ព័ត៌មានអន្ដរជាតិ
ឆ្នាំ២០២៣ ការទិញលក់សព្វាវុធ កើនឡើងដល់ ៦៣២ពាន់លានដុល្លារ
វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានបង្ហាញថា ការលក់អាវុធសកលបានហក់ដល់ ៦៣២ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ កើនឡើង ៤,២% បើធៀបនឹងឆ្នាំ២០២២។ កំណើននេះ ត្រូវបានជំរុញដោយសារការកើនឡើងនៃសង្គ្រាម ជម្លោះក្នុងតំបន់ និងភាពតានតឹងភូមិសាស្ត្រនយោបាយនៅទូទាំងពិភពលោក។

សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្ត បាននាំឲ្យមានការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងការផលិតអាវុធនៅអឺរ៉ុប និងអាមេរិកខាងជើង ដើម្បីបំពេញតម្រូវការការពារជាតិ។
ដូចគ្នានេះដែរ ទំនើបកម្មផ្នែកការពារជាតិក្នុងចំណោមបណ្តាប្រទេសអាស៊ី បានកើនឡើងព្រោះតែភាពតានតឹងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលជំរុញដោយការប្រជែងអំណាច និងជម្លោះដែនសមុទ្រ។ ចំណែកឯមជ្ឈិមបូព៌ានៅតែជាចំណុចក្តៅ ដែលអស្ថិរភាពក្នុងតំបន់ បានជំរុញឲ្យរដ្ឋនានាពង្រីកការចំណាយយោធារបស់ពួកគេ។
និន្នាការដ៏សំខាន់មួយ ដែលត្រូវបានកត់សម្គាល់នៅក្នុងរបាយការណ៍ គឺកំណើនប្រាក់ចំណូលផ្នែកអាវុធ នៅក្នុងក្រុមហ៊ុនចំនួន៧៣ ខណៈកាលពីឆ្នាំ២០២២ មានត្រឹម ៤៧ក្រុមហ៊ុនប៉ុណ្ណោះ ដែលកើនឡើងប្រាក់ចំណេញ។
របាយការណ៍នេះគូសបញ្ជាក់ពីកំណើនជាសកលនៃការព្រួយបារម្ភផ្នែកសន្តិសុខ ការកើនឡើងថវិកាការពារជាតិ និងការទិញលក់អាវុធជាបន្ទាន់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


