Connect with us

ព័ត៌មានអន្ដរជាតិ

១២​ស្លាប់​​នៅ​​មីយ៉ាន់ម៉ា​​ម្សិល​​មិញ​មាន​​ទាំង​​ក្មេង​ និង​​ព្រះ​​សង្ឃ

បានផុស

នៅ

កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​សៅរ៍ ម្សិល​មិញ​បាន​បង្ក្រាប​ក្រុម​បាតុករ​ដោយ​បាន​សម្លាប់យ៉ាង​ហោច​ណាស់​១២​នាក់។

មនុស្ស​៥​នាក់​ត្រូវ​បាន​បាញ់​សម្លាប់ និង​របួស​ជា​ច្រើន​នាក់​នៅ​ពេល​ប៉ូលិស​បាន​​​បាញ់​ប្រហា​រ​ទៅ​លើ​​ក្រុម​អ្នក​តវ៉ានៅ​ទី​ក្រុង​ Mandalay ដែល​ជា​ទី​ក្រុង​ធំ​លំដាប់​ទី​២​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ សាក្សី​បាន​ប្រាប់ Reuters។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ព័ត៌មាន​ក្នុង​ស្រុក​រាយការណ៍​ថា មនុស្ស​ម្នាក់​ទៀត​ត្រូវ​បាន​សម្លាប់​នៅ​ទី​ប្រជុំ​ជន​ Pyay និង២​នាក់​ទៀត​បានស្លាប់​​​នៅ​កណ្តាល​ទី​ក្រុងយ៉ាំងហ្គោល ហើយ​នៅ​ទី​នោះ​មាន​៣​នាក់​ទៀត​​ត្រូវ​បាន​សម្លាប់ពាក់​កណ្តាល​ប់។

សកម្មជន​ម្នាក់​ឈ្មោះ Myat Thu បាន​និយាយថា ៖«សកម្មភាព​បង្ក្រាប​ប្រៀប​ដូច​ជា​ពួក​គេ​ធ្វើ​សង្ក្រាម​ជា​មួយ​មនុស្ស​ដែល​គ្មាន​អាវុធ​ក្នុង​ដៃ​»។ គាត់​បញ្ជាក់​ថា ក្នុង​នោះ​ក្មេង​អាយុ​១៣​ឆ្នាំ​ម្នាក់​បាន​​ត្រូវ​បាន​សម្លាប់​ដែរ។

Photo by LYNN BO BO/EPA-EFE/Shutterstock

អ្នក​តវ៉ាឈ្មោះ Si Thu Tun ប្រាប់​​ថា គាត់​បាន​ឃើញ​មនុស្ស​២​នាក់​ត្រូវ​បាន​សម្លាប់ក្នុង​នោះ​មាន​ព្រះ​សង្ឃ​មួយ​អង្គ។ មាន​ម្នាក់​ស្លាប់​​ដោយការ​វ៉ៃ​បាក់​ឆ្អឹង និង​ម្នាក់​ទៀត​បាញ់​ស្លាប់​ដោយ​​គ្រាប់​កាំ​ភ្លើង​​ដ៏​រន្ធត់។

នៅ Pyay សាក្សសី​ម្នាក់​និយាយ​ថា កម្លាំង​សន្តិសុខ​បាន​បញ្ឈប់​រថយន្ត​សង្គ្រោះ​បន្ទាន់​ដែល​ទៅ​​ដល់​ហើយ​ ប៉ុន្តែ​មិន​ឲ្យ​ចេញ​បាន​បណ្តាល​ឲ្យអ្នក​របួស​ស្លាប់។

ក្រុម​គ្រួសារ​បាន​និយាយ​ថា អ្នក​បើក​ឡាន​ដឹក​ទំនិញ​ម្នាក់​នៅ​កណ្តាល​ទី​ប្រជុំ​ជន​ Magwe Region ក៏​បាន​ស្លាប់​ បន្ទាប់​ពី​ប៉ូលិស​បាញ់​ចំ​ទ្រូង។

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ឯករាជ្យ​ម្នាក់​នៅ​មីយ៉ាន់ម៉ាលោក Tom Andrews បាន​និយាយនៅ​ថ្ងៃ​ព្រហស្បតិ៍​ថា «របាការណ៍​គួរ​ឲ្យ​ទុក​ចិត្ត​»​បាន​បង្ហាញ​ថា កម្លាំង​សន្តិសុខ​នៅ​ក្នុង​ប្រទេស​នេះ​បានសម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៧០​នាក់​ហើយ និង​បញ្ជាក់​ថា ភស្តុតាង​កំពុង​កើត​មានឡើង​នៃ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ចាប់​តាំង​ពី​យោធា​បាន​បណ្តេញ​ចេញ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោក​ស្រី អ៊ុងសាន ស៊ូជី ដោយ​រដ្ឋប្រហារ​ថ្ងៃ​ទី​១ កុម្ភៈ​មក។

តែ​តាម​ប្រភព​សារព័ត៌មាន​ក្នុង​ស្រុង Irrawaddy ផ្សាយ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៣ ខែ​មីនា ម្សិល​មិញ​ថា អ្នក​ស្លាប់​​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​កើន​ឡើង​ដល់​៩០​នាក់​ហើយ៕


ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters និង Irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម