ព័ត៌មានអន្ដរជាតិ
ការដឹកឧស្ម័នរបស់រុស្ស៊ីទៅអឺរ៉ុបឆ្លងកាត់អ៊ុយក្រែន ត្រូវបញ្ឈប់ជាផ្លូវការហើយ!
រដ្ឋាភិបាលក្រុងកៀវ កាលពីថ្ងៃទី១ខែមករាឆ្នាំ២០២៥បានបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីដល់អតិថិជនរបស់ខ្លួននៅអឺរ៉ុបតាមរយៈបណ្តាញបំពង់បង្ហូរប្រេងឆ្លងកាត់ទឹកដីអ៊ុយក្រែន បន្ទាប់ពីកិច្ចព្រមព្រៀងនៅមុនពេលសង្គ្រាមបានផុតកំណត់នៅចុងឆ្នាំ២០២៤។

ត្បិតតែរុស្ស៊ីលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២ ឧស្ម័នធម្មជាតិរុស្ស៊ីនៅតែបន្តបង្ហូរតាមបណ្តាញបំពង់បង្ហូរប្រេងរបស់អ៊ុយក្រែន ទៅកាន់អឺរ៉ុប ក្រោមកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំ។ បំពង់បង្ហូរប្រេងនេះ ត្រូវបានបង្កើតឡើងនៅពេលដែលអ៊ុយក្រែន និងរុស្ស៊ីជាផ្នែកមួយនៃសហភាពសូវៀត។
ក្រុមហ៊ុនថាមពលរដ្ឋរបស់រុស្ស៊ី Gazprom អាចរកចំណូលពីឧស្ម័នរបស់ខ្លួន ហើយអ៊ុយក្រែនវិញទទួលបានចំណូលនៅលើថ្លៃដឹកជញ្ជូន។
រដ្ឋមន្ត្រីថាមពលរបស់អ៊ុយក្រែន លោក Herman Halushchenko បានបញ្ជាក់ថា ក្រុងកៀវ បានបញ្ឈប់ការដឹកឧស្ម័ននេះ គឺដើម្បីផលប្រយោជន៍សន្តិសុខជាតិ។
លោក Halushchenko បាននិយាយថា៖ «នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ រុស្ស៊ីកំពុងបាត់បង់ទីផ្សារ ហើយនឹងខាតបង់ហិរញ្ញវត្ថុ។ អឺរ៉ុបបានសម្រេចចិត្តរួចជាស្រេចក្នុងការបញ្ឈប់ឧស្ម័នរុស្ស៊ី ហើយនេះស្របតាមអ្វីដែលអ៊ុយក្រែនបានធ្វើនៅថ្ងៃនេះ»។
នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែលកាលពីខែធ្នូ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្តេជ្ញាថា ទីក្រុងកៀវ នឹងមិនអនុញ្ញាតឲ្យទីក្រុងមូស្គូប្រើប្រាស់មធ្យោបាយដឹកជញ្ជូន ដើម្បីរកប្រាក់បាន «រាប់ពាន់លានលើញើសឈាម និងជីវិតប្រជាជន» អ៊ុយក្រែនឡើយ។ ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំអ៊ុយក្រែនបាននិយាយដោយសង្ខេបថា លទ្ធភាពនៃលំហូរឧស្ម័នគឺនៅអាចបន្តទៀត បើការទូទាត់ទៅឲ្យរុស្ស៊ីត្រូវបានរារាំងរហូតដល់សង្រ្គាមត្រូវបានបញ្ចប់។
មុនពេលសង្រ្គាម រុស្ស៊ីបានផ្គត់ផ្គង់ជិត ៤០% នៃឧស្ម័នធម្មជាតិរបស់សហភាពអឺរ៉ុប។ ឧស្ម័នទាំងនោះ ត្រូវបានបង្ហូរតាមបណ្ដាញបំពង់ចំនួន៤ ដោយមួយនៅក្រោមសមុទ្របាល់ទិក មួយឆ្លងកាត់បេឡារុសនិងប៉ូឡូញ មួយឆ្លងកាត់អ៊ុយក្រែន និងមួយទៀតនៅក្រោមសមុទ្រខ្មៅឆ្លងកាត់ពីតួកគីទៅកាន់ប៊ុលហ្គារី។
លុះបន្ទាប់ពីសង្គ្រាមបានចាប់ផ្តើម រុស្ស៊ីបានកាត់ផ្តាច់ការផ្គត់ផ្គង់ភាគច្រើនតាមរយៈបំពង់បង្ហូរប្រេងបាល់ទិក និងបេឡារុស-ប៉ូឡូញ ដោយលើកឡើងពីជម្លោះលើតម្រូវការសម្រាប់ការទូទាត់ជាប្រាក់រូប្លិ៍។ បំពង់បង្ហូរប្រេងបាល់ទិក ត្រូវបានបំផ្ទុះនៅក្នុងការវាយប្រហារមួយ។
ការកាត់ផ្តាច់របស់រុស្ស៊ី បណ្តាលឲ្យមានវិបត្តិថាមពលនៅអឺរ៉ុប។ អាល្លឺម៉ង់ បានចំណាយប្រាក់រាប់ពាន់លានអឺរ៉ូ បង្កើតស្ថានីយបណ្តែតទឹក ដើម្បីនាំចូលឧស្ម័នធម្មជាតិរាវដែលដឹកតាមកប៉ាល់ មិនមែនតាមបំពង់បង្ហូរប្រេងទេ។ ចំនួនអ្នកប្រើប្រាស់បានធ្លាក់ចុះនៅពេលតម្លៃបានកើនឡើង។ ដោយឡែក ប្រទេសន័រវែស និងសហរដ្ឋអាមេរិក បានដណ្ដើមក្ដាប់យកចំណែកទីផ្សារឧស្ម័នធម្មជាតិមួយផ្នែកធំជំនួសរុស្ស៊ី ដែលនាំឲ្យប្រទេសទាំង២បានក្លាយជាអ្នកផ្គត់ផ្គង់ធំបំផុតនៅលើពិភពលោក៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


