Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិរុស្ស៊ីម្នាក់ត្រូវ​ជួយ​​សង្គ្រោះ​​ ក្រោយ​អណ្តែត​​​​ក្នុងសមុទ្រ​​​ត្រជាក់បំផុត​១០​សប្ដាហ៍

បានផុស

នៅ

បុរសជនជាតិរុស្ស៊ី​ម្នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីបានអណ្តែតអស់រយៈពេល៦៧​ថ្ងៃនៅលើទូកតូចមួយនៅក្នុងសមុទ្រ Okhotsk ដ៏ត្រជាក់ខ្លាំងបំផុត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​CNNនៅថ្ងៃទី១៦ខែតុលានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី RIA Novosti ដែល​បាន​ប្រាប់​ឈ្មោះ​អ្នកនៅរស់រានមានជីវិតនោះថា Mikhail Pichugin អាយុ៤៦ឆ្នាំ។ វីដេអូនៃការជួយសង្គ្រោះដែលចេញផ្សាយដោយរដ្ឋអាជ្ញារុស្ស៊ីបង្ហាញបុរសពុកចង្ការម្នាក់ពាក់​អាវពោងពណ៌ទឹកក្រូចអណ្តែតលើទូកប្រភេទ Catamaran តូច​មួយដែលមានទង់​ក្រហមលើកនៅលើបង្គោល ខណៈដែលអ្នកសង្គ្រោះបន្ទាន់កំពុងធ្វើការដើម្បីទៅដល់គាត់។ បន្ទាប់ពីការជួយសង្គ្រោះគេសង្គេតឃើញថាបុរសរូបនោះស្ថិតក្នុង​​ស្ថាន​ភាព​ធ្ងន់ធ្ងរ ស្លេកស្លាំង ប៉ុន្តែ​ដឹង​ខ្លួន។

រដ្ឋ​អាជ្ញា បាននិយាយថា បុរសពេញវ័យពីរនាក់ដែលជាបងប្រុសរបស់លោក Pichugin និងក្មួយប្រុសអាយុ​១៥​ឆ្នាំម្នាក់ទៀត​បាន​ចេញដំណើរទូក Catamaran កាលពីថ្ងៃទី ៩ ខែសីហា និង មានអាហារផ្គត់ផ្គង់សម្រាប់រយៈពេលប្រហែល ២ សប្តាហ៍។ មួយ​រយៈ​ក្រោយ​មក ការ​ទាក់ទង​ជាមួយ​ពួកគេបានដាច់ ខណៈទីតាំង​របស់​ពួកគេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ នេះបើយោងតាមអ្នក​នាំពាក្យ​ការិយាល័យ​រដ្ឋអាជ្ញា​ដឹក​ជញ្ជូន​ភាគ​ខាងកើត​ប្រទេស​រុស្ស៊ី​។

(រូបភាព៖ RIA Novosti)

រដ្ឋ​អាជ្ញាបាននិយាយថា ពួកគេនៅតែកំពុងធ្វើការដើម្បីរកមូលហេតុជុំវិញឧប្បត្តិហេតុនេះនិងការស៊ើបអង្កេតលើការចោទប្រកាន់ពីបទរំលោភលើសុវត្ថិភាពចរាចរណ៍ផ្លូវទឹកដែលបណ្តាលឱ្យមនុស្សពីរនាក់ឬច្រើននាក់ស្លាប់ដោយការធ្វេសប្រហែស។

ប្រពន្ធរបស់បុរសដែលត្រូវបានជួយសង្គ្រោះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីថា ទម្ងន់របស់គាត់ទំនងជាមូលហេតុដែលអាចជួយឲ្យគាត់នៅរស់រានមានជីវិត ដោយសារគាត់មានទម្ងន់ប្រហែល ២២០ផោន (១០០គីឡូក្រាម)។ RIA បានរាយការណ៍ថា Pichugin នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលនៅទីប្រជុំជន Magadan ភាគខាងកើតប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា សមុទ្រ Okhotsk ភាគច្រើនត្រូវបានព័ទ្ធជុំវិញដោយសមុទ្រស៊ីបេរីភាគខាងកើតរបស់រុស្ស៊ី និងឧបទ្វីប Kamchatka។ ជាធម្មតាវាត្រជាក់នៅចន្លោះខែតុលា និងខែមីនា ហើយវាជាប់ចំណាត់ថ្នាក់ជាសមុទ្រត្រជាក់បំផុតនៅអាស៊ីបូព៌ា៕

(រូបភាព៖ AP)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម