ព័ត៌មានអន្ដរជាតិ
លទ្ធផលសំខាន់ៗពីជំនួបលើកទី១សម្រាប់សន្តិភាពនៅអ៊ុយក្រែន
ជំនួបលើកដំបូងរបស់ក្រុមការងារជាន់ខ្ពស់ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក Marco Rubio និង សមភាគីរុស្ស៊ី លោក Sergey Lavrov នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១៨ខែកុម្ភៈនេះបានបញ្ចប់ដោយប្រើថេរៈវេលាជិត៥ម៉ោង។

ការចរចារបស់ភាគីទាំងគឺជាការបើកផ្លូវសម្រាប់ប្រធានាធិបតីនៃប្រទេសមហាអំណាចទាំងពីរជួបគ្នា ដើម្បីកំណត់ពេលចរចាកម្រិតកំពូល និងចុះហត្ថលេខាលើពិធីសារដែលបានចរចាគ្នារបស់ភាគីមហាអំណាចនុយក្លេអ៊ែរទាំងពីរ។ តាមខ្លឹមសារសង្ខេបដែលសារព័ត៌មាន RT របស់រុស្ស៊ីបានចេញផ្សាយជាបន្តបន្ទាប់ ការពិភាក្សានៅថ្ងៃនេះផ្តោតលើចំណុចសំខាន់ៗ និងសម្រេចបានលទ្ធផល ដូចខាងក្រោម៖
- ការចរចាបានលើកដំបូងចាយពេលអស់៤ម៉ោងកន្លះ
- ភាគីអាមេរិក-រុស្ស៊ីយល់ព្រមបែងចែងនិងទទួលស្គាល់ផលប្រយោជន៍គ្នាទៅវិញទៅមក
- កិច្ចប្រជុំកំពូល ត្រាំ-ពូទីន មិនទាន់កំណត់នៅឡើយ
- ប្រធានបទលើបញ្ហាអ៊ុយក្រែននឹងត្រូវពិភាក្សដាច់ដោយឡែក
- ភាគីទាំងពីរយល់ព្រមដោះស្រាយស្តារទំនាក់ទំនងរុស្ស៊ី-អាមេរិកឡើងវិញ ឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ
- ភាគីទាំងពីរយល់ព្រមតែងតាំងក្រុមការងារកម្រិតខ្ពស់ដើម្បីធ្វើការលើដំណោះស្រាយប្រកបដោយនិរន្តភាពចំពោះជម្លោះអ៊ុយក្រែន
- ភាគីទាំងពីរដាក់ចេញបែបផែនការងារសម្រាប់កិច្ចសហប្រតិបត្តិការភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច នៅក្រោយជម្លោះនេះ
- រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ សន្យាធ្វើអ្វីៗគ្រប់យ៉ាងដែលគាត់អាចដើម្បីបញ្ចប់ជម្លោះនេះ។ លោក បានបន្តថា ការចរចានៅថ្ងៃនេះគឺគ្រាន់តែជាការព្រមព្រៀងគ្នាលើដំណើរការប៉ុណ្ណោះ
- រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov និយាយថា ការស្តារទំនាក់ទំនងទូត ការបញ្ជូនឯកអគ្គរដ្ឋទូតនឹងធ្វើឡើងកាន់តែឆាបកាន់តែល្អ។ អ្វីដែលត្រូវធ្វើគឺដកចេញនូវឧបសគ្គដែលរដ្ឋបាលលោកបៃដិនបានដាក់លើបេសកកម្មការទូត
- រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានលើកសម្តីប្រធានាធិបតី ពូទីន ដែលនិយាយថា ការពង្រីកណាតូនិងការចូលជាសមាជិកណាតូរស់អ៊ុយក្រែន គឺជាការគំរាមកំហែងផ្ទាល់ដល់ផលប្រយោជន៍រុស្ស៊ី។
- លោក Lavrov និយាយថា៖«យើងបានព្រមព្រៀងគ្នាជាក់ស្តែងដែលយើងត្រូវការដោះស្រាយបញ្ហាជាមួយការស្តាតំណាងស្ថានទូរបស់យើងឲ្យបានឆាប់បំផុត»។
- លោក Lavrov និយាយថា សម្រាប់កិច្ចការអន្តរជាតិ យើងបានបង្ហាញការប្តេជ្ញាចិត្តយោគយល់គ្នាដើម្បីស្វែកនូវដំណោះស្រាយជាក់ស្តែង
- លោក Lavrov និយាយថា ការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធពីប្រទេសសមាជិកណាតូ ក្រោមទង់ជាតិនៃប្រទេសផ្សេងៗគ្នា ក្រោមទង់ជាតិសហភាពអឺរ៉ុប ឬក្រោមទង់ជាតិរបស់ប្រទេសផ្សេងណាមួយក៏ដោយ មិនអាចផ្លាស់ប្តូអ្វីបាននោះទេ។ វាមិនអាចទទួលយកបានដាច់ខាតចំពោះយើង។
- លោក Lavrov និយាយថា កិច្ចប្រជុំនេះគឺជោគជ័យ។ យើងសូមថ្លែងអំណរគុណយ៉ាងខ្លាំងនិងប្រកបដោយសុឆន្ទៈចំពោះសមភាគីអាមេរិកដោយបានជំរុញរឿងនេះឲ្យកាន់តែសកម្មឡើង។
- ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបោះបង់ដំណើរដែលប៉ងទៅកាន់អារ៉ាប៊ី សាអូដី ដោយត្រឡទៅកាន់ទីក្រុងកៀវវិញ ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសតួកគី
- ប្រធានាធិបតីតួកគី ក្រោយជួបជាមួយប្រធានាធិបតីអ៊ុយក្រែន បានគាំទ្រឲ្យប្រគល់ទឹកដីឲ្យអ៊ុយក្រែនពេញលេញហើយ ជាលកល្អបំផុតគឺការចរចាត្រូវតែ «ពូទីន-ហ្សេលេនស្គី»។
- តាមសេចក្តីរាយការណ៍របស់ Bloomberg ជំនួបកំពូលរវាង ប្រធានាធិបតីដូណាល់ ត្រាំ និង សមភាគី វ៉្លាឌីមៀរ ពូទីន ត្រូវគេពឹងថា អាចនឹងធ្វើឡើងនៅដើមសប្តាហ៍ក្រោយ…៕




-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា៧ ថ្ងៃ agoខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ


