ព័ត៌មានអន្ដរជាតិ
WHO រកឃើញជំងឺអាសន្នរោគនៅលីបង់ និងបារម្ភអំពីការរីករាលដាលខ្ពស់ណាស់
អង្គការសុខភាពពិភពលោកបានព្រមានថា ជំងឺអាសន្នរោគដែលបានរកឃើញនៅក្នុងប្រទេសលីបង់មានហានិភ័យនៃការរីករាលដាលខ្ពស់ណាស់ បន្ទាប់ពីមានករណីនៃការឆ្លងជំងឺរាគនេះ និងអាចបណ្តាលឲ្យស្លាប់នៅក្នុងប្រទេសដែលកំពុងមានជម្លោះនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៧ខែតុលានេះ។

WHO បានគូសបញ្ជាក់ពីហានិភ័យនៃការរីករាលដាលនៃជំងឺអាសន្នរោគក្នុងចំណោមមនុស្សរាប់សែននាក់ដែលបានផ្លាស់ទីលំនៅចាប់តាំងពីអ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមហេសបូឡា និងបានបើកការវាយលុកក្នុងគោលបំណងជំរុញក្រុមនេះចេញពីព្រំដែនភាគខាងជើងរបស់ខ្លួន។
លោក Abdinasir Abubakar តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសលីបង់ បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានអនឡាញថា៖«ប្រសិនបើការផ្ទុះជំងឺអាសន្នរោគរាលដាលដល់មនុស្សផ្លាស់ទីលំនៅថ្មី វាអាចរីករាលដាលយ៉ាងឆាប់រហ័ស» ខណៈករណីជំងឺអាសន្នរោគត្រូវបានបញ្ជាក់នៅក្នុងចំណោមជនជាតិលីបង់ ដែលបានទៅមន្ទីរពេទ្យកាលពីថ្ងៃចន្ទ ដោយមានជំងឺរាគរូស និងខ្វះជាតិទឹក។ ក្រសួងសុខាភិបាលបានឲ្យដឹងថាអ្នកជំងឺមកពី Ammouniyeh ភាគខាងជើងប្រទេសលីបង់និងមិនមានប្រវត្តិធ្វើដំណើរទេ។

គួរបញ្ជាក់ថា ការរងទុក្ខរបស់ជនស៊ីវិលនៅក្នុងប្រទេសលីបង់បានឈានដល់កម្រិតខ្ពស់មិនធ្លាប់មានពីមុនមក ហើយUNបានព្រមានថា សហគមន៍មួយចំនួនដែលកំពុងផ្លាស់ប្តូរពីភាគខាងត្បូងប្រទេសលីបង់ និងទីក្រុងបេរូត អាចនឹងមានហានិភ័យឆ្លងជំងឺអាសន្នរោគខ្ពស់។
អាការៈរបស់ជំងឺអាសន្នរោគនេះបណ្តាលឱ្យរាគរួសធ្ងន់ធ្ងរ ក្អួត និងរមួលសាច់ដុំ។ ជាទូទៅវាកើតឡើងដោយសារការបរិភោគ ឬផឹកទឹកដែលមានបាក់តេរី។ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ ប្រសិនបើជំងឺនេះឆ្លងចូលទៅក្នុងចំណោមប្រជាជនដែលកំពុងភៀសខ្លួនទាំងនោះហានិភ័យនៃការរីករាលដាលគឺខ្ពស់ណាស់។
ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកសារព័ត៌មានថា ទីភ្នាក់ងារបានពង្រឹងការត្រួតពិនិត្យ និងធ្វើការតាមដាន រួមទាំងការឃ្លាំមើលបរិស្ថាន និងការយកគំរូទឹក។
លោកបាននិយាយថា កាលពីខែសីហា ក្រសួងសុខាភិបាលលីបង់បានចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំបង្ការជំងឺអាសន្នរោគតាមមាត់ដោយផ្តោតលើមនុស្ស ៣៥០០០០ នាក់ដែលរស់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ប៉ុន្តែយុទ្ធនាការនេះត្រូវបានរំខានដោយការកើនឡើងនៃអំពើហិង្សា។
គួររម្លឹកថាប្រទេសលីបង់បានទទួលរងនូវការផ្ទុះជំងឺអាសន្នរោគជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំមិនធ្លាប់មាន រវាងឆ្នាំ ២០២២និង ២០២៣ ដែលភាគច្រើននៅភាគខាងជើងនៃប្រទេស៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


