ព័ត៌មានអន្ដរជាតិ
រដ្ឋអាមេរិក មួយទៀត ប្រកាសអាសន្នភ្លើងឆេះព្រៃ
វិនាសកម្មអគ្គិភ័យនៅរដ្ឋ California មិនទាន់រលុបពីការចងចាំរបស់ពលរដ្ឋអាមេរិកផង ស្រាប់តែឥឡូវ មានរដ្ឋមួយទៀតហើយ បានប្រកាសអាសន្នភ្លើងឆេះព្រៃ នោះគឺរដ្ឋ South Carolina។

តាមការចុះផ្សាយរបស់ MSN កាលពីថ្ងៃអាទិត្យទី២ខែមីនាឆ្នាំ២០២៥ អភិបាលរដ្ឋលោក Henry McMaster បានប្រកាសអាសន្ន ដោយសារតែមានភ្លើងឆេះព្រៃចំនួន១៧៥កន្លែង កំពុងឆេះកញ្ជ្រោលផ្ទួនៗគ្នា នៅទូទាំងរដ្ឋ។
គិតត្រឹមថ្ងៃចន្ទ អគ្គិភ័យបានឆាបឆេះលើផ្ទៃដីប្រមាណ ១ ៦៩៩ហិកតា ខណៈតំបន់ Horry, Spartanburg, Union, Oconee និង Pickens ជាកន្លែងអគ្គិភ័យវាយប្រហារខ្លាំងជាងគេ។

កងពន្លត់អគ្គិភ័យមានគ្នា១២៨នាក់ ត្រូវបានដាក់ពង្រាយរួចហើយ ដើម្បីទប់ទល់ជាមួយស្ថានការណ៍ដ៏អាក្រក់នេះ ហើយរដ្ឋក៏បានបញ្ជូនយន្តហោះទម្លាក់ទឹកទៅផងដែរ ដើម្បីពន្លត់ភ្លើង។
ស្របពេលជាមួយគ្នានោះ អាជ្ញាធរក៏បានចេញបញ្ជាឲ្យជម្លៀសមនុស្សផងដែរ ជាពិសេសនៅ Spring Lake, Waterford និង Avalon ព្រោះថា ភ្លើងកំពុងរាលដាលខ្លាំងដោយសារតែមានខ្យល់បក់ខ្លាំងនិងព្រៃស្ងួត។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សបាត់បង់ជីវិត រងរបួស ឬការខូចខាតសំណង់ហេដ្ឋារចនាសម្ព័ន្ធណាមួយនៅឡើយទេ។

រឿងនេះធ្វើឲ្យនឹកឃើញដល់វិនាសកម្មភ្លើងឆេះព្រៃរដ្ឋកាលីហ្វ័រញ៉ា ដោយអគ្គិភ័យសកម្មចំនួន៥ ដូចជា Palisades, Eaton, Kenneth, Hurst និង Lidia បានវាយប្រហារទីក្រុង Los Angeles នៅថ្ងៃទី៨ខែមករា ដោយតួលេខមនុស្សស្លាប់ មាន២៩នាក់។
បើបូករួមទាំងអស់ ត្រឹមមួយខែមករាដើមឆ្នាំ២០២៥ រដ្ឋកាលីហ្វ័រញ៉ា មានភ្លើងឆេះព្រៃសរុប៣០១កន្លែង ដុតកម្ទេចផ្ទៃដីប្រមាណ ២០ ២៣៤ហិកតា បំផ្លាញសំណង់ហេដ្ឋារចនាសម្ព័ន្ធនិងផ្ទះសម្បែងអស់ ១៦ ២៥៥ខ្នង ព្រមទាំងបង្កការខាតបង់សេដ្ឋកិច្ចគិតជាទឹកប្រាក់ប្រហែល ៥០ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ LA កើតភ្លើងឆេះព្រៃថ្មីទៀត រាលដាលលឿនបំផុត បង្ខំឲ្យជម្លៀសមនុស្ស ជាង៣ម៉ឺននាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


