Connect with us

ព័ត៌មានអន្ដរជាតិ

គីម ជុងអ៊ុន អំពាវនាវ​ឲ្យ​បង្កើត​កងទ័ព​ទំនើប​ ត្រៀម​ទុក​សម្រាប់​សង្គ្រាម

បានផុស

នៅ

ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់សាលាយោធា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវ​ឲ្យ​មានការកសាងកងទ័ពដ៏រឹងមាំ និងទំនើប ដើម្បី​ត្រៀម​ទប់ទល់នឹងសង្គ្រាម។

លោក គីម ជុងអ៊ុន (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KNCA នៅ​ថ្ងៃ​ពុធ​ទី​២៦​ខែ​កុម្ភៈ​ឆ្នាំ​២០២៥ លោក គីម បានរិះគន់ការគ្រប់គ្រង និងប្រតិបត្តិការមិនល្អរបស់សាលា ដោយនិយាយថា សាលា​មិនបានបំពេញតាម​ការ​ចង់​បាន​របស់គណបក្សកាន់អំណាចពាក់ព័ន្ធ​នឹង​«ទំនើបកម្ម និង​លក្ខណៈ​សម្បត្តិ​ជឿនលឿន» ក្នុងការកសាងកងទ័ពដ៏មានឥទ្ធិពល។

លោក​បាន​បញ្ជា​ឲ្យ​មាន​​​ការ​កែលម្អគ្រឿងបរិក្ខារឡើងវិញ និងពង្រឹងការអប់រំផ្តោតលើការអនុវត្ត ដើម្បី​​ឲ្យ​​សិស្សបានស្វែងយល់អំពី «បទពិសោធន៍ជាក់ស្តែងនៃសង្គ្រាមសម័យទំនើប» និងដើម្បីធ្វើជាម្ចាស់លើអាវុធទំនើបៗ និងឧបករណ៍បច្ចេកទេស។

មេ​ដឹក​នាំ​វ័យ​៤១​ឆ្នាំ​រូប​នេះ បាន​បន្ថែម​ថា៖ «ស្ថានភាពអន្តរជាតិបច្ចុប្បន្ន ដែល​មាន​លក្ខណៈ​ឆេវឆាវ និងបះបោររបស់ពួកចក្រពត្តិនិយម ត្រូវបានបង្ហាញយ៉ាង​បើក​ចំហបំផុតក្នុងប្រវត្តិសាស្ត្រ ហើយសង្រ្គាម និងការបង្ហូរឈាមក្លាយជារឿងធម្មតា ទាមទារឲ្យកងកម្លាំងប្រដាប់អាវុធ​ត្រូវ​​ត្រៀម​ទប់ទល់នឹងសង្រ្គាម​យ៉ាង​ល្អ​ឥត​ខ្ចោះ​ជា​ទី​បំផុត»។

ដំណើរ​ទស្សនកិច្ច​របស់​លោក គីម ទៅកាន់​បណ្ឌិតសភា​យោធា Kang Kon ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង​បាន​បញ្ជូន​ទាហាន​រាប់ពាន់នាក់​ទៅកាន់​រុស្ស៊ី ដើម្បី​គាំទ្រ​សង្រ្គាម​ប្រឆាំង​នឹង​អ៊ុយក្រែន។ ក្នុងសប្តាហ៍នេះ លោក គីម ក៏បានទៅទស្សនា​​សាកលវិទ្យាល័យ​នយោបាយ Kim Il Sung ផង​ដែរ ដោយ​នៅ​ទី​នោះ​លោក​​បាន​អំពាវនាវ​ឲ្យ​យោធា​ត្រូវ​​មានភក្តីភាព និងការលះបង់។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ការត្រួតពិនិត្យអង្គភាពយោធា និងការហ្វឹកហ្វឺន​របស់លោក គីម អាចជាផ្នែក​មួយ​នៃការរៀបចំសម្រាប់ការបញ្ជូនទាហានបន្ថែមទៅកាន់​រុស្ស៊ី។

មន្ត្រីកូរ៉េខាងត្បូង បានព្រមានថា កូរ៉េខាងជើងអាចទទួលបានអត្ថប្រយោជន៍ពីការផ្គត់ផ្គង់សព្វាវុធ និងកងទ័ពដើម្បីប្រយុទ្ធក្នុងប្រទេសរុស្ស៊ី ដោយទទួលបានបទពិសោធន៍ និងការយល់ដឹងពីប្រតិបត្តិការលើសមរភូមិទំនើប។

ប្រទេស​អ៊ុយក្រែន កន្លង​មក​បាន​​ប្រាប់​​ថា កងកម្លាំង​កូរ៉េ​ខាង​ជើង​បាន​រង​របួស​យ៉ាង​​ច្រើន​​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ដោយ​មាន​ទាហាន​ជាង ៣០០០​នាក់​បាន​ស្លាប់ ឬ​រង​របួស​នៅ​ដើម​ខែ​មករា​ឆ្នាំ​នេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

​ផ្លូវ​ក្រវាត់ព្រំដែន​​ប្រវែង​ ១១ គ.ម តម្លៃ ២,៥ លាន ដុល្លារ​​​​​ ក្រាល​បេតុង​នៅក្រុង​បាវិត សម្ពោធ​ដាក់​​​ឲ្យ​ប្រើប្រាស់​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ១២ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ១៤ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម