ព័ត៌មានអន្ដរជាតិ
លោក Yoon ចូលពេទ្យយោធា ក្រោយចេញពីសវនាការតុលាការធម្មនុញ្ញ
ប្រធានាធិបតីដែលត្រូវព្យួរពីអំណាច លោក Yoon Suk Yeol បានឈៀងចូលពិនិត្យសុខភាពនៅមន្ទីរពេទ្យយោធាមួយនៅកណ្តាលទីក្រុងសេអ៊ូលនៅយប់ថ្ងៃអង្គារ បន្ទាប់ពីចូលរួមដំណើរការសវនាការអង្គសេចក្តីរបស់តុលាការធម្មនុញ្ញ។

ប្រធានាធិបតី Yoon Suk Yeol ត្រូវបានសភាកូរ៉េខាងត្បូងបោះឆ្នោតបណ្តេញចេញពីអំណាចកាលថ្ងៃទី១៤ខែធ្នូ ២០២៤ ដោយសារតែលោក បានប្រាក់ប្រើច្បាប់អាជ្ញាសឹកកាលថ្ងៃទី៣ខែធ្នូ២០២៤ ដែលបក្សប្រឆាំងមានសំឡេងភាគច្រើននៅសភាចោទថា «អធម្មនុញ្ញភាព»។
តាមសេចក្តីរាយការណ៍របស់ Yonhap ប្រធានាធិបតី Yoon និងរថយន្តអមដំណើររបស់គាត់បានចាកចេញពីតុលាការធម្មនុញ្ញ និងបានធ្វើដំណើរទៅកាន់មន្ទីរពេទ្យយោធាក្នុងក្រុងសេអ៊ូល។

ប្រធានាធិបតី Yoon មិនត្រូវបានគេរាយការណ៍ពីករណីជំងឺណាមួយនោះទេ ប៉ុន្តែមានការលើកឡើងថា ចូលទៅមន្ទីរពេទ្យពិនិត្យសុខភាពនោះ គឺបំណងពន្យាពេលចូលទៅកាន់មជ្ឈមណ្ឌលឃុំឃាំងនៅមុនម៉ោង៩យប់ ដែលអង្គភាពការិយាល័យស៊ើបអង្កេតពុករលួយត្រូវនាំខ្លួនទៅសួរចម្លើយ បន្ទាប់ពីលោកបដិសេធមិនសហការ ឬរក្សាភាពស្ងប់ស្ងាត់។
តាមសេចក្តីរាយការណ៍នោះ ប្រធានាធិបតីបានត្រឡប់ទៅមជ្ឈមណ្ឌលឃុំឃាំងក្រុងសេអ៊ូលវិញនៅម៉ោង ៩:០៩ យប់។
លោក Yun Gap-geun មេធាវីរបស់ Yoon បានប្រាប់អ្នកយកព័ត៌មាន ដោយបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមថា «វេជ្ជបណ្ឌិតរបស់ Yoon បានណែនាំការព្យាបាលវេជ្ជសាស្រ្តកាលពីមួយខែមុន ដែលមិនអាចពន្យារពេលទៀតទេ ដូច្នេះគាត់បានទទួលវានៅថ្ងៃនេះ»។
ក្រសួងយុត្តិធម៌ក៏បានបញ្ជាក់ពីការធ្វើដំណើររបស់ Yoon ទៅកាន់មន្ទីរពេទ្យដោយកត់សម្គាល់ថាប្រ ធានាធិបតីបានឆ្លងកាត់ការពិនិត្យសុខភាពដោយបុគ្គលិកពេទ្យរបស់មណ្ឌលឃុំឃាំងកាលពីថ្ងៃមុន ដែលបានផ្តល់អនុសាសន៍ឱ្យគាត់ទៅមើលស្ថាប័នវេជ្ជសាស្ត្រខាងក្រៅ។
ក្រសួងបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការព្យាបាលរបស់ Yoon ដោយលើកឡើងពីការព្រួយបារម្ភអំពីព័ត៌មានផ្ទាល់ខ្លួន។
លោក Yoon ក៏គ្រោងចូលរួមសវនាការរបស់តុលាការធម្មនុញ្ញនៅថ្ងៃព្រហស្បតិ៍ ខណៈក្រុមស៊ើបអង្កេតពុករលួយក៏បានប៉ងនាំខ្លួនលោក Yoon ដោយបង្ខំទៅសួរចម្លើយដែរ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


