ព័ត៌មានអន្ដរជាតិ
លីទុយអានីដកខ្លួនពីអនុសញ្ញាគ្រាប់បែកចង្កោម និងមីនជាការផ្ញើសារព្រមានទៅរុស្ស៊ី
ប្រទេសលីទុយអានីដែលស្ថិតនៅអឺរ៉ុបខាងកើតតំបន់បាល់កង់និងតែងតែបញ្ចេញសំឡេងប្រឆាំងប្រធានាធិបតីរុស្ស៊ីចំពោះការលើកទ័ពចូលលុកលុយប្រទេសអ៊ុយក្រែន កំពុងចាកចេញពីអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (convention on cluster munitions) ជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ព្រមទាំងត្រៀមខ្លួនចាកចេញពីអនុសញ្ញាអូតាវ៉ាស្តីពីគ្រាប់មីន។

ប្រទេសលីទុយអានីបានស្ថិតនៅដំណាក់កាលនៃការអភិវឌ្ឍអាវុធប្រភេទនេះ ស្របពេលមានការប្រឈមនៃការរីករាលដាលសង្គ្រាមដែលបង្កឡើងដោយមហាអំណាចរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីការពារជាតិលីទុយអានី លោកស្រី Dovile Sakaliene និយាយថា ក្រុមមន្ត្រីរបស់ខ្លួនក៏កំពុងពិចារណាលើជម្រើសសម្រាប់អាវុធប្រភេទនេះ។
ផ្សាយនៅលើស្ថានីយវិទ្យុ Žinių Radijas និងត្រូវបានផ្សព្វផ្សាយបន្តដោយគេហទំព័រ lrt.lt លោកស្រី Dovilė Sakalienė និយាយថា៖«ការងារជាច្រើនត្រូវបានធ្វើរួចហើយនៅក្នុងរឿងនេះ ប៉ុន្តែយើងកំពុងរកមើលប្រភេទអាវុធជាក់ស្តែងមួយចំនួនដែលយើងធ្វើវាបាន គឺជាប្រភេទអាវុធដែលមានលក្ខណៈខុសប្លែកគ្នាតិចតួច ប៉ុន្តែនឹងប្រើប្រាស់មានមុខងារដូចគ្នា។ ដំណើរការនេះកំពុងត្រូវបានសម្របសម្រួល និងធ្វើការហើយ»។
យោងតាមរដ្ឋមន្ត្រី ការចាកចេញពីអនុសញ្ញាមិនរីកសាយភាយអាវុធ មិនត្រឹមតែ ប្រភេទសព្វាវុធដែលលីទុយអានីគ្រោងផលិតបានប៉ុណ្ណោះទេ ប៉ុន្តែ សំដៅលើ«សារយុទ្ធសាស្ត្រ» នៃការប្រុងប្រៀបខ្លួន «ដើម្បីប្រើប្រាស់អ្វីៗគ្រប់យ៉ាង»ពេញលេញ។
រដ្ឋមន្ត្រីការពារជាតិលីទុយអានី បាននិយាយថា៖«ពិតមែនហើយ នៅក្នុងការអនុវត្តជាក់ស្តែង យើងនឹងជ្រើសរើសអ្វីដែលងាយស្រួលបំផុត មានប្រសិទ្ធភាព និងសមស្របបំផុតជាមួយនឹងអាវុធផ្សេងទៀតរបស់យើង»។
សភាលីទុយអានី បានបោះឆ្នោតផ្តល់សច្ចាប័នដកខ្លួនចេញពីអនុសញ្ញាកាលពីខែកក្កដាឆ្នាំមុនមកម្ល៉េះ ហើយប្រទេសលីទុយអានីបានដាក់ឯកសារតម្កល់ចាំបាច់ទៅអង្គការសហប្រជាជាតិកាលពីពេលនោះមកម្ល៉េះ ដែលជាការចាប់ផ្តើមនៃរយៈពេលប្រាំមួយខែសម្រាប់ការសម្រេចចិត្តដកខ្លួនចេញពីអនុសញ្ញានេះឱ្យចូលជាធរមាន។ រយៈពេលនេះបានបញ្ចប់នៅថ្ងៃព្រហស្បតិ៍ទី៦ខែមីនា។
លើសពីនេះ ប្រទេសលីទុយអានី ក៏កំពុងពិចារណាការចាកចេញពីអនុសញ្ញាអូតាវ៉ា ដែលហាមប្រាមការមីនប្រឆាំងមនុស្សផងដែរ។
រដ្ឋមន្ត្រីការពារជាតិលីទុយអានី បាននិយាយថា លោកស្រីបានជួបជាមួយសមភាគី មកពីប្រទេសផ្សេងទៀតរបស់អង្គការ NATO ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីប្រមូលផ្តុំការគាំទ្រសម្ព័ន្ធមិត្តសម្រាប់ទង្វើនេះ។
រដ្ឋមន្ត្រី Dovilė Sakalienė បាននិយាយថា «ខ្ញុំជឿថាយើងនឹងមានការសម្រេចចិត្តចុងក្រោយនៅនិទាឃរដូវ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ការពិភាក្សាយ៉ាងស៊ីជម្រៅកំពុងបន្តពីការយល់ឃើញផ្នែកបច្ចេកទេសយោធាអំពីការផលិត ការចំណាយលើការផលិត និងតម្រូវការសម្រាប់ប្រភេទ មីនផ្សេងៗទៀត ដែលទាំងហាមឃាត់ និងមិនត្រូវបានហាមឃាត់ក្រោមអនុសញ្ញាអូតាវ៉ា»។
រដ្ឋមន្ត្រីបានទទូចថា វាជារឿងសំខាន់សម្រាប់ប្រទេសទាំងអស់នៅក្នុងតំបន់ក្នុងការផ្ញើសារទៅកាន់ប្រទេសរុស្ស៊ីអំពីការត្រៀមខ្លួនរបស់ពួកគេក្នុងការប្រើប្រាស់អ្វីដែលចាំបាច់ដើម្បីធានាការការពារ៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


