ព័ត៌មានអន្ដរជាតិ
លោក Macron ប្តេជ្ញាកាន់អំណាចដល់ឆ្នាំ២០២៧ ទោះបារាំង កំពុងផុងក្នុងវិបត្តិនយោបាយ
ស្ថានការណ៍នយោបាយនៅឯប្រទេសបារាំងឯណោះ ក៏កំពុងវឹកវរដែរក្រោយមានការបោះឆ្នោតដកសេចក្តីទុកចិត្តលើរដ្ឋាភិបាល ដែលជាលទ្ធផលបណ្តាលឲ្យនាយករដ្ឋមន្ត្រី Michel Barnier ត្រូវរបូតតំណែង ប៉ុន្តែលោកប្រធានាធិបតី Emmanuel Macron បានប្តេជ្ញាចិត្ត នឹងនៅកាន់អំណាចរហូតដល់ចប់អាណត្តិក្នុងខែឧសភាឆ្នាំ២០២៧ ហើយប៉ុន្មានថ្ងៃខាងមុខលោកនឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មី។
លោក Barnier បានក្លាយជានាយករដ្ឋមន្ត្រីកាន់តំណែងរយៈពេលខ្លីបំផុត «៣ខែ» ក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់ប្រទេសបារាំង ក្រោយពេលរដ្ឋសភា បោះឆ្នោតដកសេចក្តីទុកចិត្តដោយសំឡេង៣៣១ ក្នុងចំណោមតំណាងរាស្រ្តទាំង៥៧៧អាសនៈ។
ក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងចាប់តាំងពីភាពចលាចលនេះ លោក Macron បានស្តីបន្ទោសដោយមិនសំចៃមាត់ ទៅលើគណបក្សឆ្វេងនិយម New Popular Front «NPF» និងគណបក្សស្តាំនិយម National Rally «RN» ថា ពួកគេកំពុងដើរតួនាទីក្នុងគោលបំណងប្រឆាំងក្រុមសាធារណរដ្ឋ។ លោកនឹងមិនចុះចាញ់ឡើយ។
ស្របពេលជាមួយគ្នានោះ ទោះគណបក្សប្រឆាំងអំពាវនាវឲ្យលោកលាលែងពីតំណែងក៏ដោយ ក៏ប្រធានាធិបតីបារាំង ប្តេជ្ញាថា លោកនឹងបំពេញការងារឲ្យចប់អាណត្តិ និងបានច្រានចោលការបោះឆ្នោតថ្មីរហូតដល់យ៉ាងហោចណាស់ក៏ខែកក្កដាឆ្នាំក្រោយដែរ ឲ្យស្របតាមរដ្ឋធម្មនុញ្ញរបស់បារាំង។
សូមបញ្ជាក់ថា វិបត្តិនយោបាយបារាំង បានកើតឡើងបន្ទាប់ពីគណបក្សប្រឆាំង រួមដៃគ្នាបោះឆ្នោតដកសេចក្តីទុកចិត្តលោក Barnier ដោយចោទថា នាយករដ្ឋមន្ត្រីរូបនេះ ប្រើអំណាចពិសេសទៅអនុម័តកញ្ចប់ថវិកា រំលងសភា។
ក្នុងកញ្ចប់ថវិកានោះ លោក Barnier ព្យាយាមកាត់បន្ថយការចំណាយចំនួន ៤០ពាន់លានអឺរ៉ូ និងបង្កើនពន្ធ ២០ពាន់លានអឺរ៉ូដើម្បីដោះស្រាយជាមួយនឹងឱនភាពដ៏ធំ ដែលនេះជាអ្វី ត្រូវបានគណបក្សប្រឆាំងមិនពេញចិត្ត និងជំទាស់យ៉ាងដាច់អហង្ការជាទីបំផុត។
យោងតាមសារព័ត៌មាន Politico, បារាំងគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទីពីរនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ប៉ុន្តែក៏ជាប្រទេសមានបំណុលវ័ណ្ឌ.ក ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Macron ព្រមានកើតសង្គ្រាមស៊ីវិល បើគណបក្សខ្លួន មិនឈ្នះឆ្នោត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី