ព័ត៌មានអន្ដរជាតិ
អាចម៍ផ្កាយប៉ុនយន្តហោះ នឹងធ្វើដំណើរមកកៀកផែនដី នៅប៉ុន្មានថ្ងៃទៀត
អង្គការណាសា ប្រកាសថា អាចម៍ផ្កាយមួយឈ្មោះ 2015 HM1 ដែលមានទំហំប៉ុនយន្តហោះពាណិជ្ជកម្ម នឹងធ្វើដំណើរមកកៀកផែនដី នៅថ្ងៃព្រហស្បតិ៍ទី២២ខែតុលានេះ ពោលគឺវានឹងហោះកាត់នៅចម្ងាយពី ៥ ៥៣០ ០០០គីឡូម៉ែត្រពីភពផែនដី ជាមួយល្បឿន ៣៩ ១៥៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Times Now News។

ដោយសារតែល្បឿននិងរយៈចម្ងាយរបស់វាពីភពផែនដី, អាចម៍ផ្កាយ 2015 HM1 ត្រូវបានគេដាក់បញ្ជូលទៅក្នុងក្រុមវត្ថុដែលស្ថិតនៅជិតផែនដី ឬគេហៅថា NEO។
ទោះបីជាយ៉ាងណាក៏ដោយ អង្គការណាសា បានធានាថា ត្បិតតែអាចម៌ផ្កាយនេះ ចូលមកកៀកគន្លងផែនដីក៏ពិតមែន ប៉ុន្តែវាមិនបង្កជាគ្រោះថ្នាក់អ្វីឡើយ។ ផ្ទុយទៅវិញ វានឹងហុចឱកាសដល់ក្រុមអ្នកវិទ្យាសាស្រ្ត ដើម្បីសិក្សាបន្ថែមទៀត ពាក់ព័ន្ធវត្ថុនៅក្នុងលំហអវកាស។
ការវិភាគលម្អិតរបស់ណាសា បញ្ជាក់ថា 2015 HM1 នឹងមិនបុកជាមួយផែនដីឡើយ ប៉ុន្តែការហោះហើរបែបនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ។ វានឹងផ្តល់ទិន្នន័យសំខាន់ពាក់ព័ន្ធសមាសភាព គន្លង និងចលនារបស់វា ហើយវានឹងជួយដល់ក្រុមអ្នកវិទ្យាសាស្ត្រ ឲ្យយល់កាន់តែច្បាស់ ដើម្បីតាមដានអាចម៍ផ្កាយ និងពង្រឹងប្រព័ន្ធការពារភពផែនដី ចៀងវាងការវាយប្រហារណាមួយនាពេលអនាគត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ «អាចម៍ផ្កាយគ្រោះថ្នាក់» ល្បឿនលឿនជាងសំឡេង នឹងហោះកាត់ផែនដី សប្តាហ៍ក្រោយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


