ព័ត៌មានអន្ដរជាតិ
ជប៉ុន ជួយហ្វីលីពីន ១០លានដុល្លារ ឲ្យពង្រឹងទ័ពជើងទឹក បន្ទាប់ពីប៉ះទង្គិចជាមួយចិន
នៅថ្ងៃព្រហស្បតិ៍ទី៥ខែធ្នូឆ្នាំ២០២៤ ប្រទេសជប៉ុន បានផ្តល់ជំនួយដល់ហ្វីលីពីនចំនួន ១០,៦លានដុល្លារ ដើម្បីបង្កើនសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន។ ជំនួយនេះ ត្រូវបានប្រកាសមួយថ្ងៃបន្ទាប់ពីហ្វីលីពីនបានលើកឡើងថា ឆ្មាំសមុទ្រចិនបាន «យាយី» នាវារដ្ឋាភិបាលរបស់ខ្លួន។

មូលនិធិដែលជាផ្នែកមួយនៃកម្មវិធីជំនួយសន្តិសុខក្នុងតំបន់របស់ជប៉ុន នឹងផ្តល់ឲ្យកងទ័ពជើងទឹកក្រុងម៉ានីលនូវទូកខ្យល់ដែលរឹងជាងមុន ប្រព័ន្ធរ៉ាដាតាមឆ្នេរសមុទ្រ និងប្រព័ន្ធកំណត់អត្តសញ្ញាណដោយស្វ័យប្រវត្តិ។
ស្ថានទូតជប៉ុន បានប្រាប់ថា កញ្ចប់ថវិកានេះ នឹងរួមចំណែកដល់ការរក្សា និងពង្រឹងសន្តិសុខក្នុងតំបន់ ព្រមទាំងសន្តិសុខនៃផ្លូវសមុទ្រសំខាន់ៗ។
សូមបញ្ជាក់ថា ហ្វីលីពីន បាននិងកំពុងពង្រីកសមត្ថភាពសន្តិសុខដែនសមុទ្ររបស់ខ្លួន និងបង្កើនទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត ដើម្បីទប់ទល់នឹងការអះអាងយ៉ាងចាស់ដៃរបស់ទីក្រុងប៉េកាំងចំពោះការទាមទារនៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងតំបន់ជម្លោះរវាងប្រទេសទាំងពីរ។
ចិន បានទាមទារស្ទើរតែទាំងស្រុងនូវអធិបតេយ្យក្នុងសមុទ្រចិនខាងត្បូង ដោយច្រានចោលការទាមទាររបស់ប្រទេសផ្សេងៗ និងសេចក្តីសម្រេចអន្តរជាតិដែលថា ការអះអាងរបស់ចិនមិនមានមូលដ្ឋានច្បាប់។
កាលពីថ្ងៃពុធ ទីក្រុងម៉ានីល បាននិយាយថា ឆ្មាំឆ្នេរសមុទ្រចិនបានប្រើកាណុងបាញ់ទឹក បង្ករឿងដាក់កប៉ាល់រដ្ឋាភិបាលហ្វីលីពីនមួយគ្រឿង នៅជិតតំបន់ជម្លោះ Scarborough Shoal។
ហ្វីលីពីន បន្ថែមថា នៅថ្ងៃដដែលនោះ ក៏មានជនជាតិចិនម្នាក់ទៀត ដែលបាន «វាយឆ្មក់ដោយចេតនា» លើកប៉ាល់នាយកដ្ឋានជលផលនៅជិតតំបន់ Sabina Shoal ក្នុងប្រជុំកោះ Spratly ផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


