ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីប្រទេស តង់សានី ទទួលមរណភាពក្រោយបាត់ខ្លួនជាង២សប្តាហ៍
ប្រធានាធិបតីនៃប្រទេសតង់សានី លោក John Magufuli បានទទួលមរណភាព បន្ទាប់ពីមានការសង្ស័យរយៈពេលច្រើនសប្តាហ៍លើបញ្ហាសុខភាព និងកន្លែងស្នាក់នៅរបស់គាត់។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីល្ងាចថ្ងៃពុធ លោកអនុប្រធានាធិបតី Samia Suluhu Hassan បាននិយាយថា ប្រធានាធិបតីវ័យ៦១ឆ្នាំរូបនេះ បានទទួលមរណភាពនៅមន្ទីរពេទ្យមួយក្នុងទីក្រុង Dar-Es-Salaam ដោយសារជំងឺបេះដូងដែលគាត់កើតរយៈពេលមួយទសវត្សរ៍មកហើយ។
លោក Hassan និយាយថា ដំបូងលោក Magufuli ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Jakaya Kikwete Cardiac Institute កាលពីថ្ងៃទី៦ខែមីនា ប៉ុន្តែត្រូវបញ្ជូនចេញវិញ។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យជាថ្មីម្តងទៀតនៅថ្ងៃទី១៤ខែមីនា បន្ទាប់ពីមានអារម្មណ៍មិនស្រួលខ្លួន។

លោក Magufuli បានបង្ហាញខ្លួនជាសាធារណៈលើកចុងក្រោយកាលពីថ្ងៃទី២៧ខែកុម្ភៈ ហើយមន្ត្រីរដ្ឋាភិបាលកំពូលៗបានបដិសេធថា គាត់មិនមានបញ្ហាសុខភាពទេ ទោះមានការចែកចាយព័ត៌មានតាមអ៊ីនធឺណេតថា លោកមានជំងឺនិងធ្វើអ្វីលែងកើតក៏ដោយ។
យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសតង់សានី លោក Hassan អាយុ៦១ឆ្នាំ នឹងឡើងកាន់តំណែងជាប្រធានាធិបតីសម្រាប់អាណត្តិ៥ឆ្នាំនៅសេសសល់ដែលលោក Magufuli ទទួលបានកាលពីឆ្នាំមុនក្រោយឈ្នះអណត្តិទី២៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ម្ចាស់បទ “មុខសញ្ញា” ជួបទុក្ខធំក្នុងគ្រួសារ
ចុចអាន៖ ចូលរួមសោកស្តាយ !ម្ចាស់បទ “ក្រមុំភ្នំពេញ” ទទួលមរណភាពទាំងវ័យក្មេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


