ព័ត៌មានអន្ដរជាតិ
ទិន្នន័យសំខាន់ៗក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅ Los Angeles ឈានដល់ថ្ងៃទី៤នេះ

- ភ្លើងឆេះព្រៃនៅទីក្រុង Los Ageles ឈានចូលដល់ថ្ងៃទី៤គិតត្រឹមថ្ងៃសុក្រនេះ
- មនុស្សស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនេះមានយ៉ាងយោចណាស់ដល់១០នាក់ ប៉ុន្តែក៏មានការប៉ានស្មានចំនួនអាចលើសនេះ។
- មនុស្សជិត២០ម៉ឺននាក់ត្រូវបង្ខំជម្លៀសចាកចេញពីផ្ទះសម្តែងកន្លែងនៅ។
- ក្រុមពន្លត់អគ្គីភ័យជិត១ម៉ឺននាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់ភ្លើងឆេះ
- ការប្រយុទ្ធប្រឆាំងភ្លើងឆេះព្រៃនេះ ប្រើប្រាស់គ្រប់មធ្យោបាយ ទាំងផ្លូវគោកនិងផ្លូវអាកាស
- ការស៊ើបអង្កេតកំពុងបន្តធ្វើឡើងរកមូលហេតុ ក្រៅពីមូលហេតុបឋមដែលត្រូវបានដាក់ការសង្ស័យលើការប្រែប្រួលលអាកាសធាតុ គ្រោះរាំងស្ងួតយូរ ខ្យល់បកខ្លាំងជាដើម
- ប្រជាជនអាមេរិកខ្លះបានចាប់អ្នកដែលរស់នៅក្នុងតំបន់ West Valley ដែលស្ថិតនៅជិតបំផុតពីចំណុចដែលភ្លើងចាប់ផ្តើមឆេះ
- ក្រុមស៊ើបអង្កេតជាមួយអង្គភាពនគរបាលក្រុង Los Angeles កំពុងត្រួតពិនិត្យមើលថាតើ បុគ្គលម្នាក់ដែលប្រជាជនឃាត់ខ្លួននោះ ត្រូវទទួលខុសត្រូវលើការឆាបឆេះដែលចាប់ផ្តើមនៅ Kenneth នោះឬទេ។
- តារាសម្តែងដ៏ល្បីល្បាញ លោក Steve Guttenberg និយាយថា លោកមិនដែលឃើញសោកនាដកម្មភ្លើងឆេះព្រៃដ៏សាហាវឃោរឃៅបែបនេះទេ។
- ភ្លើងឆេះព្រៃតំបន់ Palisades បង្កមហន្តរាយធ្ងន់ធ្ងរជាងគេ និងកំពុងបន្តទៅកាន់ភ្នំ Santa Monica។
- តំបន់សំខាន់ៗដែលរងការបំផ្លាញ រួមមាន Palisades យ៉ាងហោចណាស់ ២០០០០អា ( ជិត១ម៉ឺនហិកតា) តំបន់ Eaton យ៉ាងហោចណាស់ ១៤០០០អា តំបន់ Hurst ៧៧១អា តំបន់ Lidia យ៉ាងហោចណាស់ ៤០០អា និងតំបន់ Kenneth យយ៉យ៉ាងហោចណាស់៩៦០អា។ នេះយោងតាម ក្រសួងរុក្ខាប្រមាញ់និងបង្ការអគ្គីភ័យ ដែលហៅកាត់ថា CalFire។
- ហេដ្ឋារចនាសម្ព័ន្ធជាង៥៣០០ត្រូវបានបំផ្លាញ ខណៈជាង៦០០០០ផ្សេងទៀតរងការគំរាមកំហែងដោយសារភ្លើងឆេះ។
- ប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃដិន និយាយថា លោកកំពុងបង្កើនធនធានពីរដ្ឋសហព័ន្ធទាំងអស់ដែលអាចធ្វើទៅបានដើម្បីជួយដល់គ្រោះមហន្តរាយភ្លើងឆេះព្រៃនេះ។
- ចូ បៃដិន បញ្ជាឲ្យបញ្ជូនអ្នកពន្លត់អគ្គីភ័យ៤០០នាក់ និងយន្តហោះពន្លត់អគ្គីភ័យពីក្របខ័ណ្ឌសហព័ន្ធដើម្បីជួយពន្លត់ភ្លើង។
- រដ្ឋសហព័ន្ធនឹងរ៉ាប់រងការចំណាយសម្រាប់ប្រតិបត្តិការពន្លត់អគ្គីភ័យភ្លើងឆេះព្រៃដ៏កំណាចមិនធ្លាប់មាននេះ។


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


