ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រាប់ថានឹងបង្កើតទំនាក់ទំនងជាមួយលោក គីម ជុងអ៊ុន សាជាថ្មី
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងទាក់ទងទៅមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

នៅក្នុងបទសម្ភាសន៍មួយជាមួយលោក Sean Hannity របស់ Fox News ដែលបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែមករាឆ្នាំ២០២៥ លោក ត្រាំ បានបង្ហាញពីចេតនារបស់លោកក្នុងការបន្តកិច្ចសន្ទនាជាមួយមេដឹកនាំកូរ៉េខាងជើង ដូចអ្វីដែលលោកធ្លាប់បានធ្វើកាលពីអាណត្តិដំបូងរបស់លោកអ៊ីចឹងដែរ។
លោក ត្រាំ ធ្លាប់បានជួបជាមួយលោក គីម ចំនួន៣ដង ក្នុងអំឡុងអាណត្តិប្រធានាធិបតីកាលពីឆ្នាំ២០១៧ដល់ឆ្នាំ២០២១៖
- ថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨៖ ពួកគេបានជួបគ្នានៅប្រទេសសិង្ហបុរី សម្រាប់កិច្ចប្រជុំកំពូលលើកដំបូងដែលមិនធ្លាប់មានរវាងប្រធានាធិបតីអាមេរិកដែលកំពុងកាន់អំណាច និងមេដឹកនាំកូរ៉េខាងជើង។ កិច្ចប្រជុំកំពូលនេះ បានផ្តោតលើការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ និងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី។
- ថ្ងៃទី២៧-២៨ខែកុម្ភៈឆ្នាំ២០១៩៖ កិច្ចប្រជុំកំពូលលើកទី២ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ វាបានបញ្ចប់ភ្លាមៗដោយគ្មានកិច្ចព្រមព្រៀងស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ឬការបន្ធូរបន្ថយទណ្ឌកម្មនោះទេ។
- ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩៖ លោក ត្រាំ និងលោក គីម បានជួបប្រជុំគ្នានៅតំបន់គ្មានយោធារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ នេះគឺជាជំនួបក្រៅផ្លូវការមួយ ដែលលោក ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលបានឈានជើងចូលប្រទេសកូរ៉េខាងជើង៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


