Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកណាតូ ៧ប្រទេស ពួតដៃគ្នាជួយអ៊ុយក្រែន ទប់ទល់ជាមួយរុស្ស៊ី

បានផុស

នៅ

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កាន់តែរីកធំៗទៅហើយដោយពេលនេះ មានប្រទេសអឺរ៉ុបចំនួន៧ដែលសុទ្ធសឹងជាសមាជិកអង្គការណាតូ បានប្រកាសផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ជាពិសេសគឺផ្តោតលើគ្រាប់កាំភ្លើងធំតែម្តង។

ក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃពុធទី២៧ខែវិច្ឆិកាឆ្នាំ២០២៤ ប្រមុខរដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ ឡេតូនី ន័រវែស ប៉ូឡូញ និងស៊ុយអែត បានប្រកាសពួតដៃគ្នាជួយអ៊ុយក្រែន និងវិនិយោគលើឧស្សាហកម្មការពារជាតិ នារយៈពេលប៉ុន្មានខែខាងមុខនេះ ក្នុងគោលបំណងទប់ទល់ជាមួយរុស្ស៊ីនិងនាំសន្តិភាពជូនដល់អ៊ុយក្រែន។

មិនត្រឹមប៉ុណ្ណឹង ប្រទេសទាំង៧ ថែមទាំងប្តេជ្ញាចិត្តពង្រឹងខែលការពារនិងបង្កើនការគំរាមប្រឆាំងការវាយប្រហារ ព្រមទាំងពង្រីកទណ្ឌកម្មប្រឆាំងរុស្ស៊ីក៏ដូចជាប្រទេសទាំងឡាយណាដែលគាំទ្រការវាយលុករបស់លោក វ្ល៉ាឌីមៀរ ពូទីន ផងដែរ។

សេចក្តីប្រកាសនេះកើតឡើង២ថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius ប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងបែរឡាំង ថា អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី និងប៉ូឡូញ បានពិភាក្សាគ្នារួចអស់ហើយ អំពីការជួយពង្រឹងកម្លាំងទ័ពអ៊ុយក្រែន ដើម្បីទប់ទល់ជាមួយរុស្ស៊ី។

ជុំវិញបញ្ហានេះ​រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ Wladyslaw Kosiniak-Kamysz ក៏និយាយដែរថា «អឺរ៉ុបត្រូវតែខំប្រឹងបន្ថែមទៀត ហើយត្រូវតែធ្វើសកម្មភាពជាមួយគោលដៅធំ ដើម្បីក្លាយជាដៃគូដ៏ល្អសម្រាប់សហរដ្ឋអាមេរិក។ យើងត្រូវតែប្រឹងឲ្យខ្លាំងដើម្បីជួយអ៊ុយក្រែន»។

សូមបញ្ជាក់ថា បច្ចុប្បន្នអ៊ុយក្រែនកំពុងប្រឈមមុខនឹងស្ថានភាពកាន់តែលំបាក នៅសមរភូមិជួរមុខ។ ជាពិសេស រុស្ស៊ី​បាន​នាំ​ទាហាន​កូរ៉េខាងជើងឲ្យមក​ចូលរួម​ក្នុង​សង្រ្គាមនេះទៀត ហើយអ្វីដែលគួរឲ្យកាត់សម្គាល់នោះគឺថា ​ពួកគេ​ត្រូវបញ្ជូន​ទៅ​តំបន់ Kursk រួចទៅហើយ។

មុននេះ អ្នកជំនាញអន្តរជាតិមួយចំនួនក៏ហ៊ានអះអាងរួចទៅហើយផងដែរថា ពិតណាស់! សង្គ្រាមលោកលើកទី៣ កំពុងកើតឡើងមែន ព្រោះក្រៅពីសម្ព័ន្ធមិត្តរុស្ស៊ីមកជួយកងកម្លាំងរបស់លោកពូទីនហើយនោះ ឯនៅខាងអ៊ុយក្រែន ក៏មានខ្នងបង្អែកលោកខាងលិច ជួយឥតឈប់ដូចគ្នា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កាន់តែក្តៅ! អឺរ៉ុប ៥ប្រទេស ប្រកាសរួមដៃគ្នាសម្រុកផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

ក្រសួងការងារ ផ្សព្វផ្សាយពីការទប់ស្កាត់ និងប្រឆាំងពលកម្មកុមារគ្រប់រូបភាពនៅខេត្តកែប

ព័ត៌មានជាតិ១៥ នាទីutes មុន

សម្ដេច​ធិបតី៖ យើង​មិនអន់​ទេ! យើង​អាច​កសាង​អង្គរ​បាន​សំខាន់​គឺ​មានឱកាស

ព័ត៌មានជាតិ៣៧ នាទីutes មុន

ពលរដ្ឋអបអរសាទរចំពោះសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ដែលខេត្តក្រចេះទទួលបាន

សេដ្ឋកិច្ច៥៥ នាទីutes មុន

ក្រុម​ហ៊ុនគ្រឿង​បង្គំផ្នែកនៃរថយន្ត Mercedes អាច​នឹង​បើករោង​ចក្រ​នៅ​កម្ពុជា

សេចក្ដីជូនដំណឹង៥៦ នាទីutes មុន

“ក្រុមយុវជនបូជាការពារយុត្តិធម៌” ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយចុះសាកសួរសុខទុក្ខកងទ័ពផ្ទាល់ រួមមានថវិកា ២០០លានរៀល អង្ករ៥០តោន មីជាតិ២ពាន់កេះ ជូនបញ្ជាការដ្ឋានអង្គរក្សប្រចាំការនៅសមរភូមិមុខ

Sokha Hotels

ព័ត៌មានពេញនិយម