ព័ត៌មានអន្ដរជាតិ
អ្នកនយោបាយណែនាំច្បាប់ប្រឆាំងការចាក់វ៉ាក់សាំង ទីបំផុតស្លាប់ដោយសារកូវីដ
អ្នកនយោបាយប្រេស៊ីលម្នាក់ ដែលបានណែនាំច្បាប់ហាមឃាត់ការចាក់វ៉ាក់សាំងកូវីដជាកំហិត ទីបំផុតបានស្លាប់ដោយសារជំងឺនេះ។
អ្នកច្បាប់ឈ្មោះ Silvio Antonio Favero អាយុ៥៤ឆ្នាំ បានទទួលមរណភាពនៅមន្ទីរពេទ្យឯកជនមួយក្នុងទីក្រុង Cuiaba នៃប្រទេសប្រេស៊ីលកាលពីថ្ងៃសៅរ៍។
លោក Favero ដែលជាអនុប្រធានសភានីតិបញ្ញត្ដិ Mato Grosso do Sul របស់គណបក្សសេរីនិយមសង្គម (PSL) បានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចាប់តាំងពីថ្ងៃទី៤ខែមីនាមក និងត្រូវបញ្ជូនទៅកាន់ផ្នែកសង្គ្រោះបន្ទាន់ដោយសារតែជំងឺកូវីដ១៩។
ក្រុមវេជ្ជបណ្ឌិតនិយាយថា គាត់បានស្លាប់ដោយសារផលវិបាកនិងរោគដែលបង្កឡើងដោយវីរុសនេះ។
លោក Favero បានណែនាំនូវសេចក្តីព្រាងច្បាប់មួយ ដែលបច្ចុប្បន្នកំពុងត្រូវបានពិនិត្យនៅក្នុងសភានីតិប្បញ្ញត្តិ ប្រឆាំងនឹងភាពចាំបាច់នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។
លោកអះអាងថា សេចក្តីព្រាងច្បាប់នេះនឹងធានាសិទ្ធិរបស់ពលរដ្ឋក្នុងការសម្រេចថាតើ ពួកគេចង់ចាក់វ៉ាក់សាំងឬក៏អត់។ ចំពោះអនីតិជន លោក Favero ជឿជាក់ថា ជម្រើសគឺអាស្រ័យលើឪពុកម្តាយឬអាណាព្យាបាលរបស់ពួកគេ។
លោក Favero បាននិយាយអំពីសេចក្តីព្រាងច្បាប់ដែលស្នើឡើងនេះថា “វាមានគោលបំណងការពារការចាក់វ៉ាក់សាំងទាំងការបង្ខិតបង្ខំ ពីព្រោះបច្ចុប្បន្ននេះ មានភាពមិនប្រាកដប្រជាអំពីប្រសិទ្ធភាពនិងផលប៉ះពាល់ដែលអាចកើតមានពីវ៉ាក់សាំង។ ផលប៉ះពាល់នៃវ៉ាក់សាំង មិនទាន់ត្រូវបានគេដឹងនៅឡើយទេ”។
គួរបញ្ជាក់ថា ឥឡូវនេះ ប្រទេសប្រេស៊ីលបានចុះបញ្ជីការឆ្លងចំនួន ១១,៥២៥,៤៧៧ករណី ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៧៩,៦០២នាក់។ នេះជាចំនួនអ្នកស្លាប់និងរីករាលដាលបំផុតខ្លាំងបំផុតនៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ធ្ងន់ធ្ងរខ្លាំងណាស់! មនុស្សម្នាក់ស្លាប់រាល់៥០វិនាទីម្តងនៅប្រេស៊ីល ដោយសារកូវីដ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


