ធ្ងន់ធ្ងរ! ផ្ទុះកូវីដនៅបាងកក ថៃរកឃើញអ្នកឆ្លងថ្មី ១៤៩ករណី
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ធ្ងន់ធ្ងរ! ផ្ទុះកូវីដនៅបាងកក ថៃរកឃើញអ្នកឆ្លងថ្មី ១៤៩ករណី

បានផុស

នៅ

នៅថ្ងៃអង្គារ ប្រទេសថៃបានប្រកាសរកឃើញករណីឆ្លងកូវីដថ្មីចំនួន១៤៩ករណី ដែលភាគច្រើននៅក្នុងទីក្រុងបាងកក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
This image has an empty alt attribute; its file name is c1_1869754_200302115412-1.jpg

ចំនួននេះបាននាំឲ្យករណីសរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកើនដល់ ២៧,១៥៤ករណី។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ថ្មីទេ ដោយអ្នកស្លាប់នៅតែមានចំនួន៨៧នាក់ដដែល។

ក្នុងចំណោមករណីថ្មីនេះ មានតែ៥ករណីប៉ុណ្ណោះដែលជាការនាំចូល។

This image has an empty alt attribute; its file name is c1_2041223_700.jpg

នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងបាននិយាយថា គ្រាន់តែនៅក្នុងទីក្រុងបាងកក មានការឆ្លងថ្មីរហូតដល់ទៅ១០០ករណីទៅហើយខណៈខេត្តសាមុតសាខន បានរាយការណ៍ថាមានករណីថ្មីចំនួន៣៤ករណី។

ចំណែកខេត្ត Pathum Thani មាន៤ករណី, Nakhon Pathom មាន៣ករណី, Ratchaburi ២ករណីនិង Phetchaburi ១ករណី។

This image has an empty alt attribute; its file name is c1_1901185.jpg

មន្ទីរពេទ្យបានរាយការណ៍ថាមានករណីថៃថ្មីចំនួន ៣ នៅខេត្ត Nakhon Pathom, ករណីថៃ ២ ករណីនៅ Ratchaburi និង ១ ករណីនៅន័រវេសនៅ Phetchaburi ។

ករណីនាំចូលទាំង៥នោះគឺមានមកពីអារ៉ាប់រួម៣ករណី, មួយករណីមកពីស្វីសនិងមួយករណីទៀតមកពីអាល្លឺម៉ង់។

This image has an empty alt attribute; its file name is c1_2064011.jpg

គួរបញ្ជាក់ថា ករណីឆ្លងកូវីដជាសកលបានកើនឡើង៣៣៦,៣២៧ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ពោលគឺសរុបកើនដល់១២០.៧៧លានករណី។ អ្នកស្លាប់ថ្មីមាន៦,៥៤៥នាក់ កើនដល់២.៦៧លាននាក់។

សហរដ្ឋអាមេរិកឈរនៅលើកំពូលតារាងមានអ្នកឆ្លងកូវីដច្រើនបំផុត ៣០.១៤លានករណីនិងមានអ្នកស្លាប់ច្រើនបំផុត ៥៤៨,០១៣នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ មានអ្នកស្លាប់ម្នាក់ទៀតដោយសារកូវីដ ហើយឆ្លងថ្មី៧៨ករណី

ចុចអាន៖ ថៃ បញ្ជាក់ពេលវេលាបើកប្រទេសឡើងវិញទាំងស្រុង និងដកការរឹតត្បិតទាក់ទងជំងឺកូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services