ព័ត៌មានអន្ដរជាតិ
លោក Biden ៖ គ្មានអ្វីត្រូវសង្ស័យទេ ខ្ញុំនឹងឈ្នះ
អ្នកប្រជាធិបតេយ្យលោក Joe Biden បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ថ្ងៃសុក្រនៅកម្ពុជា) ថា លោកគ្មានអ្វីត្រូវសង្ស័យទេថា លោកនឹងផ្តួលលោកប្រធានាធិបតី Donald Trump ដែលកំពុងកាន់អំណាចហើយឈ្នះតំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។
ទន្ទឹមនោះ លោកក៏បានស្នើសុំឲ្យអ្នករាល់គ្នារក្សាភាពស្ងប់ស្ងាត់ផងដែរស្របពេលសន្លឹកឆ្នោតកំពុងត្រូវបានគេរាប់។

លោក Biden បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “យើងគ្មានអ្វីត្រូវសង្ស័យទេថា នៅពេលការរាប់ចប់ សមាជិកព្រឹទ្ធសភានិងជាបេក្ខជនអនុប្រធានាធិបតីលោកស្រី Kamala Harris និងខ្ញុំនឹងត្រូវប្រកាសថាជាអ្នកឈ្នះ។ ដូច្នេះខ្ញុំសូមស្នើឲ្យអ្នករាល់គ្នារក្សាភាពស្ងប់ស្ងាត់។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង៨ព្រឹកនៅកម្ពុជា លោក Biden មានសំឡេងតំណាងអ្នកបោះឆ្នោតចំនួន២៦៤ចំណែកលោក Trump មាន២១៤។ លោក Biden ត្រូវការតែ៦សំឡេងទៀតប៉ុណ្ណោះដើម្បីក្លាយជាប្រធានាធិបតី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


