ព័ត៌មានអន្ដរជាតិ
ណាតូ ប្រាប់ក្រុមហ៊ុនទាំងឡាយ ត្រៀមខ្លួនឲ្យហើយ ពេលសង្គ្រាមផ្ទុះឡើង
អំឡុងកម្មវិធីមួយនៅឯមជ្ឈមណ្ឌលគោលនយោបាយអឺរ៉ុបកាលពីថ្ងៃចន្ទទី២៥ខែវិច្ឆិកាឆ្នាំ២០២៤ ប្រធានគណៈកម្មការយោធាអង្គការណាតូ លោក Rob Bauer បានប្រកាសឲ្យ បណ្តាក្រុមហ៊ុនដែលស្ថិតនៅក្នុងប្រទេសជាសមាជិកសម្ព័ន្ធភាពយោធាដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវត្រៀមខ្លួនឲ្យហើយពេលសង្គ្រាមផ្ទុះឡើង។

លោកនិយាយថា ក្រុមហ៊ុនគួរតែរៀបចំខ្លួនឲ្យរួចរាល់ចំពោះសេណារីយ៉ូមានសង្គ្រាម ហើយត្រូវកែសម្រួលខ្សែផលិតកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ដូច្នេះពួកគេនឹងមិនសូវងាយរងគ្រោះដោយសារតែការគំរាមកំហែងពីប្រទេសនានាដូចជារុស្ស៊ីនិងចិននោះទេ។ កាលណាមានការប្រយុទ្ធលើសមរភូមិ ច្បាស់ជាមានអ្នកឈ្នះអ្នកចាញ់ ហើយក៏ជះឥទ្ធិពលលើសេដ្ឋកិច្ចដែរ។
ក្នុងករណីនេះ លោក Bauer បានលើកជាឧទាហរណ៍ថា បើចិនឈ្នះសង្គ្រាម ពួកគេអាចយកការនាំចេញទំនិញធ្វើជាអាវុធដើម្បីបង្កទុក្ខលំបាកដល់អឺរ៉ុប។

ទោះបីជាយ៉ាងណាក៏ដោយ ការព្រមានរបស់លោក Bauer អំពីសង្គ្រាមនេះ មិនបានបញ្ជាក់ច្បាស់ទេថាតើ លោកចង់សំដៅទៅសង្គ្រាមលោកលើកទី៣ ឬសង្គ្រាមអ្វីផ្សេង ប៉ុន្តែមួយរយៈចុងក្រោយនេះ មានការលើកឡើងមិនដាច់ពីមាត់ អំពីហានិភ័យដែលពិភពលោក ធ្លាក់ចូលទៅក្នុងសង្គ្រាមលោកលើកទី៣។
ជាយូរមកហើយ អង្គការណាតូ បានចាត់ទុករុស្ស៊ី ជាប្រទេសគំរាមកំហែងខ្លាំងបំផុត ហើយមន្ត្រីលោកខាងលិចក៏អះអាងម្តងហើយម្តងទៀតដែរថា ប្រសិនបើបណ្តែតបណ្តោយឲ្យទីក្រុងមូស្គូឈ្នះសង្គ្រាមនៅអ៊ុយក្រែនមែននោះ រុស្ស៊ីអាចវាយប្រហារប្រទេសអឺរ៉ុបផ្សេងទៀតក៏ថាបាន។
យ៉ាងណា រុស្ស៊ីបានច្រានចោលការអះអាងទាំងនេះថា ជារឿងមិនសមហេតុសមផលទាល់តែសោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ជួបប្រមុខណាតូ ចំពេលស្ថានការណ៍ពិភពលោក កំពុងពុះកញ្ជ្រោល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


