ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ប្តូរជំហរលើបទឈប់បាញ់ជាមួយ រុស្ស៊ី
ក្នុងបទសម្ភាសន៍ជាមួយ Sky News កាលពីថ្ងៃសុក្រទី២៩ខែវិច្ឆិកាឆ្នាំ២០២៤ ប្រមុខដឹកនាំរដ្ឋាភិបាលទីក្រុង កៀវ, វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានប្តូរជំហរហើយដោយបញ្ជាក់ថា លោកអាចចុះហត្ថលេខាលើបទឈប់បាញ់ជាមួយរុស្ស៊ី ក្នុងករណីអង្គការណាតូ យល់ព្រមការពារទឹកដីអ៊ុយក្រែន ដែលនៅសេសសល់។

ឆ្លើយតបទៅសំណួរថាតើ ពាក់ព័ន្ធការដាក់សម្ពាធរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ ឲ្យអ៊ុយក្រែន ឈប់ទាមទារមកវិញនូវទឹកដីដែលរុស្ស៊ីកាត់យករួចទៅហើយនោះ ដើម្បីជាថ្នូរចូលជាសមាជិកអង្គការណាតូ, លោកហ្សេលេនស្គី ឆ្លើយថា «បើយើងចង់ចប់សង្គ្រាម វាជារឿងចាំបាច់បំផុតដែលទឹកដីនៅសេសសល់របស់យើងទាំងអស់ ត្រូវដាក់ក្រោមឆ័ត្រអង្គការណាតូ។ យើងត្រូវធ្វើវាឲ្យលឿន បើទឹកដីអ៊ុយក្រែនបាត់ អ៊ុយក្រែនអាចយកមកវិញតាមផ្លូវការទូត»។
នេះជាការផ្លាស់ប្តូរជំហររបស់លោក ហ្សេលេនស្គី លើបទឈប់បាញ់ ខណៈដើមឡើយលោកតែងអះអាងថា លក្ខខណ្ឌតែម្យ៉ាងគត់ដែលអ៊ុយក្រែន ទទួលយកកិច្ចព្រមព្រៀងនេះ គឺលុះត្រារុស្ស៊ី ដកទ័ពទាំងអស់ចេញពីទឹកដីដែលខ្លួនកាន់កាប់។
កិច្ចសម្ភាសនេះ កើតឡើងមិនដល់ជាង២ខែទៀតទេ ដែលលោក ត្រាំ នឹងចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧ជាផ្លូវការ។ អ្នកសាធារណរដ្ឋរូបនេះ គឺជាបុគ្គលដែលមិនពេញចិត្តចំពោះការផ្តល់ជំនួយយោធារបស់ទីក្រុងវ៉ាស៊ីនតោនដល់អ៊ុយក្រែន ហើយតែងប្រឆាំងជានិច្ច។
មិនមែនតែលោក ត្រាំ ទេ សូម្បីអ្នកស្និទ្ធនឹងលោកជាច្រើននាក់ សុទ្ធតែជឿថា ជម្លោះអ៊ុយក្រែនកំពុងធ្វើឲ្យអ្នកជាប់ពន្ធអាមេរិកខាតបង់ប្រាក់ច្រើន ហើយសង្គ្រាមត្រូវតែចប់ឲ្យបានឆាប់បំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហ្សេលេនស្គីអាចបោះបង់ដីបច្ចុប្បន្ន បើអាចចូលណាតូសិន ដោយយកគំរូដំណោះស្រាយអាល្លឺម៉ង់ខាងលិច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


