ព័ត៌មានអន្ដរជាតិ
លោក Macron ស្នើ EU ឲ្យបង្កើនចំណាយការពារជាតិឡើងដល់ ៣,៥% នៃ GDP
កាលពីថ្ងៃអាទិត្យទី២ខែមីនាឆ្នាំ២០២៥ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានស្នើឲ្យរដ្ឋជាសមាជិកសហភាពអឺរ៉ុប (EU) បង្កើនការចំណាយលើវិស័យការពារជាតិរបស់ពួកគេដល់ចន្លោះពី ៣% ទៅ ៣,៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់សហភាពអឺរ៉ុប។

សំណើនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនាពេលថ្មីៗនេះនៅទីក្រុងឡុងដ៍ ដែលមេដឹកនាំអឺរ៉ុបបានកោះប្រជុំដើម្បីពិភាក្សាអំពីយុទ្ធសាស្រ្តសម្រាប់ការធានាសន្តិភាពយូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែន ចំពេលមានភាពតានតឹងដែលកំពុងបន្តជាមួយរុស្ស៊ី។
សំណើរបស់លោក Macron ឆ្លុះបញ្ចាំងពីនិន្នាការកាន់តែទូលំទូលាយក្នុងចំណោមសម្ព័ន្ធមិត្តណាតូ ដើម្បីជំរុញថវិកាការពារជាតិ សម្រាប់ឆ្លើយតបទៅនឹងការកើនឡើងនៃការព្រួយបារម្ភផ្នែកសន្តិសុខ និងត្រៀមសម្រាប់ការផ្តាច់ខ្លួនជាយថាហេតុរបស់សហរដ្ឋអាមេរិក។
កន្លងមក អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ធ្លាប់បានបង្ហាញថា រដ្ឋជាសមាជិកអាចនឹងត្រូវបង្កើនការចំណាយលើវិស័យការពារជាតិច្រើនជាង ៣% នៃ GDP របស់ពួកគេ ដើម្បីបង្កើនសមត្ថភាពរបស់សម្ព័ន្ធភាព។
បន្ថែមពីលើនេះ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញពីចេតនាក្នុងការស្នើសុំឲ្យបណ្ដាសមាជិកណាតូបង្កើនគោលដៅចំណាយលើវិស័យការពារជាតិដល់ ៥% នៃ GDP។
សូមបញ្ជាក់ថា យោងតាមស្ថិតិដែលចេញផ្សាយដោយក្រុមប្រឹក្សាអឺរ៉ុប ក្នុងឆ្នាំ២០២៤ ការចំណាយលើវិស័យការពារជាតិសរុបរបស់ប្រទេសសមាជិកសហភាពអឺរ៉ុប បានឈានដល់ប្រមាណចំនួន ៣២៦ពាន់លានអឺរ៉ូ (៣៣៨ពាន់លានដុល្លារ) ប្រហែល ១,៩% នៃ GDP របស់សហភាពអឺរ៉ុប៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


