ព័ត៌មានអន្ដរជាតិ
ហិង្សាលើអ្នកតវ៉ាពេក សេវាបុណ្យសពអត់ទទួលរៀបចំមេប៉ូលិសមីយ៉ាន់ម៉ាម្នាក់ស្លាប់
ក្រុមសេវាកម្មរៀបចំពិធីបុណ្យសពដោយឥតគិតថ្លៃនៅតាមសហគមន៍ក្នុងតំបន់ Bago បានបដិសេធជួយរៀបចំពិធីបុណ្យសពមេប៉ូលិសម្នាក់ដែលបានស្លាប់កំឡុងពេលបង្ក្រាបលើហ្វូងតវ៉ាប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា។

អ្នកភូមិនៅ Bago ម្នាក់បាននិយាយថា ៖«ប៉ូលិសបានរកសេវាកម្មរៀបចំពិធីបុណ្យសពមួយចំនួនដើម្បីឲ្យជួយរៀបចំបុណ្យសព ប៉ុន្តែពួកគេបានបដិសេធទាំងអស់»។
អ្នកភូមិម្នាក់ទៀតដែលនិយាយមិនបញ្ចេញឈ្មោះថា ពិធីបុណ្យសពមេប៉ូលិសម្នាក់ឈ្មោះ Kyaw Naing Oo បានរៀបចំនៅឯកន្លែងបញ្ចុះសព Sinpyukwin កាលពីរសៀលថ្ងៃអង្គារដែលមានកម្លាំងប៉ូលិសយាមការពារសុវត្ថិភាព។
ពួកគេបានប្រើប្រាស់ផ្លូវវៀង Bago ជំនួសផ្លូវវត្ត Shwethalyaung ដែលជាទូទៅត្រូវបានគេប្រើសម្រាប់ពិធីបញ្ចុះសព។

អ្នកភូមិនិយាយថា ៖«ពួកគេអត់ប្រើផ្លូវធម្មតាដើម្បីទៅកាន់ទីបញ្ចុះសពទេ ដោយសារពួកគេមានការសង្ស័យពីសាធារណជន។ មានបញ្ហារវាងពួកគេ និងប្រជាជនដែលមិនអាចមើលឃើញ»។
មេប៉ូលិសអាយុ៣៧ឆ្នាំបានស្លាប់នៅពេលកម្លាំងប៉ូលិសជាច្រើនបានកំពុងបំបែកហ្វូងតវ៉ាជាសិស្សដោយកម្លាំងនៅ Ponnasu កាលពីថ្ងៃទី១៤ ខែមីនា។
ចាប់តាំងពីរដ្ឋប្រហារទី១ កុម្ភៈមក មនុស្ស៧នាក់ ក្នុងនោះមានស្ត្រីម្នាក់បានស្លាប់ក្នុងការបង្ក្រាបដោយកម្លាំងសន្តិសុខនៅតំបន់ Bago៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


