ព័ត៌មានអន្ដរជាតិ
ថាក់ស៊ីនប៉ុងប៉ងស្តារសន្តិភាពនៅភាគខាងត្បូងប្រទេសដែលធ្លាប់បះបោរទាមទារបំបែកខ្លួន
ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai បានសម្តែងការគាំទ្រចំពោះទស្សនៈរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ទាក់ទងនឹងការស្តារសន្តិភាពនៅតំបន់ភាគខាងត្បូងនិងបានជំរុញឱ្យក្រុមបះបោរបញ្ឈប់អំពើហិង្សា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២៥ខែកុម្ភៈនេះ។

លោក Phumtham ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរនោះ បានដកស្រង់សម្តីលោក ថាក់ ស៊ីន ថា ការស្ដារសន្តិភាពនៅក្នុងតំបន់នឹងតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការពីប្រទេសម៉ាឡេស៊ី ព្រុយណេ និងឥណ្ឌូណេស៊ី ជាមួយនឹងការអភិវឌ្ឍជាវិជ្ជមានដែលរំពឹងទុកនៅឆ្នាំនេះ។
យោងតាមឧបនាយករដ្ឋមន្ត្រី លោកថាក់ស៊ីនបានទៅបំពេញទស្សនកិច្ចក្នុងតំបន់ក្នុងតួនាទីជាទីប្រឹក្សាក្រៅផ្លូវការរបស់ប្រធានអាស៊ាន ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខជាមួយមន្ត្រីនៅភាគខាងត្បូងនិងលើកកម្ពស់សហគមន៍ពហុវប្បធម៌សន្តិភាព។ លោក Phumtham បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះដំណើរការសន្តិភាព និងបានជំរុញឱ្យក្រុមបះបោរបញ្ឈប់អំពើហិង្សា និងបង្ហាញពីការប្តេជ្ញាចិត្តចំពោះសន្តិភាព។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថាលោក Phumtham គាត់បានលេងការបំផ្ទុះគ្រាប់បែកនៅអាកាសយានដ្ឋាន Narathiwat ភ្លាមៗមុនពេលលោក ថាក់ស៊ីន មកដល់កាលពីថ្ងៃអាទិត្យ ដោយ គ្រាប់បែកនោះបានលាក់នៅក្នុងរថយន្តភីកអាប់របស់អ្នកពន្លត់អគ្គីភ័យដែលចតនៅជិតប៉មបញ្ជានៅអាកាសយានដ្ឋាន Narathiwat ក្នុងសង្កាត់ Muang និងបានផ្ទុះនៅមុនពេលគណៈប្រតិភូរបស់លោកថាក់ស៊ីនបានចុះចតនៅព្រឹកថ្ងៃអាទិត្យ។

គួរបញ្ជាក់ថាដំណើរទស្សនកិច្ចនេះគឺជាលើកដំបូងរបស់លោកថាក់ស៊ីនទៅកាន់តំបន់នេះចាប់តាំងពីបានទៅទីនោះកាលលោកធ្វើជានាយករដ្ឋមន្ត្រីប្រហែលពីរទសវត្សរ៍មុន។ ក្នុងអំឡុងពេលទស្សនកិច្ចកាលពីថ្ងៃអាទិត្យ អតីតនាយករដ្ឋមន្ត្រីបានរូបនេះបានសុំទោសចំពោះការសម្លាប់រង្គាល Tak Bai នៅ Narathiwat ក្នុងឆ្នាំ ២០០៤ ដែលបានកើតឡើងក្នុងអំឡុងពេលដែលលោកធ្វើជានាយករដ្ឋមន្ត្រី។
ឧប្បត្តិហេតុ Tak Bai ត្រូវបានគេស្គាល់ថាជា ការសម្លាប់រង្គាល Tak Bai គឺជាការស្លាប់ដ៏ធំរបស់ជនជាតិម៉ាឡេឥស្លាមចំនួន៨៥ នាក់នៅក្នុងខេត្ត Narathiwat ប្រទេសថៃកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០០៤។ ឧប្បត្តិហេតុនេះបានកើតឡើងជាផ្នែកមួយនៃការបះបោររបស់ប្រទេសថៃភាគខាងត្បូងរវាងរដ្ឋាភិបាលថៃ និងក្រុមផ្តាច់ខ្លួនម៉ាឡេម៉ូស្លីម។
ជាមួយគ្នានេះ សមាជិកសភាបក្សប្រជាជន (PP) លោក Romdon Panjor កាលពីថ្ងៃច័ន្ទ បានសាកសួរការសុំទោសរបស់លោកថាក់ស៊ីន ចំពោះឧប្បត្តិហេតុ Tak Bai ដោយលើកឡើងថា ភាពស្មោះត្រង់ទាមទារទាំងពាក្យសម្ដី និងសកម្មភាព បន្ទាប់ពីសំណុំរឿង Tak Bai បានផុតកំណត់នៅក្នុងខែតុលា និងចំពេលមានសំណួរថាតើរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃបានធ្វើឲ្យមានយុត្តិធម៌ដែរឬទេ។
លោក Romdon ក៏បានកត់សម្គាល់ផងដែរថា ដំណើរទស្សនកិច្ចរបស់លោក ថាក់ស៊ីន គឺភាគច្រើនផ្ដោតលើបញ្ហានយោបាយ និងសន្តិសុខ ខណៈដែលនាយករដ្ឋមន្ត្រី Paetongtarn Shinawatra និងអ្នកស្នងតំណែងមុនគឺលោកSrettha Thavisin មាននិន្នាការផ្តោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ច។
ស្របដំណើរទស្សនកិច្ចនេះ អតីតនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានបង្ហើបពីសក្តានុពលនៃព្រែកជីកនៅភាគខាងត្បូងថៃ ដែលតភ្ជាប់ពីឈូងសមុទ្រថៃទៅមហាសមុទ្រឥណ្ឌា ដែលនឹងចំណេញយ៉ាងច្រើនក្នុងវិស័យសេដ្ឋកិច្ច៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


