ព័ត៌មានអន្ដរជាតិ
មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland
ក្រោយពេលលោក ដូណាល់ ត្រាំ គំរាមប្រើកម្លាំងយោធាដើម្បីយកតំបន់ Greenland នោះស្រាប់តែពេលនេះ មហាអំណាចអឺរ៉ុប២ប្រទេសគឺអាល្លឺម៉ង់និងបារាំង បានចេញមុខព្រមាន ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះចំៗតែម្តង។

តាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃពុធទី៨ខែមករាឆ្នាំ២០២៥, អធិការបតីអាល្លឺម៉ង់លោក Olaf Scholz និយាយថា «គោលការណ៍មិនរំលោភព្រំដែនប្រទេសដទៃ ត្រូវតែអនុវត្តចំពោះគ្រប់ប្រទេសមិនថានោះគឺជាប្រទេសតូច ឬប្រទេសមានអំណាចក៏ដោយ។ យើងពិតជាមិនយល់ទាល់តែសោះអំពីសេចក្តីថ្លែងការណ៍ ចេញពីមាត់រដ្ឋបាលសហរដ្ឋអាមេរិកអាណត្តិថ្មី»។
ទន្ទឹមនោះ បារាំងក៏ប្រតិកម្មខ្លាំងៗដែរ ដោយរដ្ឋមន្ត្រីការបរទេសលោក Jean-Noël Barrot បានប្រាប់វិទ្យុ France Inter ថា «សហភាពអឺរ៉ុបមិនគួរឲ្យគេបំភិតបំភ័យបានឡើយ។ អឺរ៉ុបគួរតែភ្ញាក់ខ្លួននិងពង្រឹងកម្លាំង។ អឺរ៉ុបនឹងមិនបណ្តោយឲ្យប្រទេសផ្សេង វាយប្រហារលើព្រំដែនអធិបតេយ្យរបស់ខ្លួនទេ ទោះពួកគេជានរណាក៏ដោយ។ យើងជាទ្វីបដ៏រឹងមាំ»។

នេះគឺជាការឆ្លើយតបទៅលោក ត្រាំ ដែលបានគំរាមចេញពីសន្និសីទសារព័ត៌មាននៅ Mar-a-Lago កាលពីថ្ងៃអង្គារទី៧ខែមករាឆ្នាំ២០២៥ថា មិនមែនតែ Greenland ទេ លោកក៏អាចប្រើកម្លាំងយោធាឬវិធានការសេដ្ឋកិច្ច ដើម្បីយកព្រែកជីកបាណាម៉ា មកគ្រប់គ្រងផងដែរ។
លោកនិយាយដោយចំហថា «យើងត្រូវការពួកគេសម្រាប់សន្តិសុខសេដ្ឋកិច្ច។ វាចាំបាច់ណាស់សម្រាប់សន្តិសុខរបស់អាមេរិក។ Greenland មានសារៈសំខាន់ផ្នែកយោធា ដើម្បីតាមដាននាវាចិននិងរុស្ស៊ី។ ខ្ញុំកំពុងនិយាយអំពីការការពារពិភពលោកសេរី»។

សូមបញ្ជាក់ថា Greenland គឺជាដែនដីស្វយ័តរបស់ដាណឺម៉ាក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសនេះអស់រយៈពេលជាង៦០០ឆ្នាំមកហើយ។
វាស្ថិតនៅចន្លោះមហាសមុទ្រអាត្លង់ទិកនិងអាកទិក ត្រូវបានគ្របដណ្ដប់ដោយផ្ទាំងទឹកកកចំនួន ៨០% និងជាជម្រករបស់មូលដ្ឋានយោធាអាមេរិកដ៏ធំមួយ។ កោះដ៏ធំបំផុតរបស់ពិភពលោកមួយនេះ មានរដ្ឋធានីនៅជិតទីក្រុងញូវយ៉ក ជាងរដ្ឋធានីកូប៉ិនហាករបស់ដាណឺម៉ាក ហើយសម្បូរធនធានរ៉ែ ប្រេង និងឧស្ម័នធម្មជាតិ ប៉ុន្តែការអភិវឌ្ឍមានសភាពយឺតយ៉ាវ ដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនត្រូវពឹងផ្អែកលើការនេសាទ និងការឧបត្ថម្ភធនប្រចាំឆ្នាំពីប្រទេសដាណឺម៉ាក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


