ព័ត៌មានអន្ដរជាតិ
ឆ្នាំ២០២៤ វៀតណាម ខាតបង់ជាង៧០០លានដុល្លារ ព្រោះការបោកតាមអនឡាញ
អ្នកប្រើប្រាស់ស្មាតហ្វូនម្នាក់ក្នុងចំណោមមនុស្ស ២២០នាក់ នៅប្រទេសវៀតណាម ត្រូវបានគេបោកប្រាស់តាមប្រព័ន្ធអនឡាញ នាឆ្នាំ២០២៤នេះ ហើយបើគិតជាទឹកប្រាក់សរុបដែលជនរងគ្រោះខាតបង់មាន ៧៤៤លានដុល្លារ។

សមាគមសន្តិសុខអ៊ីនធឺណិតជាតិវៀតណាម ហៅកាត់ថា NCA បានឲ្យដឹងថា ការបោកប្រាស់ច្រើនជាងគេ គឺការក្លែងបន្លំការវិនិយោគ។ NCA បានស្ទង់មតិអ្នកប្រើប្រាស់អ៊ីនធឺណិតជាង ៥៩ ០០០នាក់នៅចន្លោះថ្ងៃទី២៨ខែវិច្ឆិកា ដល់ថ្ងៃទី១៤ខែធ្នូ ហើយលទ្ធផលដែលចេញផ្សាយនៅថ្ងៃទី១៦ខែធ្នូ បង្ហាញថាមានតែ ៤៥,៦៩% នៃជនរងគ្រោះ បានរាយការណ៍ពីការឆបោកទៅអាជ្ញាធរ ខណៈដែល ៨៨,៩៨% បាននិយាយថា ពួកគេបានជូនដំណឹងដល់មិត្តភក្តិ និងក្រុមគ្រួសារ។
វិធីសាស្រ្តបោកប្រាស់ទូទៅក្នុងឆ្នាំ២០២៤ មានដូចជា គម្រោងវិនិយោគក្លែងបន្លំ ការក្លែងបន្លំជាមន្ត្រីរដ្ឋាភិបាលឬអង្គការ និងការផ្តល់ជូនរង្វាន់ និងផ្សព្វផ្សាយក្លែងក្លាយ។
ការស្ទង់មតិរបស់ NCA បានបញ្ជាក់ថា ៧០,៧២% នៃអ្នកប្រើប្រាស់ស្មាតហ្វូន បានជួបប្រទះនឹងទម្រង់ហិរញ្ញវត្ថុក្លែងបន្លំ ដែលសន្យាថានឹងផ្តល់ផលចំណេញខ្ពស់ដោយគ្មានហានិភ័យ។ ចំណែកឯ ៦២,០៨% បានរាយការណ៍ថា មានអ្នកក្លែងបន្លំធ្វើជាមន្ត្រីមកពីនាយកដ្ឋានប៉ូលិស តុលាការ ភ្នាក់ងារពន្ធដារ ឬធនាគារ។ អ្នកបោកប្រាស់ជារឿយៗ បានបង្ខិតបង្ខំជនរងគ្រោះឲ្យផ្ទេរប្រាក់ ឬដំឡើងកម្មវិធីដែលមានមេរោគ។
៦០,០១% បាននិយាយថា ពួកគេបានទទួលសារមិនច្បាស់លាស់អំពីការឈ្នះរង្វាន់ធំ ភ្ជាប់ជាមួយព័ត៌មានមិនលម្អិត ឬគួរឲ្យសង្ស័យដែលមានបំណងបោកប្រាស់ពួកគេ។
លោក Vu Ngoc Son ប្រធានផ្នែកបច្ចេកវិទ្យានៅ NCA បានព្រមានថា៖ «ការបោកប្រាស់តាមអ៊ីនធឺណិតទំនងជានៅតែបន្តកើតមាននៅឆ្នាំ២០២៥។ ទន្ទឹមនឹងវិធានការរបស់អាជ្ញាធរ អ្នកប្រើប្រាស់ត្រូវតែមានការប្រុងប្រយ័ត្ន និងបង្កើនជំនាញសុវត្ថិភាពតាមអនឡាញរបស់ពួកគេនៅពេលប្រើប្រាស់អ៊ីនធឺណិត»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


