ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង៖ ការច្រឡំដៃទម្លាក់គ្រាប់បែករបស់កូរ៉េខាងត្បូងថ្ងៃមុន អាចបង្កជាជម្លោះប្រដាប់អាវុធ
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) នៅថ្ងៃពុធទី១២ខែមីនា បានរិះគន់ការទម្លាក់គ្រាប់បែកដោយចៃដន្យនាពេលថ្មីៗនេះរបស់យន្តហោះចម្បាំងកូរ៉េខាងត្បូង អំឡុងពេលធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក ដោយអះអាងថា ឧប្បត្តិហេតុបែបនេះអាចបង្កជាជម្លោះប្រដាប់អាវុធនៅឧបទ្វីបកូរ៉េ។

KCNA បានចុះផ្សាយថា៖ «ឧប្បត្តិហេតុនេះគឺជាឧទាហរណ៍មួយអំពីរបៀបដែលឆ្លុះបញ្ជាំងអំពីសង្រ្គាមផ្សេងៗដោយសហរដ្ឋអាមេរិក និងអ្នកដើរតាមគោលដៅរបស់ខ្លួន គឺមិនមែនសម្រាប់ សន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសកូរ៉េខាងត្បូង ដូចដែលពួកគេបានអះអាងនោះទេ ប៉ុន្តែជាទង្វើដ៏គ្រោះថ្នាក់បំផុត និងគួរឲ្យអស់សំណើចដែលអាចបង្កឲ្យមានវិបត្តិដែលនឹងកើតឡើង និងសង្គ្រាមនុយក្លេអ៊ែរលើកដំបូងរបស់ពិភពលោក»។
កូរ៉េខាងជើង បានព្រមានថានឹងចាត់វិធានការ «គ្មានមេត្តា» ដោយមិនជូនដំណឹងទុកជាមុនក្នុងករណីចាំបាច់ ដោយសារតែសកម្មភាពយោធារបស់សត្រូវ។
សូមបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងក្នុងអំឡុងពេលសមយុទ្ធប្រចាំឆ្នាំ «Freedom Shield» ដែលមានបំណងបង្កើនការត្រៀមខ្លួនការពារប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។ យ៉ាងណា អំឡុងពេលត្រៀមមុនការធ្វើសមយុទ្ធ យន្តហោះចម្បាំង KF-16 របស់កូរ៉េខាងត្បូង២គ្រឿង បានទម្លាក់គ្រាប់បែក MK-82 ចំនួន ៨គ្រាប់ដោយចៃដន្យ នៅខាងក្រៅតំបន់ដែលបានកំណត់ បណ្ដាលឲ្យមនុស្ស២៩នាក់បាត់បង់ជីវិត។
ជារឿយៗ កូរ៉េខាងជើងយល់ថា សមយុទ្ធរបស់កូរ៉េខាងត្បូង និងអាមេរិក គឺជាការបង្កហេតុ និងជាការហាត់សមសម្រាប់ការឈ្លានពាន។
ជាការឆ្លើយតបទៅនឹងសមយុទ្ធរួម កូរ៉េខាងជើងបានបាញ់មីស៊ីលប៉ាលិស្ទិកជាច្រើនគ្រាប់ឆ្ពោះទៅកាន់សមុទ្រលឿង ដែលជាការបាញ់សាកល្បងលើកដំបូងចាប់តាំងពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចូលកាន់តំណែង។ ក្រុងព្យុងយ៉ាង បានថ្កោលទោសសមយុទ្ធរវាងប្រជាជាតិទាំងពីរថាជាការបង្កហេតុដ៏គ្រោះថ្នាក់ដែលបង្កើនភាពតានតឹងក្នុងតំបន់៕
ដោយ៖ ឈាង
ចុចអាន៖ អ្នករងរបួសព្រោះយន្តហោះចម្បាំងកូរ៉េខាងត្បូងច្រឡំដៃទម្លាក់គ្រាប់បែក កើនឡើងដល់ ២៩នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


