ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ធ្វើឃាតអ្នកជំនាញមីស៊ីលរុស្ស៊ី នៅក្បែរទីក្រុង មូស្គូ
អ្នកជំនាញផលិតមីស៊ីលដ៏កំពូលរបស់រុស្ស៊ី លោក Mikhail Shatsky ត្រូវបានគេបាញ់សម្លាប់នៅក្បែរទីក្រុងមូស្គូ ខណៈការធ្វើឃាតនេះ ត្រូវបានអ៊ុយក្រែន អះអាងទទួលស្គាល់ថា ជាស្នាដៃរបស់ចារបុរសមកពីអង្គភាព GUR របស់ខ្លួន។
តាមពិតទៅហេតុការណ៍នេះ កើតឡើងតាំងតែពីថ្ងៃអង្គារទី១០មកម្ល៉េះ ប៉ុន្តែទើបត្រូវបានប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនិងអ៊ុយក្រែន ទម្លាយព័ត៌មាននៅថ្ងៃសុក្រប៉ុណ្ណោះ។

យោងតាមប្រភព លោក Shatsky ទើបដើរចេញពីផ្ទះបានប្រហែល១០នាទីប៉ុណ្ណោះ រួចក៏ត្រូវគេធ្វើឃាត ហើយគេរកឃើញសាកសពរបស់គាត់នៅក្នុងព្រឹលនៅឧទ្យាន Kuzminki Forest Park ក្នុងតំបន់ Kotelniki។
លោក Shatsky គឺជាអ្នកវិទ្យាសាស្ត្រឈានមុខនៅក្រុមហ៊ុន Mars Design Bureau ដែលបង្កើតប្រព័ន្ធណែនាំនិងគ្រប់គ្រងដោយស្វ័យប្រវត្តិសម្រាប់យន្តហោះ យានអវកាស និងរ៉ុកកែតរបស់រុស្ស៊ី។ ចាប់តាំងពីឆ្នាំ២០១៧មក ក្រុមហ៊ុននេះបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាជីវកម្មថាមពលនុយក្លេអ៊ែរ Rosatom។
មន្ត្រី GUR បានប្រាប់ស្ថានីយទូរទស្សន៍ Suspilne របស់អ៊ុយក្រែនថា លោក Shatsky បានក្លាយជាគោលដៅ ដោយសារតែគាត់ពាក់ព័ន្ធក្នុងគម្រោងធ្វើទំនើបកម្មប្រែក្លាយមីស៊ីល Cruise Kh-59 ទៅជាមីស៊ីល Kh-69 និងការដាក់បញ្ចូលបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធអាវុធអាកាសផ្សេងទៀត។
មីស៊ីល Kh-69 មានរយៈចម្ងាយ៤០០គីឡូម៉ែត្រ បំពាក់ដោយប្រព័ន្ធទំនើបៗ ត្រូវបានរុស្ស៊ីប្រើប្រាស់ជាច្រើនដង ដើម្បីវាយប្រហារគោលដៅនានាក្នុងប្រទេសអ៊ុយក្រែន រួមទាំងរោងចក្រថាមពលដ៏ធំបំផុតនៅក្នុងទីក្រុងកៀវផងដែរ ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនចាត់ទុកថាមានគ្រោះថ្នាក់ជាងមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ទៅទៀត។
សូមបញ្ជាក់ថា ចាប់តាំងពីជម្លោះផ្ទុះឡើង នេះមិនមែនទើបលើកដំបូងឡើយ ដែលចារកម្មអ៊ុយក្រែន ជាប់ពាក់ព័ន្ធការធ្វើឃាតក្នុងប្រទេសរុស្ស៊ី។
ជាក់ស្តែងក្នុងខែសីហាឆ្នាំ២០២២ អ៊ុយក្រែន បានបំផ្ទុះគ្រាប់បែកក្នុងរថយន្ត សម្លាប់កូនស្រី អ្នកប្រាជ្ញរុស្ស៊ីមួយរូប ចំណែកនៅខែមេសាឆ្នាំ២០២៣ លោក Vladlen Tatarsky ដែលជាអ្នកសរសេរប្លុកយោធាដ៏លេចធ្លោម្នាក់របស់រុស្ស៊ី ក៏ត្រូវបានសម្លាប់ក្នុងការបំផ្ទុះនៅហាងកាហ្វេមួយនៅទីក្រុង St. Petersburg ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន ថា ក្រុងកៀវមិនទាន់ត្រៀមខ្លួនចរចាជាមួយរុស្ស៊ីទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


