃសង្រ្គាមដ៏ក្តៅគគុក ពិតណាស់ សមយុទ្ធបែបនេះ នឹងគ្មានអ្វីក្រៅពីនាំឲ្យភាពតានតឹងកាន់តែឡើងកម្តៅបន្ថែមទៀតប៉ុណ្ណោះទេ»។
លោក Peskov ក៏ឆ្លៀតយកឱកាសនោះ ឆ្លើយតបទៅសេចក្តីថ្លែងការណ៍របស់ប្រធានចារកម្មបរទេសអាល្លឺម៉ង់ Bruno Kahl ដែលចោទថា កងកម្លាំងរុស្ស៊ីនឹងវាយប្រហារលើប្រទេសណាតូនៅចុងទសវត្សរ៍នេះផងដែរ ដោយបន្ទោសខ្លាំងៗថា ជាការអះអាងមិនត្រឹមត្រូវនិងគ្មានហេតុផល ហើយថា រុស្ស៊ីមិនដែលរករឿងណាតូឡើយ តែណាតូវិញទេ ដែលរករឿងរុស្ស៊ីនោះ។

សូមបញ្ជាក់ថា សមយុទ្ធ «Stadfast Noon» ប្រចាំឆ្នាំ២០២៤ បានចាប់ផ្តើមកាលពីថ្ងៃចន្ទទី១៤ខែតុលា ដោយមានការចូលរួមពីកងទ័ពចំនួន ២០០០នាក់ និងយន្តហោះ៦០គ្រឿងមកពី១៣ប្រទេស។
យោងតាមលោក Angus Lapsley ជំនួយការអគ្គលេខាធិការអង្គការ ណាតូ ទទួលបន្ទុកគោលនយោបាយ និងផែនការការពារជាតិ បាននិយាយថា សមយុទ្ធនេះមានគោលបំណងបង្ហាញថា សមត្ថភាពរបស់សម្ព័ន្ធភាព ដើម្បីទប់ទល់នឹងការគំរាមកំហែងណាមួយចំពោះប្រទេសជាសមាជិកទាំង៣២ គឺមានភាពរឹងមាំ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អង្គការណាតូនឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំសប្តាហ៍ក្រោយ ខណៈរុស្ស៊ីគំរាមលោកខាងលិច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


