ព័ត៌មានអន្ដរជាតិ
តើលោកដូណាល់ ត្រាំ ឬក៏លោកស្រី កាម៉ាឡា ហារីស នឹងក្លាយជាប្រធាធិបតីអាមេរិកទី៤៧?
នៅសល់តែប្រហែល៧ម៉ោងទៀតប៉ុណ្ណោះ ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនឹងចាប់ផ្តើម ដើម្បីអនុញ្ញាតឲ្យប្រជាជនអាមេរិកអាចជ្រើសរើសមេដឹកនាំម្នាក់ក្នុងចំណោម២នាក់សម្រាប់ដឹកនាំប្រទេសមហាអំណាចក្នុងតំណែងប្រធានាធិបតីទី៤៧។

រហូតមកដល់ថ្ងៃចុងក្រោយនេះនៃការឃោសនាស្វែងរកការគាំទ្រ បេក្ខជនប្រធានាធិបតីទាំងពីរ គឺ លោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស នៃគណបក្សប្រជាធិបតេយ្យ និង អតីតប្រធានាធិបតី ដូណាល់ ត្រាំ នៅតែមានភាពស្វិតស្វាញក្នុងការប្រជែងប្រជាប្រិយភាពក្នុងរដ្ឋដែលប្រទាញប្រទង់លទ្ធផលឆ្នោតទៅ៧រដ្ឋ។
រដ្ឋទាំង៧ដែលមានលទ្ធផលប្រទាញប្រទង់ រួមមាន រដ្ឋ Arizona មានអង្គបោះឆ្នោត១១ រដ្ឋGeorgia មានអង្គបោះឆ្នោត១៦ រដ្ឋ Michigan មានអង្គបោះឆ្នោត១៥ រដ្ឋ Nevada មានអង្គបោះឆ្នោតចំនួន៦ រដ្ឋ North Charolinaមានអង្គបោះឆ្នោត១៦ រដ្ឋ Pennsylvania មានអង្គបោះឆ្នោត១៩ និងរដ្ឋ Wisconsin មានអង្គបោះឆ្នោត១០។
សរុបអង្គបោះឆ្នោតទាំង៧រដ្ឋនេះមានចំនួន៩៣ ហើយបើតាមលទ្ធផលរំពឹងទុក គណបក្សប្រជាធិបតេយ្យរំពឹងរួចទៅហើយពីការឈ្នះនៅបណ្តារដ្ឋនិងសង្កាត់យ៉ាងហោចចំនួន១៩ ដែលមានអង្គបោះឆ្នោត ២២៦។ គណបក្សនេះនៅត្រូវការឈ្នះឆ្នោតពីរដ្ឋប្រទាញប្រទង់ដើម្បីទទួលបានចំនួនអង្គបោះឆ្នោតចំនួន៤៤ក្នុងចំណោម៩៣ ដើម្បីគ្រប់ចំនួន២៧០អង្គបោះឆោ្នត ដើម្បីឈ្នះកៅអីសេតវិមាន។
គណបក្សសាធារណៈរដ្ឋរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ វិញ ក៏រំពឹងទទួលបានអង្គបោះឆ្នោតចំនួន២១៩រួចស្រេចទៅហើយពីរដ្ឋដែលតែងតែមានភក្តីភាពនឹងបក្សនេះ ហើយ លោកត្រាំ ត្រូវការអង្គបោះឆ្នោតចំនួន៥១បន្ថែមដើម្បីបង្គ្រប់ចំនួន២៧០ ដើម្បីឈ្នះកៅអីសេតវិមាន។
បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកដែលកំពុងប្រជែងយកកៅអីនៅសេតវិមានក្នុងការបោះឆ្នោតលើកទី៦១នៅថ្ងៃទី៥ខែវិច្ឆិកាខាងមុខនេះ ដោយបិទបញ្ចប់ការឃោសនារបស់ពួកគេនៅរដ្ឋ North Carolina ដែលជាប្រទាញប្រទង់គ្នាសម្រាប់យុទ្ធនាការទាក់ទាញអ្នកគាំទ្រនៅថ្ងៃចុងក្រោយ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


