ព័ត៌មានអន្ដរជាតិ
តុលាការថៃបើកផ្លូវឲ្យ ថាក់ស៊ីនចេញក្រៅប្រទេសបាន ក្រោយបង្ហាញវត្តមានសាធារណៈច្រើន
តុលាការថៃកាលពីថ្ងៃសុក្រទី៣១មករា បានបើកផ្លូវឱ្យអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចចាកចេញពីប្រទេស ដែលជាករណីលើកលែងដ៏កម្រមួយសម្រាប់ចុងចោទដែលប្រឈមនឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១ខែកុម្ភៈនេះ។

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបច្ចុប្បន្នមានវ័យ៧៥ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាច បន្ទាប់ពីគាត់បានត្រលប់ទៅប្រទេសថៃកាលពី២ឆ្នាំមុន ក្រោយការនិរទេសខ្លួនរយៈពេល១៥ឆ្នាំនោះ។ ប៉ុន្តែ ក្រោយការផ្តន្ទាទោស៦ខែ លោកថាក់ស៊ីនក៏ត្រូវបានព្រះមហាក្សត្រព្រះរាជទានទោសឲ្យ។
កាលពីឆ្នាំមុន លោកថាក់ស៊ីនត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រជុំវិញការបញ្ចេញមតិដែលលោកបានធ្វើទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងកាលពីប្រាំបួនឆ្នាំមុន ហើយនឹងត្រូវប្រឈមមុខនឹងការកាត់ទោសនៅខែកក្កដាឆ្នាំនេះ។ យោងតាមច្បាប់ថៃ ជនជាប់ចោទដែលប្រឈមនឹងការកាត់ទោសត្រូវបន្តនៅក្នុងប្រទេស លុះត្រាតែមានការអនុញ្ញាតពិសេសពីតុលាការ។

កាលពីថ្ងៃសុក្រ តុលាការបានសម្រេចអនុញ្ញាតឱ្យគាត់ចាកចេញ ដោយលើកឡើងពី «អត្ថប្រយោជន៍នៃទំនាក់ទំនងអន្តរជាតិ» ជាហេតុផលសម្រាប់ការចាកចេញរបស់គាត់ជាបណ្តោះអាសន្ន និងមិនបានបញ្ជាក់លម្អិតអំពីគោលបំណងនៃការធ្វើដំណើរក៏ដោយ។
កាលពីខែធ្នូ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានតែងតាំងលោកថាក់ស៊ីន ជាទីប្រឹក្សាអាស៊ានរបស់លោក ខណៈដែលលោកបានធ្វើជាប្រធាននៃប្លុកតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំនេះ។ ទោះបីជាលោក ថាក់ស៊ីន ធ្លាប់បាននិយាយថា លោកនឹងមិនជាប់ពាក់ព័ន្ធក្នុងនយោបាយក៏ដោយ ក៏លោកនៅតែសកម្ម រួមទាំងការធ្វើយុទ្ធនាការឱ្យអតីតគណបក្សភឿថៃផងដែរ។
គួរបញ្ជាក់ថាប្រទេសថៃមានច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងបំផុតមួយចំនួនក្នុងពិភពលោក ដោយការរិះគន់ព្រះមហាក្សត្រ Maha Vaijralongkorn ឬគ្រួសាររបស់ព្រះអង្គត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ។ក្រុមអ្នករិះគន់ និងសិទ្ធិមនុស្សនិយាយថា ច្បាប់នេះបានបំពានសិទ្ធិមនុស្ស និង ដើម្បីរារាំងការជជែកដេញដោលស្របច្បាប់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


