ព័ត៌មានអន្ដរជាតិ
កំណត់ត្រាសំខាន់ៗជំុវិញលោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូងមុនឈានដល់ការប្រកាសច្បាប់អាជ្ញាសឹក
លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូងដែលបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងមិនត្រឹមតែមជ្ឈដ្ឋានប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងពីភពលោកទាំងមូលតែម្តង ដោយសារតែលោកបានប្រកាសច្បាប់អាជ្ញាសឹកដ៏សែនតក់ក្រហល់ និងមិននឹកស្មានដល់ បង្កការតក់ស្លុត និងភាពចលាចលនៅទូទាំងប្រទេសកូរ៉េខាងត្បូង។

តើ លោក Yoon Suk Yeol មានប្រវត្តិយ៉ាងដូចម្តេច និងមានកំណត់ត្រាអ្វីខ្លះក្នុងនយោបាយកូរ៉េខាងត្បូង?
- លោក Yoon Suk Yeol កើតនៅទីក្រុងសេអ៊ូលក្នុងឆ្នាំ១៩៦០ គឺជាអ្នកចំណូលថ្មីក្នុងនយោបាយប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីលោកបានចំណាយពេល២៧ឆ្នាំជាអគ្គរដ្ឋអាជ្ញា មុនពេលឈរឈ្មោះជាប្រធានាធិបតី និងឈ្នះការបោះឆ្នោតយ៉ាងប្រផិតប្រផើយកាលឆ្នាំ២០២២លើប្រធានគណបក្សប្រជាធិបតេយ្យបច្ចុប្បន្នលោក Lee Jae-myung។
- បន្ទាប់ពីសិក្សាច្បាប់ លោក Yoon បានបន្តក្លាយជាព្រះរាជអាជ្ញាសាធារណៈ និងជាអ្នកប្រឆាំងអំពើពុករលួយដ៏សកម្មមួយរូប ដោយចោទប្រកាន់លើប្រធានាធិបតីមុនៗ លើដំណើរការផ្លូវច្បាប់ដ៏តឹងតែងរបស់ប្រទេសកូរ៉េខាងត្បូង។
- ក្នុងឆ្នាំ២០១៩ ខណៈពេលដែលនៅជាអគ្គរដ្ឋអាជ្ញាកូរ៉េខាងត្បូង លោកបានដុតបំផ្លាញលិខិតសម្គាល់ខ្លួនជាមេក្លោងផ្លូវច្បាប់ បន្ទាប់ពីបានចោទប្រកាន់ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីដែលចាកចេញពីអំណាច គឺលោក Moon Jae-in ក្នុងសំណុំរឿងក្លែងបន្លំ និងសំណូក។
- បញ្ហានយោបាយការបរទេសរបស់ប្រធានាធិបតី Yoon Suk Yeol ដោយសារមានទំនោរទៅរកលោកសេរីខ្លាំង ដូចជា គាំទ្រអ៊ុយក្រែនខ្លាំង បង្កើតអរិភាពជាមួយកូរ៉េខាងជើងកាន់តែខ្លាំងឡើង ងាកទៅរកសម្ព័ន្ធមិត្តសេរី មានអាមេរិកនិងបង្ហាញភាពស្និទ្ធស្នាល ជាមួយជប៉ុនដែលជាសត្រូវប្រវត្តិសាស្រ្ត។
- ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ជាអ្នកកាន់ច្បាប់អស់រយៈពេល២៧ឆ្នាំជាអគ្គរដ្ឋអាជ្ញាដ៏មានឥទ្ធិពលក្នុងការកាន់សំណុំរឿងរសើបនានាទាក់ទិននឹងនយោបាយ ហើយលោកក៏ជាដើរតួដ៏សំខាន់ជាអ្នកកាន់សំណុំរឿងចោទប្រកាន់ប្រឆាំងអតីតប្រធានាធិបតី២រូបគឺ លោកស្រី Park Geun-hye និង លោក Lee Myung-bak ដោយចោទប្រកាន់ពីបទរំលោភអំណាច។
- គ្រាន់តែឈ្នះឆ្នោតមិនបានប៉ុន្មានថ្ងៃផង ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាសដូរការិយាល័យប្រធានាធិបតីពី វិមានបៃតង (Blue House) ទៅកាន់ទីស្តីការក្រសួងការពារជាតិ ដោយចំណាយទឹកប្រាក់សម្រាប់ជុសជុល សាងសង់រហូតដល់៤០លានដុល្លារ ដោយបង្កការជំទាស់យ៉ាងខ្លាំងពីបក្សប្រជាធិបតេយ្យ។
- ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ក៏ត្រូវបានគេចោទថា បានជឿលើគ្រូហុងស៊ុយមកពីប្រទេសចិនលើការមូលដ្ឋាននៃការសម្រេចចិត្តរបស់លោកសម្រាប់ការប្តូរការិយាល័យប្រធានាធិបតីនេះ ដោយមានការលើកឡើងថា វិមានប្រធានាធិបតី (ឬវិមានបៃតង) ដែលជាអតីតព្រះរាជវាំងគ្មានជោគជាតារាសីទេ ព្រោះក្នុងរយៈពេល២៥ឆ្នាំ មានប្រធានាធិបតីជាប់គុកផង និង ធ្វើអត្តឃាតផង ក្រោយអស់អំណាច។
- រឿងអាស្រូវ ឬប្រព្រឹត្តរឿងដែលគេយល់ថា ពុករលួយ ឬអសីលធម៌របស់ភរិយាប្រធានាធិបតី ឬហៅថា ស្ត្រីទី១ Kim Keon-hee បានបន្ថែមរឿងរ៉ាវអាស្រូវបន្ថែមទៀតដល់ការគ្រប់គ្រងអំណាចរបស់លោក ហើយលោកប្រធានាធិបតី រារាំងការស៊ើបអង្កេតដោយឯករាជ្យរបស់រដ្ឋអាជ្ញា។
- មុនការប្រកាសច្បាប់អាជ្ញាសឹក ជម្លោះចុងក្រោយធំបំផុតរវាងប្រធានាធិបតី និងរដ្ឋសភាគឺនៅពេលដែលរដ្ឋសភាគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានបោះឆ្នោតប្រឆាំងផែនការចំណាយថវិការដ្ឋដែលស្នើរបស់ប្រធានាធិបតី Yoon Suk Yeol ដោយកាត់បន្ថយការចំណាយរហូតដល់ជិត៣ពាន់លានដុល្លារពីការគម្រោងស្នើសរុប ដែលធ្វើឲ្យលោកយល់ថា គណបក្សប្រជាធិបតេយ្យដែលគ្រប់គ្រងសំឡេងច្រើនលើសលប់នៅក្នុងសភាក្រោយការបោះឆ្នោតកាលខែតុលា២០២៤ បានបង្កការរាំងស្ទះដល់ដំណើរការរបស់រដ្ឋ៕
ដោយ រ៉ាន់ រើយ
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២០ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


