ព័ត៌មានអន្ដរជាតិ
ក្រោយ ត្រាំ-ពូទីន ជជែកគ្នា ប្រទេសធំៗនៅអឺរ៉ុបចេញសេចក្ដីថ្លែងការណ៍គាំទ្រអ៊ុយក្រែនទ្វេដង
បន្ទាប់ពីមានជំនួបតាមទូរសព្ទរយៈពេលប្រមាណមួយម៉ោងកន្លះរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ី លោក វ៉ា្លឌីមៀរ ពូទីន ដែលនិយាយអំពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន បណ្ដាប្រទេសធំៗមួយចំនួននៅអឺរ៉ុប បាននាំគ្នាចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយបង្ហាញពីការគាំទ្រទ្វេដងបន្ថែមទៀតចំពោះរដ្ឋាភិបាលក្រុងកៀវ ក្នុងការទប់ទល់នឹងការឈ្លានពានពីក្រុងមូស្គូ។

សេចក្ដីថ្លែងការណ៍រួមរបស់បារាំង អាល្លឺម៉ង់ ប៉ូឡូញ អ៊ីតាលី អេស្ប៉ាញ ចក្រភពអង់គ្លេស តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ កាលពីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៥ បានរៀបរាប់ថា៖ «យើងត្រៀមខ្លួនជាស្រេច ដើម្បីបង្កើនការគាំទ្ររបស់យើងសម្រាប់អ៊ុយក្រែន។ យើងប្តេជ្ញាចំពោះឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ដើម្បីប្រឈមមុខនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៊ី»។
សេចក្ដីថ្លែងការណ៍ដដែល បានបន្ថែមថា៖ «យើងចែករំលែកគោលដៅ ដើម្បីបន្តគាំទ្រអ៊ុយក្រែនរហូតដល់សន្តិភាពពេញលេញ និងយូរអង្វែងត្រូវបានសម្រេច។ សន្តិភាពដែលធានាផលប្រយោជន៍អ៊ុយក្រែននិងខ្លួនយើង។ យើងទន្ទឹងរង់ចាំការពិភាក្សាអំពីវិធីខាងមុខរួមគ្នាជាមួយសម្ព័ន្ធមិត្តអាមេរិករបស់យើង»។
បណ្ដាប្រទេសអឺរ៉ុបទាំងនោះ បានបញ្ជាក់ថា គោលបំណងរួមរបស់ពួកគេ គឺដាក់អ៊ុយក្រែនឲ្យស្ថិតក្នុងជំហររឹងមាំ ហើយកិច្ចចរចាណាមួយអំពីសង្គ្រាម ត្រូវតែមានវត្តមានរបស់អ៊ុយក្រែន និងអឺរ៉ុបចូលរួម។ ក្រុងកៀវ គួរតែត្រូវបានផ្តល់ការធានាសុវត្ថិភាពដ៏ខ្លាំងក្លាមួយ។ សន្តិភាពដ៏យុត្តិធម៍ និងយូរអង្វែងនៅអ៊ុយក្រែន គឺជាលក្ខខណ្ឌចាំបាច់សម្រាប់សន្តិសុខនៃតំបន់មហាសមុទ្រអាត្លង់ទិកដ៏រឹងមាំ។
សេចក្ដីថ្លែងការណ៍ ក៏បានសង្កត់ធ្ងន់ដែរថា៖ «យើងសូមរឭកថា សន្តិសុខនៃទ្វីបអឺរ៉ុបគឺជាការទទួលខុសត្រូវរួមរបស់យើង។ ដូច្នេះហើយ យើងកំពុងធ្វើការរួមគ្នា ដើម្បីពង្រឹងសមត្ថភាពការពាររួមរបស់យើង»។
សូមបញ្ជាក់ថា បន្ទាប់ពីការហៅទូរសព្ទដ៏ភ្ញាក់ផ្អើលរវាងមេដឹកនាំទាំងពីរ លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់កិច្ចចរចាសន្តិភាពអ៊ុយក្រែន ក្នុងពេលឆាប់ៗ ប៉ុន្តែពេលវេលាជាក់លាក់ មិនត្រូវបានបង្ហាញឡើយ៕
ដោយ៖ ឈាង
ចុចអាន៖ ត្រាំ និង ពូទីន ត្រៀមជួបមុខគ្នានៅអារ៉ាប៊ីសាអូឌីត និយាយពីសង្គ្រាមនៅអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


