ព័ត៌មានអន្ដរជាតិ
ម៉ាក្រុង ផ្តាំទៅ ត្រាំ ឲ្យទប់ទល់ជាមួយចិនសិន កុំទាន់គាប EU
ក្នុងបទសម្ភាសជាមួយ CNN ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យទី៩ខែកុម្ភៈឆ្នាំ២០២៥ ប្រធានាធិបតីបារាំងលោក អេម៉ាញូអែល ម៉ាក្រុង បានបោះពាក្យទៅមេដឹកនាំសេតវិមាន ដូណាល់ ត្រាំ ថា គាត់គួរធ្វើយ៉ាងណា ទប់ទល់ជាមួយប្រទេសចិនវិញទៅ។

សម្តីរបស់លោក ម៉ាក្រុង ត្រូវបានគេដឹងច្បាស់ថាជាប្រតិកម្មទៅប្រធានាធីបតីអាមេរិក ជុំវិញផែនការដាក់ទណ្ឌកម្មលើសហភាពអឺរ៉ុប (EU) ប៉ុន្តែលោកក៏គំរាមដែរថា EU នឹងមិននៅស្ងៀមឡើយ ហើយច្បាស់ជាសងសឹកមិនខាន បើលោក ត្រាំ ពិតជាចាត់វិធានការគាបសង្កត់ យកពន្ធលើទំនិញរបស់ប្លុកនេះមែន។
ក្នុងបទសម្ភាសនោះ លោកម៉ាក្រុងនិយាយសំដៅទៅលោកត្រាំថា «តើ EU ពិតជាបញ្ហាចម្បងរបស់អ្នកមែនទេ? ទេ ខ្ញុំមិនគិតអ៊ីចឹងឡើយ។ បញ្ហាចម្បងរបស់អ្នកគឺ ចិនឯណោះទេ ដូច្នេះអ្នកគួរតែផ្តោតលើបញ្ហាធំនោះទៅ។ អឺរ៉ុបគឺជាសម្ព័ន្ធមិត្តរបស់អ្នក បើអ្នកចង់ឲ្យអឺរ៉ុប បន្តលើការវិនិយោគបន្ថែមទៀត ក៏ដូចជាជួយដល់វិស័យការពារ សន្តិសុខនិងការអភិវឌ្ឍដែលជាផលប្រយោជន៍របស់អាមេរិកនោះ អ្នកមិនគួរគំរាមយកពន្ធ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចអឺរ៉ុបទេ»។

សូមបញ្ជាក់ថា នៅដើមខែកុម្ភៈ លោក ត្រាំ បានប្រកាសម៉ាត់ៗថា លោកនឹងយកពន្ធលើ EU ព្រោះប្លុកនេះមើលងាយអាមេរិកខ្លាំងណាស់។ កាលនោះ ប្រធានាធិបតីអាមេរិក បញ្ជាក់ថា «ពួកគេមិនទិញឡានរបស់យើង ពួកគេមិនទិញផលិតផលកសិកម្មរបស់យើង ហើយសំខាន់ពួកគេមិនទិញអ្វីទាំងអស់ពីយើង។ ដូច្នេះហើយ យើងមានឱនភាពយ៉ាងខ្លាំងជាមួយ EU»។
មកទល់ពេលនេះ ប្រធានាធិបតីអាមេរិក ក៏អះអាងដែរថា លោកនឹងដាក់ចេញពន្ធថ្មី ២៥% លើដែកថែប និងអាលុយមីញ៉ូមនាំចូលអាមេរិកពីគ្រប់ប្រទេស បន្ថែមពីលើពន្ធដែលមានស្រាប់ ក្នុងជំហានបង្កើនភាពតានតឹងពាណិជ្ជកម្មសកលជាក់ជាមិនខានឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ៖ Elon Musk នឹងជួយរកលុយរាប់រយពាន់លានដុល្លារមកវិញ ពីការកេងបន្លំក្នុងជួររដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


