Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង៖ ស្រីល្បី​​​បណ្តាញ​សង្គម​​ឱ្យ​បុរស​ស្ទាប​សុដន់​ ឥឡូវនេះ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេតទិញ​ថ្នាំញៀន

បានផុស

នៅ

Ah In ដែលមានអាយុ២៧ឆ្នាំ ជា Influencer បង្កើតមាតិកាប្លែកៗ ដូចជាលើកទឹកចិត្តអ្នកធ្វើដំណើរឆ្លងកាត់នាង​ឱ្យ​ប៉ះ​សុដន់របស់នាង ខណៈ​ដែល​នាង​ស្លៀកតែប្រអប់ក្រដាសកាតុងធ្វើកេសនៅក្នុងតំបន់ដូចជា Apgujeong-dong ក្នុង​ទីក្រុងសេអ៊ូល ត្រូវបានចោទប្រកាន់ពីបទទិញថ្នាំ ketamine។ នេះបើយោងតាមការចេញផ្សាយរបស់ Allkpop នៅថ្ងៃទី២៤ខែតុលានេះ។

(រូបភាព៖ Allkpop)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពផ្លូវច្បាប់កាលពីថ្ងៃទី ២៣ ខែតុលា នាយកដ្ឋានឧក្រិដ្ឋកម្ម ២៤ នៃតុលាការក្រុងសេអ៊ូលកណ្តាលបានបើកសវនាការលើកទីពីរសម្រាប់ Ah In កាលពីថ្ងៃទី ២៤ ខែកញ្ញា។ នាងត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់គ្រប់គ្រងគ្រឿងញៀនជុំវិញការជាប់ពាក់ព័ន្ធរបស់នាងក្នុងការទិញថ្នាំញៀន។

កាលពីខែមិថុនា Ah In ត្រូវបានចោទប្រកាន់ដោយគ្មានការឃុំខ្លួនពីបទទិញ ketamine ជាច្រើនដងតាមរយៈ Telegram ក្នុងខែមេសា។ ព្រះរាជអាជ្ញាបានបង្ហើបថា កាលពីដើមខែមេសា លោក Ah In បានយល់ព្រមបែងចែកថ្លៃថ្នាំជាមួយជនសមគំនិត ដែលគេស្គាល់ថា ‘A’ ។ នាងបានផ្ញើ Bitcoin តម្លៃ ៣៥០០០០ KRW ដែលស្មើនឹងប្រហែល ២៥៤ ដុល្លារទៅឱ្យឈ្មួញលក់គ្រឿងញៀនដែលនាងបានជួបតាមរយៈ Telegram ។

ឈ្មួញបានប្រើវិធី លាក់ថ្នាំញៀននៅក្នុងម៉ាស៊ីនត្រជាក់ក្នុងតំបន់លំនៅដ្ឋាននៅ Gangnam, Seocho និង Songpa ។ Ah In ទទួលបាន ketamine ប្រហែល ១ ក្រាមក្នុងអំឡុងពេលបញ្ជាតិញដំបូង ហើយទទួលបានសរុបចំនួន ៥ ក្រាមក្នុងការបញ្ជាទិញចំនួន ៥ នៅពាក់កណ្តាលខែមេសា ខណៈសវនាការ​លើក​ទី​៣​របស់ Ah In គ្រោង​នឹង​ធ្វើ​នៅ​ម៉ោង ១០:៣០ ព្រឹក​ថ្ងៃ​ទី ១២ ខែ​វិច្ឆិកា។

ជាមួយគ្នានេះ Ah In ក៏​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ដោយ​ឡែក​ពី​គ្នា​ពី​បទ​មានឥរិយាបថមិន​សមរម្យ​តាមសាធារណៈ។ កាលពីខែតុលាឆ្នាំមុន នាងបានលើកទឹកចិត្តបុរសនៅ Apgujeong និង Hongdae នៃ Gangnam ក្នុងតំបន់ Mapo ឱ្យស្ទាបសុដន់របស់នាង ខណៈដែលនាងស្ទើរតែអាក្រាតកាយ ដោយគ្រាន់តែគ្របដោយប្រអប់ក្រដាសកាតុងធ្វើកេសប៉ុណ្ណោះ៕

(រូបភាព៖ Allkpop)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម