ព័ត៌មានអន្ដរជាតិ
ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង បរាជ័យក្នុងការចាប់ខ្លួនលោក Yoon
ក្រោយប្រឈមមុខជាមួយកងការពារប្រធានាធិបតីអស់រយៈពេលរាប់ម៉ោង ភ្នាក់ងារប្រឆាំងអំពើពុលរលួយរដ្ឋកូរ៉េខាងត្បូង បានសម្រេចផ្អាកអនុវត្តដីកាចាប់ខ្លួនលោក Yoon Suk Yeol សិន រង់ចាំពិនិត្យមើលលើជំហានបន្ទាប់ទៀត។

យោងតាមការចុះផ្សាយរបស់ Yonhap នៅថ្ងៃសុក្រទី៣ខែមករាឆ្នាំ២០២៥, ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បានប្រកាសពីការផ្អាកនេះនៅម៉ោង ១:៣០នាទីរសៀល (ម៉ោងនៅកូរ៉េខាងត្បូង) បន្ទាប់ពីការងាររបស់ពួកគេត្រូវជួបប្រទះការតស៊ូពីសំណាក់កងសន្តិសុខនិងអ្នកគាំទ្រលោក Yoon ជាងមួយពាន់នាក់។
យ៉ាងណាភ្លាមៗនោះ CIO បានចេញសេចក្តីថ្លែងការណ៍ថា «យើងបរាជ័យក្នុងការអនុវត្តដីកាចាប់ខ្លួន ដោយសារតែមានការប្រឈមមុខមិនឈប់ឈរ ហើយក៏ផ្អាកអនុវត្តសិនដែរព្រោះក្តីបារម្ភចំពោះសុវត្ថិភាពរបស់បុគ្គលិកនៅនឹងកន្លែង។ យើងគ្រោងសម្រេចលើជំហានបន្ទាប់ក្រោយការពិនិត្យ ហើយយើងពិតជាសោកស្តាយយ៉ាងខ្លាំងចំពោះអាកប្បកិរិយារបស់ជនសង្ស័យ ដែលមិនព្រមអនុវត្តតាមនីតិវិធីផ្លូវច្បាប់»។

សូមបញ្ជាក់ជាថ្មី កាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤ តុលាការកូរ៉េខាងត្បូង បានអនុម័តដីកាចាប់ខ្លួនលោក Yoon ដោយអាចធ្វើឲ្យគាត់ ក្លាយជាប្រធានាធិបតីកាន់តំណែងដំបូងគេ ដែលត្រូវឃុំខ្លួន ជាផ្នែកមួយនៃការស៊ើបអង្កេតលើបទចោទប្រកាន់ថា គាត់ជាមេខ្លោងបះបោរដោយព្យាយាមដាក់ច្បាប់អាជ្ញាសឹក។
CIO ដែលកំពុងដឹកនាំក្រុមស៊ើបអង្កេតរួមគ្នា ជាមួយប៉ូលិសនិងរដ្ឋអាជ្ញា មានពេលរហូតដល់ថ្ងៃទី៦ខែមករា ដើម្បីអនុវត្តដីកាចាប់ខ្លួននេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ូលិសកូរ៉េខាងត្បូង ចូលទៅចាប់ខ្លួនលោក Yoon តែត្រូវប្រទះចលនាតស៊ូពីសំណាក់អ្នកគាំទ្រនិងកងសន្តិសុខ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


